រដ្ឋមន្ត្រីទេសចរណ៍ បង្ហាញតំបន់កម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព និងទាក់ទាញ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហើបឱ្យដឹងថា យោងតាមអ្វីដែលក្រសួងទេសចរណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងមានទេសចរជាច្រើនចេញដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ខណៈបច្ចុប្បន្ន នៅតាមខេត្តគោលដៅទេសចរណ៍ធំៗមានការកក់សណ្ឋាគារ ផ្ទះសំណាក់ជាច្រើន ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា សម្រាប់តួលេខនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ បានចេញកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស កើនឡើង ១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ទេសចរធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៨៦,​៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,​០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។

បើតាមឯកឧត្ដមរដ្ឋមន្ដ្រី ភាគច្រើនទេសចរអន្តរជាតិមកពី អាស៊ាន (ថៃ វៀតណាម និងឥណ្ឌូនេស៊ី), ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន), ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស), ទ្វីបអាមេរិក (អាមេរិក)។ តាមការប៉ាន់ស្មាន កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខន្តតម្រូវផ្នែកសុខាភិបាល។

ឯកឧត្ដម ថោង ខុន បានបន្តលើកឡើងអំពីគោលដៅពិសេសៗមួយចំនួនដូចជានៅសៀមរាបអង្គរ អាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន ក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្រស់ស្អាត និងទាក់ទាញ បំផុតក្រោយការសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅទូទាំងក្រុង រីឯការផ្គត់ផ្គង់សេវាកម្មក៏កាន់តែមានច្រើន និងល្អប្រសើរ។

លោកជំទាវបានបញ្ជាក់ថា ៖

“ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ប្រជាពលរដ្ឋក៏បានកក់សណ្ឋា​គារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗ បណ្ដាខេត្តផ្សេងៗ និងនៅខេត្តជាប់តំបន់ឆ្នេរក៏មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសានក៏មានការកក់និងនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ”

សូមជម្រាបថា ខេត្តសៀមរាប នឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែង របាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។ នៅតាមបណ្ដាស្រុកផ្សេងទៀតក៏រៀបចំកម្មវិធីកម្សាន្តច្រើន។ ភ្ញៀវទេសចរអាចទៅទស្សនាកម្សាន្ត នៅតាមគោលដៅប្រមាណ១៧គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែនក៏មានសហគមន៍ថ្មីៗ២-៣ទៀត ជាមួយនឹងតំបន់ទន្លេសាប នៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំឱ្យមានសកម្មភាពទាក់ទាញ ទេសចរណ៍ឡើងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ