រោងចក្រ​​នៅ​កម្ពុជាកាន់តែច្រើន រួម​ចំណែក​ជំរុញការនាំចេញ​ឧស្សាហកម្ម​កាត់ដេរ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម អ៊ិត សំហេង បាន​ថ្លែងឱ្យដឹងថា ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការ​ជំរុញ​ការនាំចេញ​ផលិតផលក្នុង​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែលជា​ផ្នែក​មួយក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បានយ៉ាងប្រសើរ។

​ឯកឧត្តម អ៊ិត សំហេង ថ្លែងនៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃ​ការយោគយល់​គ្នាស្តីពី​គម្រោង​រោងចក្រកាន់តែ​ប្រសើរ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣-២០២៧ នៅ​សណ្ឋាគារ​ភ្នំពេញ កាលពីថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ដោយគូសបញ្ជាក់​ថា កម្មករនិយោជិត និង​និយោជកនៃ​រោងចក្រ​កាត់ដេរ ដែល​ធ្វើការ​នាំចេញ​ផលិតផលទៅ​ក្រៅប្រទេស បានទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើនអំពី​ការអនុវត្ត​គម្រោង​មួយ​នេះ ដោយ​អាច​រក្សាបាន​នូវ​ការងារដែលមាន​លក្ខខណ្ឌ​ល្អប្រសើរ និង​ទទួល​ប្រាក់ចំណេញ អាជីវកម្ម តាមរយៈ​ការទទួលបាន​ការបញ្ជា​ទិញពី​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដែលមាន​កំណើនជាប្រចាំជាមួយនឹង​អនុលោមភាពតាមច្បាប់​មាន​កម្រិត​ខ្ពស់​។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកឡើងថា សម្រាប់​អនុស្សរណៈនៃ​ការយោគយល់​គ្នា​ថ្មីសម្រាប់​ឆ្នាំ ២០២៣-២០២៧ នេះ ជា​អនុស្សរណៈ​លើក​ទី​៨ ដែល​នឹងត្រូវ​ចុះហត្ថលេខា បាន​កែសម្រួល​លក្ខខណ្ឌ ​អនុវត្ត​គម្រោង​មួយចំនួន ដោយ​បន្ថែម​រយៈពេល​អនុវត្ត​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ ដើម្បី​ធានា​នូវ​និរន្តរភាព​របស់​គម្រោង និង​និមិត្តរូប​នៃ​ការគោរព​លក្ខ​ខណ្ឌ​​ការងារ ដែលជា​ការបញ្ជាក់នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា ៖

“គម្រោង​នេះ​មាន​ការគាំទ្រ​ពី​​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម ហើយ​អាច​ដំណើរការបានយ៉ាង​រលូន ក្នុង​រយៈពេល ២១ ឆ្នាំ​មកនេះ​ ហើយដោយ​សារតែ​គម្រោង​នេះមាន​បេសកកម្ម និង​កម្មវិធីការងារ​គាំទ្រ​នូវ​គោលនយោបាយ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល សំដៅ​ធានាលើកកម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ ទើបភាពជោគ​ជ័យ​របស់គម្រោង​នេះនៅ​កម្ពុជាបាន​ក្លាយជា​​គំរូនៃការអនុវត្ត​ល្អសម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់ តាមរយៈ​ការ​បង្កើតជាកម្មវិធី​ការងារ​ល្អប្រសើរ (Better Work)”

​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា តាមរយៈ​ការអនុវត្ត​គោលនយោ​បាយនៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម ជាមួយនឹង​បទដ្ឋាន​ការងារ បានប្រែក្លាយ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ទៅជា​ប្រទេស​ឈានមុខ​គេ ក្នុង​គោលនយោបាយពាណិជ្ជកម្ម​អន្តរជាតិ និង​បានធ្វើឱ្យ​កម្ពុជាក្លាយជា​ប្រទេស​គំរូសម្រាប់​ប្រទេស​មួយចំនួនយក​ធ្វើជា​បទពិសោធន៍សម្រាប់​យកទៅអនុវត្ត និង​រៀនសូត្រតាម​។ ការអនុវត្ត​គោលនយោ​បាយ នៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម ជាមួយនឹង​បទដ្ឋាន​ការងារ ក៏បាន​បង្កើន​ទំនុកចិត្តដល់​អ្នកបញ្ជា​ទិញ​ម៉ាក​យីហោ​ល្បីៗ ក្នុង​ការដាក់​បន្ថែ​មកា​រ​បញ្ជា​ទិញ ផលិតផល​សំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ កាន់តែ​ច្រើនឡើង​ផងដែរ​។

​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ក៏បានឱ្យដឹងផងដែរថា ការនាំចេញ​របស់​កម្ពុ​ជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅកាន់​ទីផ្សារ​បរទេស នៅក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២២ ការនាំចេញ​មាន​ទឹកប្រាក់​សរុប ១៧.៥៧៨  លាន​ដុល្លារ​អាមេរិក កើនឡើង ២៤,២៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ក្នុងនោះ ការនាំចេញ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ មាន​កំណើន ២៣,១៦ ភាគរយ និង​ផលិតផល​ធ្វើដំណើរ និង​កាបូប មាន​កំណើន ៣៦,៣១ ភាគរយ​។

លោក Graeme Buckley នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ បាន​សង្កត់ធ្ងន់ថា ក្នុង​រយៈពេល ២០ឆ្នាំ ចុងក្រោយ​នេះ ឃើញថា​ការអនុលោម​តាមច្បាប់​ជារួម នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពប្រសើរឡើងមួយផ្នែក ដោយសារ​ការរាយការណ៍​ប្រកបដោយ​តម្លាភាព​របស់ គម្រោង​រោងចក្រ​កាន់តែប្រសើរ​នៅ​​កម្ពុជា (BFC) លើ​បញ្ហាសំខាន់ៗ​។ BFC នឹង​ប្តេជ្ញា​បន្ត​ដើរតួ​ជា​អ្នក​សម្រប សម្រួល​នៃ​ភាគី​ពាក់ព័ន្ធ ក្នុង​ឧស្សា​ហកម្ម រួមទាំង​អ្នកទិញ​អន្តរជាតិ ដែល​ដើរតួ​យ៉ាងសំខាន់ផងដែរ ក្នុងការ​កែលម្អ​វិស័យនេះ តាមរយៈ​ការអនុវត្ត​អាជីវកម្ម ប្រកបដោយ​ការទទួលខុសត្រូវ របស់​ពួកគេ​ ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)