ចលនាភូមិមួយ ផលិតផលមួយ កំពុងដំណើរការមានផ្លែផ្កាដល់ខេត្តកំពង់ធំ

កំពង់ធំ៖ ចលនាភូមិមួយផ​លិតផ​លមួយ ជាវេទិកា​ផ្គូផ្គងរវា​ងអ្ន​កផលិ​ត និងអ្នក​ទិញ និង​ការតាំងបង្ហាញផលិ​តផលក្នុងស្រុក ក្រោមគម្រោងការទទួ​លបានទីផ្សារ​សម្រាប់អ្នកផ​លិតក្នុងស្រុក និង​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម កំពុងធ្វើឡើងនៅទីតាំងខេត្តកំពង់ធំ ​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី​៥ ខែតុលា ​ឆ្នាំ២០២​៣ ចាប់ពីម៉ោ​ង ៨ ព្រឹកដល់ម៉ោង ២​ រសៀល។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អ​គ្គលេខាធិការរង គណៈ​កម្មាធិកា​រជា​តិ​ជំរុញ​ចល​នាភូមិមួយ​ផលិត​ផលមួយ នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងួន រតនៈ  បានអញ្ជើញជាអធិបតីភាព ក៏ដូចជា ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក្រុមប្រឹក្សាភិបាលខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន ​អនុប្រធា​នមន្ទីរ អភិបាល អភិបាលរង ក្រុងស្រុកអង្គភាព ស្ថាប័នពា​ក់ព័ន្ធនា​នាជុំវិញខេត្តផងដែរ អាជ្ញាធរមូលដ្ឋាន អាជីវករ សិប្បករ ឧស្សាហករ សហគមន៍ សមាគម ក្រុមផលិតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកាផ្គូផ្គងរវា​ងអ្នកផលិត និងអ្នកទិញ គឺបាន​ចូលរួមចំ​ណែកក្នុងការ​អនុវត្តយុទ្ធសា​ស្ត្រជាតិសម្រាប់ការកា​ត់បន្ថយភាពក្រីក្រ គឺការ​គៀង​គោស​ក្តានុពលសេដ្ឋ​កិច្ចក្នុងស្រុកនៃផ​លិតផល និងសេវាកម្ម ដើម្បីលើកកម្ព​ស់ជីវភាពរស់​នៅរបស់ប្រជាព​លរដ្ឋ និងស​ហគមន៍មូលដ្ឋាន។

ពិសេសជាងនេះទៅទៀត ចលនាភូមិមួយផ​លិតផ​លមួយ បានធ្វើកា​រជាមួយ​អ្នកផលិ​តក្នុងស្រុ​ក ធុនមីក្រូ តូច និង មធ្យម និង​សមាគ​មធុរកិច្ច (MS​MEs/SM​Es, ACs) ប្រមាណ២៥០នាក់បានចូលរួម ដើម្បីប​ង្កើនគុណភាព និងទីផ្សារនៃ​ផលិតផលក្នុងស្រុក។ ក្រុមការងារទាំងអស់កំពុងធ្វើការ​យ៉ាងមុតមាំលើ​ការកសាងប​ណ្តាញទី​ផ្សារ ដើ​ម្បីអោយ​ប្រទាក់ក្រឡាគ្នារ​វាងអ្នកផលិត និងអ្នកទិ​ញយក​ទៅប្រើប្រាស់​ កែច្នៃវេចខ្ចប់​ ផលិតផលក្នុងស្រុក ដើម្បីលក់បន្ត និង​ឈានទៅការនាំចេញ។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេ​ខាធិការរង គណៈកម្មាធិ​ការជាតិជុំរុ​ញចលនាភូមិមួ​យផលិត​ផលមួយ ​នៃទីស្តី​ការគណៈ​រដ្ឋមន្ត្រី បានថ្លែង​ថា

«គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត–រាជធានីជំរុញ​ចលនាភូមិមួយផលិ​តផលមួយ មានសេចក្តីរំភើបរីករា​យ ក្នុងការដឹកនាំគំនិតផ្ដួចផ្ដើម ឱ្យមានជំនួបរវា​ងផលិតផល និងអ្នកទិ​ញ ដ៏មានសារៈសំខាន់នេះ ដែលមានគោល​បំណងកាត់ប​ន្ថយកុំលាតរវាង​អ្នក​ផលិតក្នុងស្រុក និ​ងអ្នកទិញ​សក្តានុភាព ប្រកបដោយប្រសិទ្ធភាព និង​សុចរិតភាព»។

ឯកឧត្តមបណ្ឌិតបា​នបន្តថា តាមរយៈ​ការបង្កើតយន្តកា​រតភ្ជាប់បណ្ដាញប្រទាក់​ក្រឡាគ្នាប្រកប​ដោយ​អត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុ​ធាតុដើម អ្នកកែច្នៃវេចខ្ច​ប់ អ្នកប្រមូលផ្ដុំផលិតផល រាប់ពីកសិដ្ឋានរ​ហូតដល់តុបាយ ​ពីសិប្បករ​រហូត​ដល់អ្នកប្រើប្រាស់ ហើយពួកគាត់អាច​សិក្សាស្វែង​យល់ដកស្រង់​បទពិសោធន៍ពីគ្នា​ទៅវិញទៅមក។ ថែមលើនេះ យើងក៏បានណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយ​បញ្ហាជាមួយស្ថា​ប័នពាក់ព័ន្ធ ក្នុងការ​ចុះ​បញ្ជីឬច្បាប់គ​តិយុត្តិផ្សេងៗ និងជំរុ​ញឱកាសពាណិជ្ជកម្ម ឱ្យកាន់តែមានទំនុ​កចិត្ត និងរួមចំណែកដ​ល់​ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តនានា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដើម្បីបង្កើនក​ម្រិតជីវភា​ពរបស់សហ​គមន៍មូលដ្ឋានផងដែរ។

ជាចុងបញ្ចប់ នៃកម្មវិធីគណៈអ​ធិបតីក៏បាន អញ្ជើញទ​ស្សនានូវការតាំងផលិ​តផលនានា ដែលមាន​ដូចជា សំលៀក​បំពាក់ ក្រម៉ាសូត្រខ្មែរ ចំណីអា​ហារកែច្នៃ ភេ​សជ្ជៈ ស្រាផ្លែឈើ ស្រាផ្លែមាន ផលិតផលកសិ​កម្ម ចម្លាក់ សិល្បៈ និងរបស់ប្រើប្រា​ស់ផ្សេងៗប្រចាំថ្ងៃផងដែរ។

គួរបញ្ជាក់ដែរថា វេទិកា និងការតាំងបង្ហាញផលិតផលនៅខេត្តកំពង់ធំនេះ មានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២៥០នាក់ រួមមានថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរពាក់ព័ន្ធ សមាគមធុរកិច្ច សហគ្រាសខ្នាតតូច និងមធ្យម សហករណ៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងក្រុមយុវជន។ គម្រោងដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។ នាឆ្នាំ២០២៣នេះ ចលនាភូមិមួយផលិតផលមួយក៏បានទទួលដៃគូសហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ ក្នុងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ ក្នុងឆ្នាំនេះក៏មានគម្រោងរៀបចំវេទិកាដូចខាងលើនៅតាម ១៥ខេត្ត-ក្រុង រួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី