តម្លៃប្រេងឡើងថ្លៃបន្តិច ខណៈដែលទីផ្សារកំពុងរង់ចាំមើលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

បរទេស៖​ តម្លៃប្រេងឡើងថ្លៃបន្តិចដោយសារទីផ្សារកំពុងរង់ចាំមើលលទ្ធភាពដែលកិច្ចពិភាក្សាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀង។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។


ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨% ឬ ៥៩,១០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,២% ឬ ៦៣,៣៤ ដុល្លារក្នុងមួយបារ៉ែល។

លោក Ole Hvalbye អ្នកវិភាគទីផ្សារនៅ SEB លើកឡើងថា ទីផ្សារកំពុងមានស្រពិចស្រពិលលើកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅឡើយ និង កំពុងរង់ចាំមើលគណៈប្រតិភូអាម៉េរិក និងអ៊ុយក្រែននឹងងជួបប្រជុំគ្នានៅសប្តាហ៍នេះ។ ការជួបប្រជុំគ្នានេះនឹងធ្វើឡើងដើម្បីដោះស្រាយចំណុចសំខាន់ៗដែលធ្លាប់បានពិភាក្សានៅក្នុងទីក្រុងហ្សឺណែវ ដើម្បីនាំមកនូវសន្តិភាព និងផ្តល់ការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ។ យ៉ាងណាមិញ អ៊ុយក្រែននៅតែប្រុងប្រយ័ត្នក្នុងការទទួលយកកិច្ចព្រមព្រៀងផ្អែកលើលក្ខខណ្ឌរបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សេចក្តីព្រាងផែនការសន្តិភាពដែលពិភាក្សាដោយអាម៉េរិក និងអ៊ុយក្រែន អាចក្លាយជាមូលដ្ឋាននៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម។ លោក Putin ក៏បញ្ជាក់ផងដែរថា នៅពេលដែលទាហានអ៊ុយក្រែនដកខ្លួនចេញពីតំបន់សំខាន់ៗ នោះការប្រយុទ្ធនឹងឈប់ ប៉ុន្តែប្រសិនបើវាមិនកើតឡើងដូច្នោះទេ រុស្ស៊ីត្រៀមនឹងប្រើកម្លាំង ។

មិនត្រឹមតែប៉ុណ្ណោះ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ទំនងជារក្សាកម្រិតនៃការផ្គត់ផ្គងប្រេងនៅដដែល ដោយសារពួកគេអាចនឹងព្រមព្រៀងគ្នាលើសមត្ថភាពទិន្នផលជាអតិបរមារបស់សមាជិក និង ការជំរុញតម្លៃប្រេងឡើងវិញ។ សមាជិកចំនួន ៨ ប្រទេសកំពុងបង្កើនផលិតកម្មប្រេងក្នុងបរិមាណតិចៗឆ្នាំនេះ ហើយគេរំពឹងថា ប្រទេសទាំងនេះនឹងបន្តរក្សាគោលនយោបាយមិនផ្លាស់ប្តូរនៅឆ្នាំ ២០២៦។ លើសពីនេះ ការឡើងថ្លៃនៃតម្លៃប្រេងឆៅក៏ត្រូវបានជំរុញដោយការកើនឡើងនៃក្តីសង្ឃឹម ដែលធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែធ្នូខាងមុខផងដែរ។ វាន័យថា អត្រាការប្រាក់ទាបជាធម្មតាជំរុញកំណើនសេដ្ឋកិច្ច និងជំរុញតម្រូវការប្រេង ដោយសារមនុស្សនឹងបង្កើនការចំណាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *