សមាគមហិរញ្ញវត្ថុធំៗនៅកម្ពុជា បាន និងកំពុងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់វិស័យ SMEs

ភ្នំពេញ ៖ ប្រភពទុនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការពង្រីកអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ខណៈសមាគមហិរញ្ញវត្ថុធំៗនៅកម្ពុជា បាន និងកំពុងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងការស្តារជំរុញសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ-១៩។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពធន់នៃសេដ្ឋកិច្ច បង្កើតការងារក្នុងស្រុក ចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បើតាមការបញ្ជាក់របស់ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានប្រមាណជាង ៥៣ម៉ឺនសហគ្រាសកំពុងដំណើរការអាជីវកម្មនៅក្នុងឆ្នាំ២០២១ ហើយបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB  បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ប្រមាណ ៩៩% នៃសហគ្រាសសរុប បានចូលរួមចំណែកជិត៦០% នៃផលិតផលក្នុងស្រុក និងបង្កើតការងារជិត ៧០% នៃទីផ្សារកម្លាំងពលកម្ម។

លោក សុខ វឿន បានថ្លែងថា ៖

“គ្រឹះស្ថានហិរញ្ញវត្ថុបានចូលរួមយ៉ាងជិតស្និទ្ធក្នុងការផ្តល់សេវាហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើត និងទ្រទ្រង់អាជីវកម្ម។ ទោះជាយ៉ាងនេះក្តី  ក៏យើងមើលឃើញថា សហគ្រាសធុនតូច និងមធ្យមមួយចំនួននៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានឥណទានសម្រាប់អាជីវកម្មរបស់ខ្លួន”

ផ្អែកទៅលើរបាយការណ៍របស់ UNDP ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទាន រួមមាន ការតម្រូវឱ្យមានការដាក់ទ្រព្យធានាដើម្បីទទួលបានឥណទាន លក្ខខណ្ឌផ្តល់ឥណទានតឹងរ៉ឹង អត្រាការប្រាក់ខ្ពស់ រយៈពេលសងកម្ចីខ្លី សមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មរបស់MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុ និងឯកសារគាំទ្រដទៃទៀតជាដើម។ បញ្ហាជំងឺកូវីដ-១៩ បានបណ្តាលឱ្យ MSMEs ជួបប្រទះនឹងការលំបាកបន្ថែមទៀត ដោយក្នុងនោះ ២១,៣% ក្នុងចំណោមសហគ្រាសដែលបានចូលរួមក្នុងការសិក្សានេះបានរាយការណ៍ថា បានជួបការលំបាកច្រើនក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ជាពិសេស ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនក្រៅប្រព័ន្ធដែលដឹកនាំដោយស្ដ្រីក្នុងវិស័យកម្មន្តសាល សំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។

លោក សុខ វឿន បានលើកឡើងថា ៖

“ដំណោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការចូលរួមពីគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុផង ពីសហគ្រាសធុនតូចនិងមធ្យមខ្លួនឯងផង និងអ្នកពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ ដើម្បីចូលរួមក្នុងការស្តារ ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូចនិងមធ្យម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលសុទ្ធតែមានគោលបំណងជំរុញឱ្យសហគ្រាសនៅកម្ពុជាទទួលបានដើមទុនងាយស្រួលជាងមុនក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។”

ពាក់ព័ន្ធនឹងវិស័យ SMEs នេះដែរ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាប្រមាណ ២៥០លានដុល្លារ តាមរយៈធនាគារ SMEs Bank ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកម្រិតការប្រាក់ទាបក្នុងឆ្នាំ២០២២នេះ។

គួររំលឹកផងដែរថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខាលើអនុស្សរណៈ (MoU) នៃកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីបណ្តាសហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើន ដើម្បីចូលរួមចំណែកលើកកម្ពស់ និងបញ្រ្ជាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ សមាគមទាំង៣ បានរួមគ្នាអនុវត្តវិធីសាស្រ្តមូលដ្ឋានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅថា “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន   (Access to Finance Program)” ដោយកម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រិនស្ត្រី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)