ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំធ្វើពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តនូវឯកសារ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» រួមជាមួយនឹងការបង្ហាញពីមេរៀន និងបទពិសោធន៍សំខាន់ៗដែលទទួលបានពីវិបត្តិនៃជំងឺកូវីដ-១៩ ចំនួន៦មកបញ្ជាក់ផងដែរ។

ក្នុងបរិការណ៍នៃការបើកដំណើរការប្រទេសពេញលេញ និងការប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣”។

ឯកឧត្តមបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីខាងលើនេះបានថ្លែងថា រយៈពេល២ឆ្នាំនៃវិបត្តិនៃជំងឺកូវីដ-១៩ បានផ្តល់នូវមេរៀន និងបទពិសោធន៍ជាច្រើនដល់ប្រទេសកម្ពុជាក្នុងការដោះស្រាយរៀបចំ និងដាក់ចេញនូវវិធានការគោលនរយោបាយសំខាន់ៗ សម្រាប់ការកសាងសង្គម សេដ្ឋកិច្ចមួយប្រកបដោយភាពរឹងមាំ និងបរិយាបន្ន នាពេលអនាគត។ មេរៀន និងបទពិសោធន៍ពីវិបត្តិកូវីដ-១៩ នេះ ត្រូវបានបែងចែកជា៦ចំណុចធំៗដូចខាងក្រោម៖

មេរៀនទី១ ភាពងាយរងគ្រោះនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាពីការប្រែប្រួសនៃស្ថានភាព និងតម្រូវការខាងក្រៅប្រទេស៖ កម្ពុជាត្រូវកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក និងជំរុញការធ្វើពិពិធកម្មមូលដ្នានកំណើនសេដ្ឋកិច្ចឲ្យបានលឿនបំផុត ក្នុងការពង្រឹងភាពធន់នឹងវិបត្តិដោយចាប់ឲ្យបាននូវឧស្សាហកម្មកម្មន្តសាល ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនី ព្រមទាំងគ្រឿងបង្គុំយានយន្តនិងការដំឡើងយានយន្តដែលមានតម្លៃខ្ពស់ ឧស្សាហកម្មមានសក្តានុពលផ្សេងៗទៀត ព្រមទាំងឧស្សាហកម្មដែលគាំទ្រ និងបម្រើដល់ខ្សែរច្រវាក់ផលិតកម្មនៅក្នុងតំបន់។
មេរៀនទី២ សំណាញ់សុវត្ថិភាពសង្គមជាឧបករណ៍អន្តរាគមដ៏មានប្រសិទ្ធភាពក្នុងការទ្រទ្រង់់សុខុមាលភាពសង្គមក្នុងពេលមានវិបត្តិ៖ ការណ៍នេះតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ កសាង និងពង្រឹងសមត្ថភាពព្រមទាំងយន្តការអនុវត្ត តាមដាន និងវាយតម្លៃ ការសម្របសម្រួលស្ថានប័នជាដើម ដើម្បីលើកកម្ពស់សំណាញ់សុវត្ថិភាពសង្គម រួមទាំងការបន្តរអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
មេរៀនទី៣ ភាពចាំបាច់ក្នុងការរៀបចំឲ្យមានឧបករណ៍គោលនយោបាយហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត៖ កម្ពុជានឹងពង្រឹងយន្តការសម្របសម្រួល ដើម្បីចែករំលែកព័ត៌មាន និងទិន្នន័យ ក៏ដូចជារៀបចំការឆ្លើយតប ព្រមទាំងលើកម្ពស់សមត្ថភាពតាមដាន វិភាគ និងវាយតម្លៃស្ថានភាពសង្គម សេដ្ឋកិច្ច និងសមត្ថភាពអនុវត្តវិធានការនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលក្នុងពេលមានវិបត្តិ ព្រមទាំងត្រៀមនិងបង្កើនឧបករណ៍គោលនយោបាយសម្រាប់អន្តរាគមន៍ក្នុងពេលចាំបាច់។ ទន្ទឹមនេះ កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម ពុំបានផ្តល់លក្ខខណ្ឌអំណោយផលដល់ការអនុវត្ត គោលនយោបាយរូបិយវត្ថុ ប្រកបដោយប្រសិទ្ធភាពពេញលេញក្នុងដំណាក់កាល ដែលកម្ពុជាត្រូវការគោលនយោបាយរូបិយវត្ថុ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
មេរៀនទី៤ សកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនច្រើនដែលបង្កផលវិបាកកាន់តែខ្លាំងក្នុងពេលមានវិបត្តិ៖ ដោយកម្ពុជាមានអាជីវកម្ម និងធុរកិច្ចច្រើន ដែលមិនបានចុះបញ្ជីជាផ្លូវការ ជាពិសេសសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម រាជរដ្ឋាភិបាលមានការលំបាកក្នុងការជួយឲ្យបានទាន់ពេលនិងគ្រប់ជ្រុងជ្រោយ ដោយកង្វះទិន្នន័យ និងសូចនាករសំខាន់ៗ ដូចជាព័ត៌មានអាជីវកម្ម ការចុះបញ្ជីនិងការងារជាដើម។
មេរៀនទី៥ ប្រាក់សន្សំរាជរដ្ឋាភិបាល ជាប្រភពហិរញ្ញប្បទានដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានានា ក្នុងពេលមានវិបត្តិ៖ ប្រាក់សន្សំដែលសម្រេចបានមុនពេលមានវិបត្តិ បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវកម្មវិធីអន្តរាគមន៍សង្គមសេដ្ឋកិច្ចសំខាន់ៗ សំដៅជួយសម្រួលបន្ទុកជីវភាពប្រជាពលរដ្ឋ និងកម្មករ និយោជិត ព្រមទាំងរក្សាលំនឹងពាណិជ្ជកម្ម។ ការណ៍នេះទាមទារឲ្យរាជរដ្ឋាភិបាលបន្តផ្តោតការគិតគូរលើការរៀបចំនូវឧបករណ៍គោលនយោបាយ សម្រាប់កៀរគរហិរញ្ញប្បទាន ដែលមានមុខងារប្រតិបត្តិរហ័ស និងមានសក្តានុពលនៅលើទីផ្សារ ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍទាំងក្នុងពេលធម្មតា និងពេលមានវិបត្តិ។ មេរៀនទី៦ ប្រព័ន្ធពន្ធត្រូវតែបន្តអភិវឌ្ឍឲ្យមានលក្ខណៈទំនើប រឹងមាំ និងឆ្លើយតបខ្ពស់ទៅនឹងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលជារួមអាចចូលរួមជួយសម្រាលផលប៉ះពាល់ប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ភាពជឿទុកចិត្ត៖ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ យន្តការពន្ធ ត្រូវបានអនុវត្តនិងមានដំណើរការល្អ ប៉ុន្តែមិនមានការដាក់សម្ពាធពន្ធដល់ប្រជាជន និងធុរជន សំដៅចូលរួមជួយសម្រួលបញ្ហារំហូរសាច់ប្រាក់ និងដំណើរការអាជីវកម្ម ដ៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ច៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2026
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យស្ថាបត្យករ និងវិស្វករ គូសប្លង់និងសាងសង់ត្រូវគិតពីបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតាមតំបន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/11/2026
រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content