តម្លៃប្រេងឆៅបន្តឡើងថ្លៃជិតដល់ជាង ៩៧ ដុល្លារក្នុងមួយបារ៉ែល

បរទេស៖ យោងតាមប្រភពពី Barron’s លើកឡើងថា តម្លៃប្រេងបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមួយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដោយសារការកាត់បន្ថយការផ្គត់ផ្គង់ពីក្រុមប្រទេសផលិតប្រេង OPEC+ និងការធ្លាក់ចុះស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ West Texas Intermediate (WTI) កើនឡើង ០, ៧ ភាគរយ ឬ ៩៤,៣៥ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯតម្លៃប្រេងឆៅ Brent ក៏បានកើនឡើង ០,៧ ភាគរយ ឬ ៩៧,២៤ ដុល្លារក្នុងមួយបារ៉ែលផងដែរ។

ទន្ទឹមនឹងនេះ ក្រុមប្រទេស​នាំ​ចេញ​ប្រេង​ OPEC គ្រោងនឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលាខាងមុខនេះ ដើម្បី​ពិភាក្សា​អំពី​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​តាម​ផែនការរបស់ពួកគេ។ ការកាត់បន្ថយដោយអង្គការ OPEC បូករួមទាំងការកាត់បន្ថយដោយស្ម័គ្រចិត្តបន្ថែមដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី នឹងនាំឲ្យការកាត់បន្ថយផលិតកម្មពិភពលោកមានចំនួនសរុប ១,៣ លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ។

មិនត្រឹមតែប៉ុណ្ណោះ ការកាត់បន្ថយផលិតកម្មនេះនឹង​ទាញ​កំណើន​សេដ្ឋកិច្ចធ្លាក់ចុះ និង ​ជំរុញកំណើន​អតិផរណា។ លើសពីនេះ ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលផ្សេងទៀតអាចនឹងរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរ ដើម្បីធានាថាអត្រាអតិផរណាមិនងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ពួកគេយ៉ាងឆាប់រហ័សនៅឆ្នាំនេះ។

Susannah Streeter ប្រធានផ្នែកទីផ្សារនៅ Hargreaves Lansdown បាននិយាយថា ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ដ៏តឹងតែងកំពុងជំរុញឱ្យមានការឡើងថ្លៃប្រេង ការព្រួយបារម្ភអំពីអតិផរណា និងតម្រូវការក្នុងការរក្សាអត្រាការប្រាក់ក្នុងរយៈពេលយូរ។ ស្របពេលដែលតម្រូវការអាចនឹងធ្លាក់ចុះនៅឆ្នាំក្រោយ តម្លៃប្រេងទំនងជាមិនធ្លាក់ចុះនោះទេ ដោយសារតែអ្នកផលិតធំៗដូចជាអារ៉ាប៊ីសាអូឌីត ចង់ឲ្យតម្លៃប្រេងឡើងថ្លៃ ប៉ុន្តែមានស្ថិរភាព៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)