ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់អាមេរិកដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងក្រុមហ៊ុនថ្មីៗបន្ថែមការវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាបានបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគរបស់វិនិយោគិនបរទេសផងដែរ ។

ឯកឧត្តមបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញចូលរួមដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនូវស្ថានីយប្រេងឥន្ធនៈកាល់តិច និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៥០ នៅព្រឹកថ្ងៃទី២៦ មេសា ២០២២ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងឱកាសដែរនោះ លោក Pongtorn Tangmanuswong ប្រធានក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា បានកត់សម្គាល់ពីដំណាក់កាលរីកចម្រើនថ្មីមួយទៀតនៅក្នុងការផ្តល់សេវារបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើននៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ជាមួយនឹងការគាំទ្ររបស់ UNDP ក្រសួងបាន និងកំពុងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោកឆ្នាំ២០២២-២០៣១ ។ សេចក្តីព្រាងគោលនយោបាយនេះទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងច្របាច់បញ្ចូលជាមួយគោលនយោបាយស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក។
ឯកឧត្តមបានថ្លែងកត់សម្គាល់ផងដែរអំពីកំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួនដែលមានរហូតដល់៧០០ភាគរយក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថាការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បី ដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានថ្លែងប្រាប់វិនិយោគិនមួយក្រុមផងដែរពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយកម្ពុជាមានច្បាប់វិនិយោគថ្មីដែលជាការលើកទឹកចិត្តដល់វិនិយោគិនបរទេស កម្ពុជាក៏បើកទូលាយលើការទូទាត់ប្រាប់ដោយមិនតម្រូវឱ្យប្រើប្រាស់ប្រាក់រៀលមួយមុខ ជាពិសេសកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ ដែលវិនិយោគបរទេសអាចចូលមកបណ្ដាក់ទុនវិនិយោគដោយសេរី ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content