ម៉ាឡេស៊ី មានបំណងចង់ចៀសឆ្ងាយពីប្រាក់ដុល្លារអាមេរិក ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រីងហ្គីត

បរទេស ៖ យោងតាមប្រភពព័ត៌មានពី South China Morning Post រាយការណ៍ ម៉ាឡេស៊ីចង់ឱ្យដៃគូពាណិជ្ជកម្មទទួលយកការទូទាត់ជាប្រាក់រីងហ្គីតកាន់តែច្រើន ដែលជាផ្នែកនៃយុទ្ធសាស្រ្តក្នុងការបង្កើនការប្រើប្រាស់រូបិយប័ណ្ណ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។

កាលពីថ្ងៃអង្គារកន្លងទៅនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ម៉ាឡេស៊ីមានកិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ី ថៃ និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដើម្បីលើកទឹកចិត្តដល់ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតលើរូបិយប័ណ្ណក្នុងស្រុក ម៉ាឡេស៊ី ចង់បង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ឬ de-dollarisation ដែលជាការចៀសឆ្ងាយពីប្រាក់ដុល្លារ។ ដើម្បីបញ្ឈប់ការពឹងផ្អែកលើប្រាក់ដុល្លារគឺពិបាក ប៉ុន្តែម៉ាឡេស៊ីនឹងប្រើប្រាស់ប្រាក់រីងហ្គីតឲ្យកាន់តែសកម្ម និង ខ្លាំងក្លា។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ប្រហែល ២៨ ភាគរយនៃប្រតិបត្តិការពាណិជ្ជកម្មជាមួយចិនដែលមានចំនួនរាប់ពាន់លាននឹងត្រូវទូទាត់ជាប្រាក់រីងហ្គីត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ លើសពីនេះ ម៉ាឡេស៊ីក៏បានចរចាដោយជោគជ័យអំពីការប្រើប្រាស់ប្រាក់រីងហ្គីតសម្រាប់ពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី និង ថៃសម្រាប់ទំនិញដែលបានជ្រើសរើសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនវិនិយោគដែលផ្សារភ្ជាប់ជាមួយរដ្ឋាភិបាល និង ក្រុមហ៊ុនឯកជនក្នុងស្រុកធំៗមួយចំនួនបានចាត់វិធានការដើម្បីធ្វើប្រតិបត្តិការជាប្រាក់រីងហ្គីតជាមធ្យោបាយដើម្បីបង្កើនតម្រូវការសម្រាប់រូបិយប័ណ្ណក្នុងស្រុក។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា កំពុងឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាអំពីអ្វីដែលត្រូវបានធ្វើឡើង ដោយសារការចំណាយមានការកើនឡើង ដែលជាលទ្ធផលនៃការធ្លាក់ចុះនៃប្រាក់រីងហ្គីតធៀបនឹងប្រាក់ដុល្លារអាមេរិក។ ស្របពេលនេះដែរ ប្រាក់រីងហ្គីតកំពុងជួញដូរនៅជិតកម្រិតទាបជាប្រវត្តិសាស្ត្រ ហើយបានបាត់បង់តម្លៃប្រហែល ៧,៥ ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ។ គាត់បាន​លើកឡើងដែរថា ការ​ធ្លាក់​ចុះ​ប្រាក់​រីងហ្គីត​គឺ​ភាគ​ច្រើន​ដោយ​សារ​ការ​អភិវឌ្ឍ​ខាង​ក្រៅ​ដូច​ជា​ ​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិកជាដើម។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ម៉ាឡេស៊ីនឹងអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធដែលអាចទាក់ទាញការវិនិយោគ និងជំរុញសេដ្ឋកិច្ច ដែលនឹងជំរុញរូបិយប័ណ្ណក្នុងស្រុក។ លើសពីនេះ ម៉ាឡស៊ីគ្រោងនឹងបង្ហាញថវិការបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ នៅថ្ងៃសុក្រខាងមុខនេះ ដោយរដ្ឋាភិបាលរំពឹងថានឹងកាត់បន្ថយការឧបត្ថម្ភធនសម្រាប់អ្នកមាន និងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ក្រុមដែលមានប្រាក់ចំណូលទាបចំពេលមានការធ្លាក់ចុះជាសកល រួមទាំងបញ្ហាសារពើពន្ធផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)