ឥណ្ឌា ៖ បញ្ហាកាកសំណល់បានកើតឡើងស្ទើរគ្រប់ទីកន្លែងទាំងអស់លើពិភពលោក ប៉ុន្តែនៅទីកន្លែងខ្លះបញ្ហានេះបានប្រែក្លាយទៅជាឱកាសរកលុយសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតទៅវិញ។ ក្រុមហ៊ុនខ្លះបានកែច្នៃសំបកកង់រថយន្តចាស់ៗ ក្រុមហ៊ុនខ្លះកែច្នៃសំរាមប្លាស្ទិកទៅជាសម្ភារប្រើប្រាស់ ហើយមានក្រុមហ៊ុនខ្លះទៀតបានកែច្នៃសម្លៀកបំពាក់ចាស់ៗ និងទាញបានចំណូលរាប់ពាន់ដុល្លារពីអាជីវកម្មបែបនេះ។

ក្រុមមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានអាជីវកម្មមួយដែលកាន់តែទាក់ទាញបំផុត គឺការផលិតស្បែកជើងប៉ាតា (Sneaker) ដោយការទាញយកវត្ថុធាតុចេញពីកាកសំណល់ជាថង់ប្លាស្ទិក និងដបជ័រ។ ក្រុមហ៊ុនអាជីវកម្មថ្មីរបស់ឥណ្ឌាមួយនេះមានឈ្មោះថា Thaely ដែលកំពុងមានដំណើរការប្រតិបត្តិការអាជីវកម្មកែច្នៃ និងផលិតជាស្បែកជើង Sneaker មួយនេះទើបតែដំណើរការពេញលេញនៅពាក់កណ្តាលឆ្នាំ២០២១នេះប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីចំណូលវិញគឺកំពុងតែចំណេញខ្លាំងមែនទែន។

ស្ថាបនិកក្រុមហ៊ុនដែលមានឈ្មោះថា Ashay Bhave ក្នុងវ័យទើបតែ២៣ឆ្នាំគាត់បានបង្កើតក្រុមការងារដ៏ធំមួយដែលអាចទាញយកចំណូលតាមរយៈការលក់ស្បែកជើងកែច្នៃពីកាកសំណល់ទាំងនេះ ដោយតម្លៃស្បែឬកជើងមួយគូប្រមាណ ១១០ដុល្លារ និងកំពុងលក់ទៅកាន់បណ្តាប្រទេសនានាលើពិភពលោកដោយមិនព្រួយបារម្ភរឿងបញ្ហាទីផ្សារឡើយ។ កាន់តែអស្ចារ្យជាងនេះ Bhave បានអះអាងថាសម្រាប់ស្បែកជើងប៉ាតាមួយគូគេត្រូវការកាកសំណល់ជាថង់ប្លាស្ទិកចំនួននតែ១០ថង ហើយដបជ័រត្រឹមតែ ១២ដបប៉ុណ្ណោះ។

Bhave បានលើកឡើងថា កាលពីដំបូងឡើងអាជីវកម្មមួយនេះបានជួបបញ្ហាលំបាកជាច្រើនដោយសារតែការប្រមូលសំរាមនៅឥណ្ឌាមានចំនួនច្រើនប្រភេទខ្លាំងពេក ដូច្នេះវាទាមទារឲ្យមានក្រុមការងារច្រើនផ្នែកថែមទៀតដើម្បីប្រមូលយកតែវត្ថុធាតុដើមចាំបាច់ដូចរៀបរាប់នេះមកចូលផលិតកម្ម។ ក្រុមហ៊ុនបានជួលទាំងក្រុមកម្មករដើមប្រមូលសំរាមផង និងមានឃ្លាំងដើម្បីប្រមូលទិញផង និងក្រុមការងារមួយផ្នែកទៀតជាអ្នកជ្រើសរើសប្រភេទកាកសំណល់ដោយធ្វើការចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៧ល្ងាច។
ក្រៅពីនោះក្រុមការងារផ្សេងទៀតដែល Thaely មានដូចជាក្រុមការងារសំអាត និងសម្ងួត និងបន្ទាប់មកអ៊ុតថង់ ហើយប្លាស្ទិកទាំងនោះឲ្យទៅជាបន្ទះវត្ថុធាតុដើមទំហំប៉ុនគ្នានឹងបញ្ចូលវាទៅកាន់រោងចក្រផលិតរបស់ខ្លួនដែលបច្ចុប្បន្នមានកម្មករប្រមាណជា១៧០នាក់ ហើយសមត្ថភាពផលិតនៅទីនោះគឺអាចធ្វើបានរហូតទៅដល់ ១៥ ០០០គូជារៀងរាល់សប្តាហ៍។
ក្រៅតែពីផលិតស្បែកជើងផលិតពីថង់ប្លាស្ទិកហើយនោះ Thaely ក៏បាន និងកំពុងខិតខំរកវិធីសាស្ត្រក្នុងការកែច្នៃកាកសំណល់ជាច្រើនប្រភេទផ្សេងទៀត ឲ្យក្លាយទៅជាផលិតផលដែលមានតម្រូវការក្នុងទីផ្សារផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ក្នុងគោលបំណងដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content