បេសកកម្ម​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នៅ​ប្រទេស​ជប៉ុន​​ រំពឹងទទួលបានវិនិយោគិន ​និងធុរជន​ជប៉ុនមក​កម្ពុជា​បន្ថែមទៀត​

ភ្នំពេញ ៖ នៅដំណើរ​បេសកកម្ម​របស់​សម្ដេច​ធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នា​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​រយៈ​ពេលជិត​ ១សប្ដាហ៍​ កម្ពុជា​រំពឹង​ទទួល​បាន​វិនិយោគិន និងធុរជន​ជប៉ុន​ថ្មីៗ​បន្ថែមទៀត ខណៈសម្ដេចធិបតី​បានជួប​ជាមួយ​វិនិយោគិន និងធុរជន​ជប៉ុន​ជាច្រើននៅទី​នោះ​ ។​

នៅក្នុង​ដំណើរបេសកកម្ម​ចូលរួម​ប្រជុំអាស៊ាន-ជប៉ុន រយៈ​ពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី​១៥ ដល់ថ្ងៃទី​១៩ នាទីក្រុ​ងតូក្យូ​ ប្រទេស​ជប៉ុន សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត ​បានជួបជាមួយ​ថ្នាក់​ដឹ​ក​នាំ​ក្រុម​ហ៊ុន​ជប៉ុនធំៗ ដែលកំពុង​មាន​ប្រតិ​ប​​​ត្តិ​​កា​រ​នៅក្នុងប្រទេស​កម្ពុជា​ស្រាប់ និ​ងក្រុមហ៊ុន​ជប៉ុនដែលមិនទាន់មានប្រតិបត្តិការ​នៅក្នុ​ងប្រទេស​កម្ពុជា ។ ក្នុងនោះ ក្រុមហ៊ុន​ដែលកំពុង​មាន​​ប្រ​តិ​បត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា​បានបង្ហាញពីគម្រោងពង្រីក​ការ​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម ។ ក្រៅពីនេះ​ក៏មានក្រុមហ៊ុន និងសហគ្រាស​ជប៉ុន​មួយចំនួនបាន​បង្ហាញពីការ​ចង់​បាន​ពល​ករ​កម្ពុជា​ទៅធ្វើការ​នៅប្រទេស​ជប៉ុន​នា​ពេល​ខាងមុខ ស្រប​ពេលដែលប្រទេស​ជប៉ុនក៏កំពុងត្រូវការ​កម្លាំង​ពលករ​​បន្ថែមទៀតផងដែរ ។

នៅក្នុង​ជំនួប​ជាមួ​យ​វិនិយោគិន ​និង​ធុរជនជប៉ុន សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ​បាន​សាទរ​ចំពោះ​ការបោះទុនវិ​​និយោ​គ​ និងគ្រោង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយសម្ដេច​បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិ​បា​ល​ក​ម្ពុ​ជា​បា​ន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសធុរកិច្ច និងវិនិយោគ ​តា​ម​រ​យៈ​កា​រដា​​ក់ចេ​ញ​នូ​វគោលនយោបាយ យន្តការអនុវត្ត និង​​ក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមទាំ​​ងហេ​ដ្ឋារ​ច​នាស​​ម្ព័ន្ធ​​គាំ​ទ្រ​ចាំ​បា​ច់​នានា ដើម្បីផ្តល់នូវការលើកទឹកចិត្ត ដែលមានលក្ខណៈអនុគ្រោះ តម្លាភាព និងទា​ក់​ទា​ញ​ចំ​ពោះវិ​និ​យោ​គិ​ន​ទាំ​​ងក្នុង និង​ក្រៅ​ស្រុក ។ មួយវិញទៀត សម្តេចធិបតី ក៏បានរំលេចបន្ថែមថា បច្ចុប្បន្ន កម្ពុជា​កំ​ពុ​ង​ប្រើ​ប្រា​ស់​ថា​ម​ពល​ស្អា​ត​​រ​ហូ​តដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់ ទន្ទឹម​ការ​សម្រេច​បញ្ឈ​ប់ទាំ​ង​​ស្រុង​នូ​​វការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ក៏ដូចជា​បា​នដា​ក់​ចេ​ញ​នូ​វ​ទិ​ស​ដៅ​ជំ​រុ​ញ​កា​រ​ប្រើ​ប្រា​ស់​ថា​មពលស្អាតឱ្យបានដល់ ៧០% ត្រឹម​ឆ្នាំ​២០៣០ ។

កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ​នេះ​ សមាគម​ពាណិជ្ជកម្ម​ជប៉ុន កម្ពុជា​ក៏បានដឹកនាំ​​ វិនិយោគិន និងធុរជន​ជប៉ុន​មក​ស្វែង​រកឱកាស​វិនិយោគនៅកម្ពុជា ដោយបានជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើនរូប​របស់កម្ពុជា ក៏ដូ​ច​ជា​​​ជួប​ជាមួយវិនិយោគិន​ និងធុរជន​កម្ពុជា​ផងដែរ ។

លោក​បណ្ឌិត​ អ៊ិន​ ចាន់​នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានមានប្រសាសន៍ថា ​ជប៉ុន​ជា​ប្រទេ​ស​ដែ​ល​មានសហគ្រាស​ខ្នាតតូច​ និងមធ្យម​( SME ) រាប់សិប​ម៉ឺនសហគ្រាស​ ហើយបើសិនជា​កម្ពុជា​ទទួលបាន​តែមួយចំណែក​តូច​ក៏​ឃើញថា​មានចំនួនច្រើនដែរ។ ជប៉ុនក៏ជា​វិនិយោគិន​ដែលមានគម្រោង​ច្បាស់លាស់ ​និងគិតគូ​រច្បាស់លាស់​មុននឹង​បណ្ដាក់​ទុន​វិនិយោគនៅប្រទេស​ណាមួយ​ ។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោង​វិនិយោគ​ជប៉ុន​នៅកម្ពុជា​បានផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ ដោយក្នុងនោះគ្រាន់តែ​ផ្សារទំនើប​របស់ជប៉ុន​អ៊ីម៉ន​ម៉ល ទាំង​៣ទីតាំង បានផ្ដល់​ការងារ​រាប់​ពាន់​នាក់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅហើយ ហើយនៅមានគម្រោង​វិនិយោគជាច្រើនទៀត​ដែលបានដំណើរការ ដូចជា​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​ សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ​ ដែលសុទ្ធតែផ្ដល់ឱកាស​ការងារ​​ច្រើនដល់​ប្រជាពលរដ្ឋកម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ