បរទេស ៖ ជាតួលេខស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងរវាងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ WaPo(Washtington Post) ជាមួយនឹងបណ្តាញសារព័ត៌មាន ABC និងត្រូវបានយកមកចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងមកនេះបានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនបានបង្ហាញក្តីបារម្ភអំពីបញ្ហាអំពើហិង្សាក្នុងប្រទេសដែលបង្កឡើងតាមរយៈនយោបាយរបស់គណបក្សធំៗ។

របាយការណ៍បានបង្ហាញថា ពលរដ្ឋអាមេរិកទូទៅមិនថាទោះជាអ្នកគាំទ្រគណបក្សសាធារណៈ ឬបក្សប្រជាធិបតេយ្យនោះទេ ដោយក្នុងចំណោមមនុស្ស១០នាក់ មាន៩នាក់ ឬត្រូវជា ៨៨ភាគរយមានក្តីព្រួយបារម្ភថា ការបែងចែកនយោបាយក្នុងប្រទេសកាន់តែខ្លាំងនឹងអាចរុញច្រានឲ្យអាមេរិកឱ្យធ្លាក់ចូលទៅដល់ចំណុចមួយដែលសកម្មភាពនយោបាយនឹងអាចបង្កើនចំនួនហិង្សានៅក្នុងប្រទេស ដោយក្នុងនោះមាន៦នាក់ក្នុងចំណោម១០នាក់គឺជាអ្នកដែលមានការព្រួយបារម្ភខ្លាំង ឬ «very concerned » ចំពោះប្រធានបទនេះ។

របាយការណ៍គួរឲ្យចាប់អារម្មណ៍នេះអាចឲ្យគេមើលឃើញដែរថា ក្នុងចំណោមពលរដ្ឋដែលបារម្ភចំពោះសកម្មភាពហិង្សាដោយនយោបាយភាគច្រើនបានទំលាក់បន្ទុកទៅលើគណបក្សសាធារៈថាជាអ្នកបង្កឱកាសសម្រាប់អំពើហិង្សា ឬប្រហែលជា ៣១ភាគរយ ខណៈដែល២៥ភាគរយបន្ទោសទៅលើបក្សប្រជាធិបតេយ្យ និងបក្សផ្សេងៗ ហើយ៣២ភាគរយផ្សេងទៀតគឺបន្ទោសទៅលើគណបក្សទាំងពីរតែម្តង ហើយក្នុងនោះអ្នកគាំទ្ររបស់បក្សទាំងពីរគឺបានស្តីបន្ទោសបក្សប្រឆាំងរបស់គេរៀងខ្លួន។
តួលេខស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅបន្ទាប់ពីរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីស្វាមីលោកស្រីប្រធានសភាលោកស្រី Nancy Pelosi គឺលោក Paul Pelosi ត្រូវបានគេលួចវាយប្រហារនៅគេហដ្ឋាន ហើយត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ខណៈដែលឧក្រិដ្ឋជនដែលត្រូវបានគេស្គាល់ឈ្មោះថាជាលោក DePape អាយុ៤២ឆ្នាំ បានសារភាពថា លោករៀបចំផែនការដើម្បីសម្លាប់លោកស្រី Nancy ប៉ុណ្ណោះ។
នៅក្នុងឯកសារជាច្រើនដែលគេបានស្រាវជ្រាវនៅក្នុងហេតុការណ៍នេះគេបានរកឃើញថា លោក DePape បានធ្វើការសរសេរ និងបង្ហោះសារជាច្រើនដែលមានអត្ថន័យរើសអើង និងប្រកាន់ពូជសាសន៍ ជាពិសេសគឺគាំទ្រលោកអតីតប្រធានាធិបតី Trump ខ្លាំង និងជំហប្រឆាំងទៅនឹងបក្សប្រជាធិបតេយ្យ។
គួរឲ្យដឹងដែរថា ក្នុងអត្ថន័យដើម្បីត្រៀមទទួលលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ ដោយកាលពីល្ងាចថ្ងៃពុធកន្លងទៅ លោកប្រធានាធិបតី Joe Biden បានអង្វរឲ្យប្រទេសជាតិ និងពលរដ្ឋក្នុងការទទួលយកគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដើម្បីទទួលយកលទ្ធផលបោះឆ្នោត និងជៀសវាងការប្រើអំពើហិង្សាដាក់គ្នាផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content