វេទិកា Maekyung Cambodia ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា Maekyung កម្ពុជា ក្រោមមូលបទ “ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត” ដែលសហការរៀបចំឡើងដោយក្រុមហ៊ុន Maekyung Media Group, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA), និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

វេទិកានេះ មានគោលបំណងចែករំលែកព័ត៌មានអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ព្រមទាំងសក្ដានុពល និងកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ជាពិសេសការស្វែងរកកិច្ចសហការ និងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា-កូរ៉េ។ កម្មវិធីដ៏អធិក​អធមនេះមានការអញ្ជើញចូលរួមពីវិស័យឯកជនសរុបប្រមាណ២៦០រូប។ 

ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ថា៖

«វេទិកា Maekyung កម្ពុជា បានសបញ្ជាក់ឱ្យឃើញអំពីឆន្ទៈក្នុងការជំរុញកំណើនវិនិយោគ,ពាណិជ្ជ​កម្ម, និងធុរកិច្ចទ្វេទិសឱ្យកាន់តែរីកធំធាត់បន្ថែមមួយកម្រិតទៀត»។

ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសរំលេចអំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជាតាមរយៈកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣  និងរំពឹងថានឹងកើនឡើងក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៤ ដែលអត្រាកំណើនខ្ពស់នេះនឹងជួយឱ្យកម្ពុជារក្សាបាននូវជំហរដ៏រឹងមាំរបស់ខ្លួនលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។​ បន្ថែមពីនេះ ​ឯកឧត្តមក៏បានរំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមមគ្គទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបន្តផ្តល់មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការវិនិយោគ គឺសុខសន្តិភាព, ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ, ព្រមទាំងការបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ  តាមរយៈការដាក់ចេញនូវកម្រងច្បាប់, គោលនយោបាយ, និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងវិធានការគន្លឹះមុតស្រួចលើគ្រប់វិស័យ ដើម្បីធានាថាវិនិយោគិនអាចមកវិនិយោគប្រកបដោយសេចក្តីទុកចិត្ត។

គួរបញ្ជាក់ជូនផងដែរថា ប្រធានបទចំនួន ៣ ដែលបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន៖ទី១៖ បរិយាកាសវិនិយោគនៅកម្ពុជាដោយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈ​កម្មាធិការ​វិនិយោគកម្ពុជា និង ឯកឧត្តម Allen Tan ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ទី២៖ ករណីសិក្សាស្តីពីភាពជោគជ័យនៃសហគ្រាសកូរ៉េនៅកម្ពុជា ដោយ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម, វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, និងនវានុវត្តន៍និងទី៣៖ យុទ្ធសាស្ត្រនៃកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ចកូរ៉េ-កម្ពុជា ដោយ ឯកឧត្តម ស៊ីម សុខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឧកញ៉ា ភូ សេតុង នាយកប្រតិបត្តិ Anco Group, និង លោក Lee Sangyeop នាយកប្រតិបត្តិក្រុមហ៊ុន Barun (Cambodia) Accounting & Consulting Co., Ltd.៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)