ក្រសួងបរិស្ថានលើកទឹកចិត្តពលរដ្ឋខេត្តពោធិ៍សាត់ឲ្យបង្កើនការដាំដុះ សម្រាប់នាំ​ចេញនៅនឹង​កន្លែង

នាឳកាសនៃការប្រារព្ធយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ក្នុងខេត្តពោធិ៍សាត់នេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់អំពីការផ្ដល់ជម្រើសមុខរបរកសិកម្ម ដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុកវាលវែង។ ការគាំទ្រនេះ មិនត្រឹមតែជួយបង្កើនសេដ្ឋកិច្ចប្រជាកសិករផ្ទាល់ ប៉ុន្តែក៏ជាការ លើកកម្ពស់ការនាំចេញនៅនឹងកន្លែងផងដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន។

ដោយឡែក ការនាំចេញនៅនឹងកន្លែង ដែលឯកឧត្តម នេត្រ ភក្រ្កា បានលើកឡើងនាថ្ងៃទី ២១មេសា នេះ គឺសំដៅទៅលើការយកកសិផលដែលប្រមូលបាន ទៅផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក ជាពិសេសផ្គត់ ផ្គង់ទៅកាន់តំបន់ទេសចរណ៍ជុំវិញនោះ។ ដែលការធ្វើបែបនេះ គឺនឹងមានភាពចំណេញច្រើនទៅលើ ការដឹកជញ្ជូន ម្យ៉ាងទៀត វាក៏ជួយឲ្យមានចរន្ដសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ផងដែរ។

ឯកឧត្តម នេត្រ ភក្ក្រា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

“ស្របតាមប្រសាសន៍របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ការដាំបន្លែ​បង្ការនេះគឺគាត់ផ្គត់ផ្គង់នៅក្នុងសហគមន៍គាត់បាន ដូចជាត្រសក់នេះគឺ មួយថ្ងៃគាត់អាច​បេះបាន 100 គីឡូ ដែលអាចផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងស្រុករបស់គាត់”

ឯកឧត្តមបន្តថា៖

“ជាមួយគ្នានេះក៏យើងផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ធម្មជាតិ ដោយតំបន់ការពារ នីមួយៗគឺមានសក្កានុពលទេសចរណ៍ ដែលអាចជាកន្លែងទស្សនារបស់បងប្អូនប្រជាពលរដ្ឋ… នេះគឺជា​ការជំរុញបន្ថែម ហើយដែលជាគោលដៅរបស់យើង”

បន្ថែមពីនេះ វាក៏ជាផ្នែកមួយនៃការធ្វើឱ្យមាននូវសន្តិសុខស្បៀង បង្កើតចំណូល និង​ជាពិសេស​ប្រជាកសិករក្នុងតំបន់ខាងលើ អាចមានបច្ចេកទេសថ្មីៗថែមទៀតក្នុងការដាំដំណាំ។​ យ៉ាងណាមិញ ក្រសួងបរិស្ថាននឹងបន្ត​សហការគ្នាដើម្បី​ផ្ដល់នូវ​ចំណេះ និងជំនាញផ្សេងៗក្នុងការដាំ ឆ្លើយតបទៅនឹង កង្វះខាតជាក់ស្ដែង។

ឯកឧត្តមបន្តថា៖

“យើងនឹងបន្តសហការគ្នាបន្ថែមទៀតដើម្បីផ្ដល់នូវបច្ចេកទេសជូនពួក​គាត់ គាំទ្រ​ពួកគាត់ ដើម្បីឱ្យមានសមត្ថភាពពេញលេញក្នុងការដាំបន្លែបង្ការផ្សេងៗ ព្រោះតំបន់នេះ ជាតំបន់​មួយដែលមានសក្តានុពលជាប់នឹងព្រែក មានប្រភពទឹក​ ដែលបងប្អូនប្រ​ជា​កសិករ​ អាចយក​មក​ប្រើប្រាស់ ហើយដាំដំណាំវិលជុំ សម្រាប់ផ្គត់ផ្គង់បន្ថែមទៀត ដូចដែលយើង​បានអនុវត្ត​នៅតំបន់​មួយចំនួនទៀត ដូចជានៅខេត្តមណ្ឌលគិរី សហគមន៍​ទន្សោងកោះ​ញែកជាដើម”

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទីពីរបានចាប់ផ្ដើមឡើងនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី ២២មេសានេះ ហើយនឹងបន្តទៅកាន់ខេត្តផ្សេងៗទៀត ដែលស្ថិតនៅតាមតំបន់ជួរភ្នំក្រវាញ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី