គ្រាន់តែប្ដូរទៅប្រើប្រាស់គម្រោងអគ្គិសនីកសិកម្ម កសិករម្នាក់អាចកាត់បន្ថយថ្លៃដើមបានជាងពាក់​កណ្ដាល

គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្មជាគោលនយោបាយរបស់ក្រសួងកសិកម្ម ដែលចាប់អនុវត្តតាំងពីឆ្នាំ២០២១មក ដោយបន្ទាបថ្លៃប្រើប្រាស់អគ្គិសនីសម្រាប់កសិករ ដើម្បីឱ្យពួកគេមានថ្លៃដើមផលិតទាប និងអាចទទួលបានចំណេញច្រើន។ គម្រោងនេះ​ចាប់​អនុវត្ត​សម្រាប់តែការធ្វើកសិកម្មនៅពេលយប់ប៉ុណ្ណោះ ដោយគិតចាប់​ពីម៉ោង ៩យប់ ដល់ម៉ោង៧ព្រឹក។ ហើយនេះជាគោលនយោបាយដែល​ផ្ដល់​ផលប្រយោជន៍ដល់បុគ្គលទាំងសងខាង គឺខាងរដ្ឋាភិបាល និងប្រជាកសិករ។

ផ្ដល់ផលប្រយោជន៍ដល់រដ្ឋត្រង់ថា នៅពេលថ្ងៃ ប្រជាជនសម្រុកប្រើប្រាស់អគ្គិសនីច្រើន ជាហេតុធ្វើឲ្យរដ្ឋមិនអាចផ្គត់ផ្គង់អគ្គិសនី​បានគ្រប់​គ្រាន់ ដែលចង់ឬមិនចង់រដ្ឋត្រូវទិញភ្លើងពី​ក្រុមហ៊ុនឯកជនបន្ថែម ហើយផ្ដល់ផលប្រយោជន៍ដល់កសិករត្រង់ថា គ្រាន់តែពួកគេប្ដូរទៅប្រើ ប្រាស់​ភ្លើងនៅពេលយប់ ពួកគេនឹងទទួលបានអគ្គិសនីដែលបញ្ចុះតម្លៃអស់ពាក់កណ្ដាល។ ជាក់ស្ដែង កសិករម្នាក់នៅក្នុងខេត្តក្រចេះ ដែលប្រើប្រាស់គម្រោងអនុគ្រោះថ្លៃអគ្គិសនីរបស់រដ្ឋ អាចកាត់បន្ថយថ្លៃដើមអស់ជាងពាក់កណ្ដាល​ឯណោះ។

លោក សាំង ហ៊ុយទៀង ដែលជាកសិករកាលពីដើមឡើយចិញ្ចឹមមាន់កសិកម្មត្រឹមតែពីរទ្រុង ប៉ុន្តែត្រូវចំណាយអស់ពី ៤០ម៉ឺន ទៅ ៥០ម៉ឺន សម្រាប់បង់ថ្លៃអគ្គិសនីក្នុងមួយខែៗ។ ក្រោយចំណាយថ្លៃដើមដ៏ខ្ពស់នេះអស់រយៈពេលជាង១ឆ្នាំ ទើបកសិកររូបនេះបានស្គាល់អំពីគម្រោង អនុគ្រោះអគ្គិសនីរបស់ក្រសួងកសិកម្ម។

លោក សាំង ហ៊ុយទៀង បានលើកឡើងថា ៖​

“ខ្ញុំចាប់ផ្ដើមស្គាល់គម្រោងនេះ​ដើមឆ្នាំ២០២៣នេះទេ ហើយពេលយើងស្នើសុំគេដាក់​ភ្លើង​កសិកម្ម គេនឹងចុះមកមើលថាយើងប្រើ​ប្រាស់ភ្លើងលើអីខ្លះ ការប្រើប្រាស់យើងហ្នឹង តើត្រូវស្តង់ដារអត់ ហើយបើភ្លើងនោះយើងប្រើផ្ទាល់ខ្លួនក៏​គេ​អត់ឲ្យដែរ។”

ត្រង់ចំណុចនេះ កសិករ សាំង ហ៊ុយទៀង បានអះអាងថា ដំណើរនៃការស្នើសុំអគ្គិសនីសម្រាប់ប្រើក្នុងវិស័យកសិកម្មនេះ មិនមានភាពលំបាក​ស្មុគស្មាញនោះទេ ប៉ុន្តែករណីមួយចំនួនដែលពលរដ្ឋមិនទទួលបានគម្រោងនេះ ក៏ដោយសារតែពួកគេប្រើប្រាស់ភ្លើងមិនត្រូវគោលដៅ។ ម្យ៉ាង​ទៀត នៅក្នុងតំបន់របស់លោក ពោលគឺក្នុងស្រុកចិត្របុរី  ខេត្តក្រចេះមានកសិករជាច្រើននាក់ទៀតដែលបានប្រើប្រាស់គម្រោងនេះ ម្លោះហើយ​ពួកគេយល់ដឹងបានច្រើនពីលក្ខន្តិកៈនានាដើម្បីស្នើសុំឱ្យបានជោគជ័យ។

លោកបន្តរៀបរាប់ថា ៖

“ភ្លើងកសិកម្មហ្នឹង ជាភ្លើងដែលសល់ពីការប្រើពេលថ្ងៃ ព្រោះពីព្រឹកដល់ល្ងាច មានអ្នកប្រើប្រាស់ភ្លើងខ្លាំង អីចឹង​យើង​ប្រើអត់គ្រប់…ដល់ពេលអីចឹង រដ្ឋគេសម្រេចឲ្យយើងប្រើ​ក្នុងចន្លោះម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ព្រោះពេលវេលានេះ មិនសូវមានអ្នកប្រើភ្លើង អីចឹងវាសល់​ភ្លើងច្រើន។ នេះជាវិធីល្អ យើងក៏ចំណេញ រដ្ឋក៏ចំណេញ បើយើងអត់ប្រើពេលយប់នេះទេ ក៏វាសល់​ចោលដែរ។”

សម្រាប់ការប្រើប្រាស់ជាប្រចាំរបស់លោកនាពេលបច្ចុប្បន្ននេះមានដូចជា ប្រើលើអំពូលភ្លើងសម្រាប់ទ្រុង មាន់ចំនួន៤ ដែលក្នុងមួយរោង​មាន​អំពូល៣០ និងប្រើលើម៉ូទ័របូមទឹកដែលលោកបូមម្ដងជាងមួយ​ម៉ឺនលីត្រ សម្រាប់ប្រើប្រាស់ក្នុងទ្រុងមាន់ផង និងសម្រាប់ស្រោចស្រព​ដំណាំ​ក្នុង​ចំការផង។ សម្រាប់ទំហំប្រើប្រាស់នេះ មានការកើនឡើងច្រើន ប៉ុន្តែសម្រាប់តម្លៃវិញគឺបានថយចុះអស់ជាងពាក់​កណ្ដាលឯណោះ។ លោក សាំង ហ៊ុទៀង ៖

“កាលមុនចិញ្ចឹមមាន់តែ២រោងទេ ចំណាយអស់៤០ ទៅ៥០ម៉ឺនរៀល តែឥឡូវមានមាន់៤រោង ហើយមានដំណាំ​ក្នុងចំការ​ទៀត ចំណាយអស់ត្រឹមតែ ៣០ ទៅ៤០ម៉ឺនរៀលប៉ុណ្ណោះ។ ការប្ដូរមកប្រើប្រាស់ភ្លើងនាពេលយប់នេះ ក៏មិនមានជាបញ្ហាអ្វីដែរ ដោយមុខរបរខ្ញុំនេះ ទោះប្រើភ្លើងពេលថ្ងៃ ក៏ខ្ញុំគង់តែត្រូវងើបមើល​មាន់នៅពេលយប់ដដែលទេ អីចឹងហើយសម្រាប់ខ្ញុំវាមិនមានអីទាស់ខុសទេ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព