សៀមរាប ៖ ជាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលពឹងអាស្រ័យតែទៅលើអនុផលធម្មជាតិ និងចូលព្រៃកាប់ឈើ បរបាញ់សត្វនោះ ក្រសួងកំពុងសិក្សាពីការបង្កាត់ពូជជ្រូកឦសាន ឬជ្រូកគូលែន និងជ្រូកព្រៃ ដែលជាប្រភេទជ្រូកកំពុងមានទីផ្សារ និងមានតម្លៃថ្លៃ សម្រាប់ចែកជូនដល់ប្រជាសហគមន៍ក្នុងតំបន់ការពារចិញ្ចឹម។

ជាលទ្ធផលជាក់ស្តែង ក្រសួងបរិស្ថាន បានបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកមានឈ្មោះថា «កសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស» លើផ្ទៃដីជាង១ហិកតា ស្ថិតនៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ទីប្រឹក្សាអមក្រសួងបរិស្ថាន ឯកឧត្តម លាង សេង បានថ្លែងឱ្យដឹងថា កសិដ្ឋាននេះ ទើបនឹងបង្កើតបានជិត៤ខែប៉ុណ្ណោះ ដែលឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ មានគោលបំណងក្នុងការបង្កាត់ពូជ និងបង្រៀនពីបច្ចេកទេសចិញ្ចឹមជ្រូកគូលែន ដើម្បីពង្រីកមេពូជដល់សហគមន៍មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដែលមានបំណងចិញ្ចឹមសត្វ។

ឯកឧត្តមបានបន្តថា ៖
“សម្រាប់កសិដ្ឋាននេះ បច្ចុប្បន្ននេះ គឺមានមេពូជជ្រូក១០០ក្បាល ដោយក្នុងនោះមានជ្រូកញីចំនួន៩០ក្បាល និងជ្រូកឈ្មោលចំនួន១០ក្បាល សម្រាប់ប្រភេទជ្រូករួមមាន មេពូជជ្រូកគូលែន ជ្រូកឦសាន នាំមកពីខេត្តមណ្ឌលគិរី និងមេពូជជ្រូកព្រៃ។ ពាក់ព័ន្ធទៅនឹងលក្ខណៈរបស់ពូជជ្រូកទាំង២ប្រភេទនេះ យើងមិនពិបាកចំណាំទេ គឺពូជជ្រូកឦសាន បានយកមកពីខេត្តមណ្ឌលគិរី។ ពូជជ្រូកនេះ មានរូបរាងលក្ខណៈពិសេសរបស់វា គឺពោះធំ ខ្នងកោង (ង) ជាប្រភេទជ្រូកមានកូនច្រើន និងមានសាច់ឆ្ងាញ់ពិសារ។ ជ្រូកប្រភេទនេះវាបន្ស៉ាំជាមួយបរិយាកាស និងឈ្នះជំងឺ”

ឯកឧត្តមបន្តថា ៖
“ពូជជ្រូកភ្នំគូលែន គឺជាពូជលើខ្នងភ្នំគូលែន ដែលចិញ្ចឹមតាំងតែពីដូនតា មករាប់សិបតំណមកហើយ។ ពូជជ្រូកនេះ មានពណ៌ខ្មៅ និងមានដងខ្លួនវែង មាត់ស្រួច តែពោះវាមិនធំទេ។ ពូជជ្រូកនេះសាយកូនច្រើន រស់នៅបន្ស៉ាំជាមួយអាកាសធាតុ ហើយវាស៊ាំជាមួយការចិញ្ចឹម លក្ខណៈពាក់ កណ្តាលព្រៃ និងពាក់កណ្តាលចិញ្ចឹមដាក់ទ្រុង”
ទាក់ទិនទៅនឹងការបង្កាត់ពូជជ្រូកនេះវិញ ត្រូវបានឯកឧត្តម លាង សេង ពន្យល់ថា គឺចិញ្ចឹមបែបលក្ខណៈពាក់ កណ្តាលធម្មជាតិ ពោលគឺ ផ្តល់ជាចំណីបែបធម្មជាតិ ក្នុងនេះមានការផ្សំចេញពីត្រកួន ស្មៅ ដើមចេក កន្ទក់ កាកសណ្តែក សៀង និងម្សៅទ្រីម៉ិច ដែលជាម្សៅបែបធម្មជាតិ សម្រាប់ដាក់លាយជាមួយដើមចេកឱ្យវាស៊ី ពីព្រោះថាម្សៅនេះជ្រូកវាចូលចិត្តស៊ីណាស់។ ប្រភេទជ្រូកនេះត្រូវបានគេលែងឱ្យវាស៊ី បែបលក្ខណៈធម្មជាតិ។ ក្រៅពីនេះ កសិដ្ឋានក៏មានការបង្ការជំងឺ និងធ្វើការព្យាបាលជំងឺ នៅពេលដែលសត្វជ្រូកទាំងអស់ឈឺផងដែរ។ ក្រៅពីនេះខាងកសិដ្ឋានក៏ការពារនូវជំងឺសាហាវៗដូចជាជំងឺត្រចៀកខៀវ ជំងឺប៉េសជ្រូកអាហ្រ្វិក និងជំងឺអុតក្តាមជាដើម។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះ បានឱ្យដឹងថា ពូជជ្រូកទាំងនេះ ជាប្រភេទជ្រូកកាត់ជ្រូកព្រៃ និងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០ភាគរយ ដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានា បានចិញ្ចឹម និងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។ ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្ស៊ាំ ជ្រូកខ្លះស៊ាំនឹងមនុស្ស។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិ លើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុក និងជ្រូកព្រៃ មាឌតូច តែសាច់វាមានឱជារសជាតិឆ្ងាញ់ពិសា និងមានទីផ្សារ ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅលើកស្ទួយជីវភាពសហគមន៍ បង្កើនចំណូលជូនប្រជាពលរដ្ឋបង្កើតការងារ ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងកុំឱ្យប្រជាពលរដ្ឋពឹងតែទៅលើផលនិងអនុផលព្រៃឈើ។
បើតាមលោក ហាប់ ឈៀវ សមាជិកសហគមន៍តំបន់ការពារព្រៃធំអន្លងធំ ដែលជាអ្នកទទួលខ្វៃជ្រូកផងនោះ បានឱ្យដឹងថា
“ជ្រូកភ្នំគូលេន ឬជ្រូកគូលេន វាខុសនឹងជ្រូកចិញ្ចឹម ដោយសារជ្រូកចិញ្ចឹម ងាយស្រួលលចិញ្ចឹមមានខ្លាញ់ច្រើន ហើយជ្រូកភ្នំគូលេនវាអត់សូវមានខ្លាញ់នោះទេ ប្រជាពលរដ្ឋតែងតែចូលចិត្តពិសាវាខ្លាំង។ ជ្រូកនេះយើងអាចហៅថា ជាជ្រូកធម្មជាតិក៏បានដែរ ពលរដ្ឋគាត់ចិញ្ចឹមមិនប្រើថ្នាំនោះទេ គេព្រលែងវាចោលឱ្យស៊ីបាយ និងដើមចេក អ៊ីចឹងការចិញ្ចឹមជ្រូកបែបធម្មជាតិ វាតែងតែមានរសជាតិឆ្ងាញ់ជាងជ្រូក ដែលចិញ្ចឹមស៊ីចំណីហើយ”
សូមជម្រាបថា កន្លងមកក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការ នៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាព ក្នុងការផ្តល់ជាពូជសត្វ គោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម ដើម្បីយកទៅប្រគល់ជូនបងប្អូន ប្រជាសហគមន៍មូលដ្ឋាន ដៃគូសហការចិញ្ជឹមតាមកសិដ្ឋាន និងប្រជាពលរដ្ឋដែលមានឆន្ទៈខ្ពស់ មានចិត្តចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខខន្តិកៈ ជាមួយក្រសួងបរិស្ថាន ដោយទុករយៈពេលសមស្របណាមួយ ដើម្បីប្រគល់សងត្រលប់មកក្រសួង បរិស្ថានវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។ ដោយចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានធ្លាប់បានផ្តល់ ពូជសត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របី២៥៨ក្បាល, គោ ៤០២ក្បាល, គោបា ០៦ក្បាល, គោមេពូជ ៣០ក្បាល, ចៀម៥៤២ក្បាល ជ្រូក ៨០ក្បាល, ជ្រូកព្រៃ ១០០ក្បាល, បាចៀម ១ក្បាល និងពពែ ៣៨៣ក្បាល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content