ការរៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មីនឹងកាន់តែប្រសើរ បើអភិរក្ស​បានត្រឹមត្រូវ

ភ្នំពេញ៖ មហាសង្ក្រាន្តឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចុល្លសករាជ១៣៨៥ គ្រឹស្តសករាជ ២០២៣ នឹងចូលមកនៅក្នុងថ្ងៃសុក្រ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០ នាទីរសៀល​។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គេហដ្ឋានត្រូវបានតុបតែងលម្អដោយផ្កាយ ភ្លើងទេពអប្សរ រុក្ខជាតិ និងការថ្វាយ អាហារ និងភេសជ្ជៈផ្សេងៗ។
សម្រាប់​ការ​រៀបរណ្ដាប់ទទួលទេវតា​ គឺ​តាមទំនៀមពីបុរាណរៀងមក ត្រូវរៀបរាងទទួលទេវតាឆ្នាំថ្មី នៅខាងមុខផ្ទះ​មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ទាប់មក ត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាព​ដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជា​អាទិ៍៖ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ ១១ ​មុខរៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

រហូតដល់វេលាដែលទេវតាចុះមក ប្រជាជនខ្មែរត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការ​ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក ដល់ចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿង​សក្ការបូជាដែលមានទៀន ៥ ធូប ៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើ​សម្រាប់​ប្រជារាស្រ្ដគួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ យ៉ាងណាមិញ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់​ផ្កាម្លិះភួង​ពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ។

ទាក់ទិននឹងចំណុចនេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍​​នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា បានលើកឡើងអំពីការរៀបរណ្តាប់​ទទួលទេវតាឆ្នាំថ្មីនេះថា ជាការពិត ប្រពៃណីជាតិនីមួយ​ៗ តែងតែមាននូវការរៀប​រណ្តាប់​ ពិសេសប្រពៃណីជាតិខ្មែរ។ នៅក្នុងការរៀបរណ្ដាប់នូវគ្រឿងសក្ការបូជាទេវតា និងសំណែន​ផ្លែឈើផងដែរ គឺធ្វើឡើងស្របទៅតាមការទស្សន៍ទាយដែលបាន​ចងក្រងទុកមក ទៅតាមឆ្នាំនីមួយៗ។

លោក បណ្ឌិត បានលើកនូវសំណួរថា ៖

“ប្រសិនបើយើងមិនបានការគោរព ឬការរៀបរណ្តាប់មិនបាន​ត្រឹមត្រូវ មិនដូចតាមការចែង នៃទំនៀមទម្លាប់ តើការគោរពប្រណិបតន៍នេះមានផលប៉ះពាល់អ្វីដែរទេ?”

លោកបណ្ឌិតបានបញ្ជាក់ផងដែរថា នៅក្នុងរដ្ឋមួយ ពលរដ្ឋក្នុងសង្គមត្រូវគោរពទៅតាមការចែងរបស់​ច្បាប់ ដែលក្លាយជាទំនៀមទម្លាប់រៀងមក។ បើតាមការចែងនោះ ប្រសិនបើយើងមិនធ្វើបាន មានន័យថា ​យើងមិនបានអភិរក្សប្រពៃណីវប្បធម៌របស់យើងឱ្យត្រឹមត្រូវនោះទេ។

ក៏ប៉ុន្តែសម័យបច្ចុប្បន្នតាមទស្សនវិជ្ជា ជាក់ស្ដែង ការធ្វើដោយមិនបានអនុវត្តតាមក្បួនខ្នាតត្រឹមត្រូវ មិនមាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកគោរពនោះទេ គ្រាន់តែគេចាត់ទុកថា យើងមិនបានអភិរក្ស។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ឈត ប៊ុនថង។

បណ្ឌិត ឈត ប៊ុនថង បានកត់សម្គាល់ផងដែរអំពីការរៀបចំនេះថា ៖«ទី.១ គឺការជាក់ស្ដែង ទី.២ គឺដាក់អ្វីដែលជាផ្លែឈើសំខាន់ប្រចាំឆ្នាំ និងទី.៣គាត់មិនបានសែន និងរៀបរណ្តាប់» ។ លោកបណ្ឌិតបានគូសបញ្ជាក់ផងដែរថា បើរកមិនបានគ្រប់រណ្តាប់ ទៅតាមកំណត់​លំដាប់នៃឆ្នាំនោះ គឺយើងអាចដាក់រណ្តាប់ផ្សេងជំនួសបាន ព្រោះជួនកាលផ្លែឈើ ដែលបានកំណត់មានការឡើងថ្លៃ ឬមានមិនគ្រប់តម្រូវការជាដើម។ ចំណុចមួយទៀត គឺខកខានមិនបាន គឺការរៀបរណ្តាប់ ព្រោះ​ប្រជាជន​មួយចំនួន​ ធ្ចើដំណើរទៅលេង​កម្សាន្ដតាមតំបន់នានា និងមិនបានតាមដាន​ការរៀបរណ្តាប់ផង សម្រាប់​ចំណុច​នេះគឺ​អាចលើក​លែងបាន។

លោកបណ្ឌិត ឈត ប៊ុនថង ក៏បានសង្កត់ធ្ងន់ថា ការណ៍ដែលអាចធ្វើបាន វាធ្វើឱ្យយើងរក្សាទុកនូវ​ទំនៀមទម្លាប់ រៀងរាល់ឆ្នាំសម្រាប់ការគោរពតរៀងមក ហើយការណ៍ដែលយើងធ្វើបាន អភិរក្សបាន គោរពប្រណិប័តន៍បាន នោះវារឹតតែប្រសើរបំផុត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)