រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ហេដ្ឋារចនាសម្ព័ន្ធជាគោលដៅយុទ្ធសាស្ត្រសម្រាប់ជំរុញវិស័យ​ទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន បានគូសបញ្ជាក់អំពីគោល​នយោបាយអាទិភាពរបស់ក្រសួង ខណៈដែលសមិទ្ធផលថ្មីនៃព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចាប់ដំណើរការទទួលជើងហោះហើរទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ហើយឈានទៅដល់ពិធីបើកសម្ពោធជាផ្លូវការនៅត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច មហាបវរ​ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងនូវគោលដៅយុទ្ធសាស្ត្រចំនួន៥របស់ក្រសួង​ទេសចរណ៍ ដែលក្នុងនោះក៏មានផងដែរនូវការពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែក​យុទ្ធសាស្ត្រទាំង៥ របស់ក្រសួងរួមមាន ៖ ការបង្កើនទី១ គឺបង្កើនកិត្តិនាមរបស់​កម្ពុជា តាមរយៈការផ្សព្វផ្សាយ, ទី២គឺបង្កើនការផ្សព្វផ្សាយទៅលើទីផ្សារគោលដៅរបស់កម្ពុជា ដែលមាន​ចិន អាមេរិក អ៊ឺរ៉ុប ជប៉ុន និងកូរ៉េ។​

ទី៣ គឺការបង្កើនប្រសិទ្ធភាពក្នុង​ការសម្របសម្រួល​ការធ្វើដំណើររបស់ទេសចរណ៍, ទី៤គឺ បង្កើនផលិតផលទេសចរណ៍របស់កម្ពុជា ទេសចរណ៍ធុរកិច្ច ទេសចរណ៍សាសនា ទេសចរណ៍ ម្ហូបអាហារជាដើម។ និងចុងក្រោយគឺការបង្កើននូវប្រសិទ្ធភាពនៃឧស្សាហកម្ម​ទេសចរណ៍ ដែលទាមទារឱ្យមានការកំណត់ស្តង់ដារច្បាស់លាស់។

តាមរយៈការពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធនេះ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា​វានឹងអាចផ្ដល់ឱកាសដល់ការវិនិយោគលើវិស័យផ្សេងៗទៀត ជាពិសេសដូចជាវិស័យអចលនទ្រព្យជាដើម ហើយដែលនឹង​ផ្ដល់​ប្រយោជន៍ទៅដល់វិស័យទេសចរណ៍ជារួមផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្នុងនាមជាក្រសួង យើង​នឹងខិតខំសម្របសម្រួលធ្វើឱ្យទេសចរណ៍មានភាពសកម្ម និងមានការងើបឡើងវិញឱ្យប្រហាក់​ប្រហែលនឹងឆ្នាំ២០១៩។»

មិនត្រឹមតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធធំៗបែបនេះ នឹងផ្ដល់ផលប្រយោជន៍​សេដ្ឋកិច្ចជូនដល់​ប្រជាជនគ្រប់រូបផងដែរ។ ហើយដើម្បីអនុវត្តយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាព គឺត្រូវការការងារ​ស្នូលសំខាន់៣ទៀត ដែលទី១ គឺអភិវឌ្ឍន៍ធនធានមនុស្សរបស់វិស័យទេសចរណ៍, ទី២ បង្កើនកិច្ចការ​ឌីជីថលដើម្បីជំរុញទេស​ចរណ៍ និងទី៣ គឺអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា