តម្លៃប្រេងកើនឡើងជាង ៣ ភាគរយ បន្ទាប់ពីអ៊ីស្រាអែលបានច្រានចោលសំណើបទឈប់បាញ់ពីក្រុមហាម៉ាស

បរទេស ៖​ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ រាយការណ៍ថា តម្លៃប្រេងបានកើនឡើងជាង ៣ ភាគរយ បន្ទាប់ពីអ៊ីស្រាអែលបានច្រានចោលសំណើបទឈប់បាញ់ពីក្រុមហាម៉ាស ដែលធ្វើឲ្យក្តីបារម្ភនៃជម្លោះនៅមជ្ឈិមបូព៌ាកាន់តែទូលំទូលាយជាងមុន។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៣ ភាគរយ ឬ ៨១,៣៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៣,២ ភាគរយ ឬ ៧៦,២២ ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាលើកដំបូងនៅក្នុងខែកុម្ភៈ ដែលតម្លៃប្រេង Brent ឡើងថ្លៃលើសពី ៨០ ដុល្លារក្នុងមួយបារ៉ែល និង WTI ឡើងថ្លៃលើសពី ៧៥ ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គណៈប្រតិភូ​ក្រុម​ហាម៉ាស​បាន​មក​ដល់​ទីក្រុង​គែរ​សម្រាប់​ការ​ចរចា​បទ​ឈប់​បាញ់​ ដោយមាន​អ្នក​សម្រុះសម្រួល​មកពីអេហ្ស៊ីប​និង​កាតា។ យ៉ាងណាមិញ កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុង Rafah ព្រំដែនភាគខាងត្បូង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានច្រានចោលសំណើរដើម្បីបញ្ចប់សង្រ្គាមនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ លោក John Kilduff ដែលជាដៃគូជាមួយ Again Capital LLC បាននិយាយថា ទីផ្សារកំពុងធូរស្រាលបន្តិចពីការធ្លាក់ចុះសក្តានុពល ប៉ុន្តែការវាយប្រហារលើការដឹកជញ្ជូនដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានបន្តរំខានដល់ការជួញដូរប្រេងពិភពលោក។

នៅសហរដ្ឋអាមេរិក ស្តុកប្រេងសាំងបានធ្លាក់ចុះជាងការរំពឹងទុក ក៏បានជំរុញទីផ្សារប្រេងឲ្យកើនឡើងតម្លៃផងដែរ។ អ្នកវិភាគលើកឡើងថា ការអូសទាញបណ្តាលមកពីការធ្លាក់ចុះនៃស្តុកប្រេងឥន្ធនៈ រួមជាមួយនឹងការកើនឡើងនៃស្តុកប្រេងឆៅ គឺជាសញ្ញានៃការថែទាំរោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក។ ការបន្តថែទាំរោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងបញ្ហាអឺរ៉ុបកំពុងខ្វះខាតប្រេងម៉ាស៊ូតអាចជួយរក្សាភាពវិជ្ជមានសម្រាប់ពេលនេះ។

ស្របពេលនេះដែរ នៅក្នុងប្រទេសរុស្ស៊ី ការខូចខាតរោងចក្រចម្រាញ់ប្រេងមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន និងការដាច់បច្ចេកទេសបាននាំឱ្យមានការនាំចេញប្រេងឆៅច្រើនជាងការគ្រោងទុកក្នុងខែកុម្ភៈ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសន្យារបស់ប្រទេសនេះក្នុងការកាត់បន្ថយការផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀង OPEC+ ។

Aker BP បាននិយាយថា អណ្តូងប្រេង Johan Sverdrup របស់ប្រទេសន័រវេស ដែលធំជាងគេនៅសមុទ្រខាងជើងនឹងរក្សាផលិតកម្មស្ថិរភាពក្នុងអត្រាខ្ពស់ជាង ៧៥៥ ០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់់ឆ្នាំនេះ ខណៈដែលសមត្ថភាពដែលបានគ្រោងទុកដើមរបស់វាគឺត្រឹម ៦៦០ ០០០ ប៉ុណ្ណោះបារ៉ែលក្នុងមួយថ្ងៃ។ លោក Giovanni Staunovo អ្នកវិភាគនៅ UBS បាននិយាយថា កំណើនតម្រូវការនៅតែមានវិជ្ជមាននៅក្នុងប្រទេសដែលប្រើប្រាស់ប្រេងធំៗរួមមាស ឥណ្ឌា និងសហរដ្ឋអាមេរិកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី