ក្រុមហ៊ុន​ផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ ​និង​បណ្ដា​ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ​សហការគ្នា​សម្របសម្រួលតម្លៃសេវា

ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្លូវ​ល្បឿលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ និងសមាគម​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូ​វគោក​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុងសម្រួល​តម្លៃសេវា​ផ្លូវល្បឿនលឿន​ដល់​បណ្ដា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​កម្ពុជា​ដែលធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូ​វល្បឿនលឿន ។ ​

លោក ​ឆឹម ចំណាន​ ប្រធានសមាគម​ដឹក​ជញ្ជូ​ន​​អ្នកដំណើរ ថ្លែង​នៅក្នុង​ពិធីចុះហត្ថលេខាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ​បានលើកឡើងថា កិច្ចសហការរវាង​សមាគម​ដឹក​ជញ្ជូនអ្នកដំណើរ​ផ្លូវគោក​កម្ពុជា និងក្រុមហ៊ុន​ផ្លូ​វល្បឿ​ន​លឿ​នភ្នំពេញ-ក្រុងព្រះសីហនុ​ គឺជា​ការ​ចាប់ផ្ដើម​ដំបូង ដើម្បីធ្វើ​យ៉ាងណាឱ្យ​រថ​យន្ត​ដឹកអ្នកដំណើរ​ភ្នំពេញ​-ក្រុងព្រះសីហនុឆ្លងកាត់​ ឬប្រើប្រាស់​ផ្លូ​វល្បឿនលឿន​​ឱ្យ​បានច្រើន​ ។

លោក​បន្តថា​ ៖

“កិច្ចសហការជា​លើកដំបូងនេះ ​ក្រុមហ៊ុនផ្លូ​វល្បឿនលឿន​នឹងសម្របសម្រួល​ទៅលើ​សេវា​មួយ​ចំនួន ​ដូចជាការ​ខូ​ចខាត​រថយន្ត​នៅលើ​ផ្លូវល្បឿន​លឿន​ជាដើម ​​ហើយ​បន្តបន្ទាប់​ក្រុមហ៊ុន​នឹង​ធ្វើការ​ជាមួ​យ​សមាគម​ដឹកជញ្ជូ​ន​អ្នក​ដំណើរ​ផ្លូវ​គោក​កម្ពុជា​ឱ្យកាន់តែស៊ី​ជម្រៅក្នុងកា​របញ្ចុះ​តម្លៃដល់​ក្រុមហ៊ុ​ន​ដឹក​អ្នក​ដំ​ណើ​រ​នានា​ដែលជាសមាជិក​របស់​សមាគម​”

តំណាង​ក្រុមហ៊ុន​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា​ ក្រុមហ៊ុនផ្លូវ​ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ​នឹ​ងបញ្ចុះ​តម្លៃ ២៥​ភាគរយ​ដល់​ក្រុមហ៊ុនដឹកអ្នកដំណើរ​ដែលជា​សមាជិក​របស់សមាគម​ដឹកជញ្ជូនអ្នកដំណើរ​ផ្លូវគោកកម្ពុជា​ដែល​មានរថយន្ត​ឆ្លងកាត់​ចាប់ពី​៣០គ្រឿងដល់​១០០គ្រឿង ហើយ​ចាប់ពី​១០១​គ្រឿង​ក្នុងមួយថ្ងៃឡើង​ទៅ ក្រុមហ៊ុនផ្លូវ​ល្បឿនលឿន​នឹង​បញ្ចុះ​តម្លៃ ៣០​ភាគរយ​នៃតម្លៃសេវា​សរុប​​  ។​

តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ​រូប​នេះ​បានបន្តថា​ ៖

“កិច្ចសហការ​រវាង​ក្រុមហ៊ុន​និង​សមាគម​នឹងអាចជួយជំរុញឱ្យផ្លូ​វល្បឿនលឿន​ភ្នំពេញ ក្រុងព្រះសីហនុ​មានយានយន្ត​ឆ្លងកា​ត់កា​ន់​តែ​ច្រើ​ន​​ឡើ​ង​បន្ថែមទៀត​  ហើយវាក៏បានជួយដល់​សេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា​មាន​សន្ទុះមួយកម្រិត​ទៀត​ផងដែរ ដោយ​ក្រុមហ៊ុន​ដឹកអ្នកដំណើរ​អាច​ដឹកភ្ញៀវ​របស់​ខ្លួនទៅកាន់គោលដៅ​បានទាន់ពេលវេលា”

ឯកឧត្តម ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បានមាន​ប្រសា​ស​ន៍​កោតសរសើរ​ដល់​ក្រុមហ៊ុន​ផ្លូវល្បឿនលឿន​ និង​សមាគម​ដែល​បានរកដំណោះស្រាយ​ក្នុងការ​ជួយគ្នា​ទៅវិញ​ទៅមក​​ដោយក្នុងនោះ​គឺភាគីទាំង​ត្រូវ​រកដំណោះស្រាយឈ្នះឈ្នះទាំង​សងខាង ។

ឯកឧត្តមបន្ត​ថា ៖

“កិច្ចសហការ​នេះ​នឹងអាចជួយ​ដល់​ក្រុមហ៊ុនដឹកអ្នកដំណើរ​និង​ការ​សន្សំ​ប្រាក់កម្រៃបានមួយ​កម្រិតទៀត ពីព្រោះថា​បើសិនជាក្រុមហ៊ុនផ្លូវល្បឿនលឿនយក​ថ្លៃពេក​ធ្វើឱ្យ​ក្រុមហ៊ុនដឹកអ្នកដំណើរ​មិនអាច​រកប្រាក់ចំណេញ​បាន ឬក៏រត់មិនរួច តែ​បើសិនជាក្រុមហ៊ុន​ផ្លូវល្បឿនលឿន​យកកម្រៃ​សេវាទាបពេក​​ក៏នឹ​ងមិ​​នធ្វើ​​​ឱ្យ​​ក្រុមហ៊ុន​ផ្លូវ​ល្បឿនលឿន​រកប្រាក់ចំណេញ​ ឬក៏រត់មិនរួច​ដូចគ្នា”

ឯកឧត្តម​បាន​បញ្ជាក់ថា ក្រៅ​ពីផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ កម្ពុជា​គ្រោង​នឹង​សាងសង់​ផ្លូ​វល្បឿ​ន​​លឿនមួយទៀត​តភ្ជាប់ពីភ្នំពេញ​ទៅ​បាវិត និងកំពុងជំរុញឱ្យមានកា​រសិក្សា​ផ្លូវល្បឿនលឿនភ្នំពេញ​សៀមរាប​ផងដែរ ។ ក្រៅពីនេះ​ កម្ពុជាក៏កំពុង​ស្វែងរកដៃគូ​វិនិយោគ លើ​គម្រោង​ផ្លូវដែក​ល្បឿនលឿន​ភ្នំពេញ ប៉ោយ​ប៉ែត​ដែលគ្រោងនឹង​ចំណាយថវិកា​ប្រមាណ៤ពាន់លានដុល្លារ​អាមេរិក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី