សិង្ហបុរី ៖ តួលេខនៃការលក់លំនៅដ្ឋានថ្មីនៅក្នុងប្រទេសសិង្ហបុរីត្រូវបានអ្នកជំនាញមើលឃើញថា បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល២ខែជាប់គ្នាចុងក្រោយនេះ ទោះបីជាសញ្ញានៃការកើនឡើងក្នុងវិស័យអចលនទ្រព្យមានភាពល្អប្រសើរបន្តិចក្តី។

តួលេខដែលត្រូវបានយកមកចេញផ្សាយដោយ The EdgeProp បានបង្ហាញថា បណ្តាក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីអាចធ្វើការលក់លំនៅដ្ឋានថ្មីបានត្រឹមតែ ៨៣៤យូនីតប៉ុណ្ណោះកាលពីខែកញ្ញា ពោលគឺបានធ្លាក់ចុះដល់ទៅ ៣១,៤ភាគរយធៀបទៅនឹងតួលេខដែលធ្លាប់ធ្វើបានកាលពីខែសីហា ដែលមានចំនួន១២១៦យូនីត។
របាយការណ៍ដដែលក៏បានបង្ហាញដែរថា ប្រសិនបើរាប់បញ្ចូលទាំងខុនដូប្រណិត ឬ EC (Executive Condominiums) វិញនោះ លំនៅដ្ឋានថ្មីទាំងអស់ដែលធ្វើបានកាលពីក្នុងខែកញ្ញាមានទៅដល់ ១២៩៦យូនីត ទាបជាងតួលេខកាលពីខែតុលាត្រឹមតែ ២ ភាគរយប៉ុណ្ណោះ។

ដោយឡែកការលក់លំនៅដ្ឋានថ្មីដែលមិនបញ្ចូលខុនដូប្រណិត ឬ EC ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២០ វាមានចំនួនទាបជាងដល់ទៅ ៣៧,២ភាគរយ ហើយអ្នកជំនាញអចលនទ្រព្យ និងក្រុមហ៊ុនពាក់ព័ន្ធទាំងឡាយបាននាំគ្នាលើកឡើងថា ការធ្លាក់ចុះនេះគឺបណ្តាលមកពីការរឹតបន្តឹងដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្នុងស្ថានភាពកូវីដជាកត្តាចំបង។
លោក Christine Sun អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន OrangeTee&Tie បានទទួលស្គាល់តួលេខនេះដូចគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានលើកឡើងថា សិង្ហបុរីដែលបានចាប់ផ្តើមអនុវត្តទៅលើផែនទីបង្ហាញផ្លូវ និងគម្រោងនៃការដកបំរាមរឹតត្បិតចេញនៅប៉ុន្មានខែខាងមុខនោះអាចជួយរុញច្រានឲ្យទីផ្សារអចលនទ្រព្យទំនងជានៅតែមានភាពវិជ្ជមានសម្រាប់ឆ្នាំ២០២១៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content