ក្រសួងបរិស្ថានបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនចំណូលជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ

សៀមរាប ៖ ជាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលពឹងអាស្រ័យតែទៅលើអនុផលធម្មជាតិ និងចូលព្រៃកាប់ឈើ បរបាញ់សត្វនោះ ក្រសួងកំពុងសិក្សាពីការបង្កាត់ពូជជ្រូកឦសាន ឬជ្រូកគូលែន និងជ្រូកព្រៃ ដែលជាប្រភេទជ្រូកកំពុងមានទីផ្សារ និងមានតម្លៃថ្លៃ សម្រាប់ចែកជូនដល់ប្រជាសហគមន៍ក្នុងតំបន់ការពារចិញ្ចឹម។

ជាលទ្ធផលជាក់ស្តែង ក្រសួងបរិស្ថាន បានបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកមានឈ្មោះថា «កសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស» លើផ្ទៃដីជាង១ហិកតា ស្ថិតនៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ទីប្រឹក្សាអមក្រសួងបរិស្ថាន ឯកឧត្តម លាង សេង បានថ្លែងឱ្យដឹងថា កសិដ្ឋាននេះ ទើបនឹងបង្កើតបានជិត៤ខែប៉ុណ្ណោះ ដែលឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ មានគោលបំណងក្នុងការបង្កាត់ពូជ និងបង្រៀនពីបច្ចេកទេសចិញ្ចឹមជ្រូកគូលែន ដើម្បីពង្រីកមេពូជដល់សហគមន៍មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដែលមានបំណងចិញ្ចឹមសត្វ។

ឯកឧត្តមបានបន្តថា ៖

“សម្រាប់កសិដ្ឋាននេះ បច្ចុប្បន្ននេះ គឺមានមេពូជជ្រូក១០០ក្បាល ដោយក្នុងនោះមានជ្រូកញីចំនួន៩០ក្បាល និងជ្រូកឈ្មោលចំនួន១០ក្បាល សម្រាប់ប្រភេទជ្រូករួមមាន មេពូជជ្រូកគូលែន ជ្រូកឦសាន នាំមកពីខេត្តមណ្ឌលគិរី និងមេពូជជ្រូកព្រៃ។ ពាក់ព័ន្ធទៅនឹងលក្ខណៈរបស់ពូជជ្រូកទាំង២ប្រភេទនេះ យើងមិនពិបាកចំណាំទេ គឺពូជជ្រូកឦសាន បានយកមកពីខេត្តមណ្ឌលគិរី។ ពូជជ្រូកនេះ មានរូបរាងលក្ខណៈពិសេសរបស់វា គឺពោះធំ ខ្នងកោង (ង) ជាប្រភេទជ្រូកមានកូនច្រើន និងមានសាច់ឆ្ងាញ់ពិសារ។ ជ្រូកប្រភេទនេះវាបន្ស៉ាំជាមួយបរិយាកាស និងឈ្នះជំងឺ”

ឯកឧត្តមបន្តថា ៖

“ពូជជ្រូកភ្នំគូលែន គឺជាពូជលើខ្នងភ្នំគូលែន ដែលចិញ្ចឹមតាំងតែពីដូនតា មករាប់សិបតំណមកហើយ។ ពូជជ្រូកនេះ មានពណ៌ខ្មៅ និងមានដងខ្លួនវែង មាត់ស្រួច តែពោះវាមិនធំទេ។ ពូជជ្រូកនេះសាយកូនច្រើន រស់នៅបន្ស៉ាំជាមួយអាកាសធាតុ ហើយវាស៊ាំជាមួយការចិញ្ចឹម លក្ខណៈពាក់ កណ្តាលព្រៃ និងពាក់កណ្តាលចិញ្ចឹមដាក់ទ្រុង”

ទាក់ទិនទៅនឹងការបង្កាត់ពូជជ្រូកនេះវិញ ត្រូវបានឯកឧត្តម លាង សេង ពន្យល់ថា គឺចិញ្ចឹមបែបលក្ខណៈពាក់   កណ្តាលធម្មជាតិ ពោលគឺ ផ្តល់ជាចំណីបែបធម្មជាតិ ក្នុងនេះមានការផ្សំចេញពីត្រកួន ស្មៅ ដើមចេក កន្ទក់ កាកសណ្តែក សៀង និងម្សៅទ្រីម៉ិច ដែលជាម្សៅបែបធម្មជាតិ សម្រាប់ដាក់លាយជាមួយដើមចេកឱ្យវាស៊ី ពីព្រោះថាម្សៅនេះជ្រូកវាចូលចិត្តស៊ីណាស់។ ប្រភេទជ្រូកនេះត្រូវបានគេលែងឱ្យវាស៊ី បែបលក្ខណៈធម្មជាតិ។ ក្រៅពីនេះ  កសិដ្ឋានក៏មានការបង្ការជំងឺ និងធ្វើការព្យាបាលជំងឺ នៅពេលដែលសត្វជ្រូកទាំងអស់ឈឺផងដែរ។ ក្រៅពីនេះខាងកសិដ្ឋានក៏ការពារនូវជំងឺសាហាវៗដូចជាជំងឺត្រចៀកខៀវ ជំងឺប៉េសជ្រូកអាហ្រ្វិក និងជំងឺអុតក្តាមជាដើម។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះ បានឱ្យដឹងថា ពូជជ្រូកទាំងនេះ ជាប្រភេទជ្រូកកាត់ជ្រូកព្រៃ និងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០ភាគរយ ដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានា បានចិញ្ចឹម និងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។ ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្ស៊ាំ ជ្រូកខ្លះស៊ាំនឹងមនុស្ស។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិ លើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុក និងជ្រូកព្រៃ មាឌតូច តែសាច់វាមានឱជារសជាតិឆ្ងាញ់ពិសា និងមានទីផ្សារ ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅលើកស្ទួយជីវភាពសហគមន៍ បង្កើនចំណូលជូនប្រជាពលរដ្ឋបង្កើតការងារ ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងកុំឱ្យប្រជាពលរដ្ឋពឹងតែទៅលើផលនិងអនុផលព្រៃឈើ។

បើតាមលោក ហាប់ ឈៀវ សមាជិកសហគមន៍តំបន់ការពារព្រៃធំអន្លងធំ ដែលជាអ្នកទទួលខ្វៃជ្រូកផងនោះ បានឱ្យដឹងថា

“ជ្រូកភ្នំគូលេន ឬជ្រូកគូលេន វាខុសនឹងជ្រូកចិញ្ចឹម ដោយសារជ្រូកចិញ្ចឹម ងាយស្រួលលចិញ្ចឹមមានខ្លាញ់ច្រើន ហើយជ្រូកភ្នំគូលេនវាអត់សូវមានខ្លាញ់នោះទេ ប្រជាពលរដ្ឋតែងតែចូលចិត្តពិសាវាខ្លាំង។ ជ្រូកនេះយើងអាចហៅថា ជាជ្រូកធម្មជាតិក៏បានដែរ ពលរដ្ឋគាត់ចិញ្ចឹមមិនប្រើថ្នាំនោះទេ គេព្រលែងវាចោលឱ្យស៊ីបាយ និងដើមចេក អ៊ីចឹងការចិញ្ចឹមជ្រូកបែបធម្មជាតិ វាតែងតែមានរសជាតិឆ្ងាញ់ជាងជ្រូក ដែលចិញ្ចឹមស៊ីចំណីហើយ”

សូមជម្រាបថា កន្លងមកក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការ នៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាព ក្នុងការផ្តល់ជាពូជសត្វ គោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម ដើម្បីយកទៅប្រគល់ជូនបងប្អូន ប្រជាសហគមន៍មូលដ្ឋាន ដៃគូសហការចិញ្ជឹមតាមកសិដ្ឋាន និងប្រជាពលរដ្ឋដែលមានឆន្ទៈខ្ពស់ មានចិត្តចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខខន្តិកៈ ជាមួយក្រសួងបរិស្ថាន ដោយទុករយៈពេលសមស្របណាមួយ ដើម្បីប្រគល់សងត្រលប់មកក្រសួង   បរិស្ថានវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។ ដោយចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានធ្លាប់បានផ្តល់ ពូជសត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របី២៥៨ក្បាល, គោ ៤០២ក្បាល, គោបា ០៦ក្បាល, គោមេពូជ ៣០ក្បាល, ចៀម៥៤២ក្បាល ជ្រូក ៨០ក្បាល, ជ្រូកព្រៃ ១០០ក្បាល, បាចៀម ១ក្បាល និងពពែ ៣៨៣ក្បាល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី