វិស័យឯកជន អាចទាញយកផលប្រយោជន៍បានយ៉ាងច្រើនពីកិច្ចព្រមព្រៀង RCEP

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានរៀបចំសិក្ខាសិលាស្តីពី “ការលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅកម្ពុជា” ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍនាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ឯកឧត្តម ពេជ ប្ញទ្ធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលានេះដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលរួមមានសភាពាណិជ្ជកម្មរាជធានី-ខេត្ត តំបន់សេដ្ឋកិច្ចពិសេស សមាគមធុរកិច្ច ក្រុមហ៊ុន និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនរូប។

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា៖ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងបន្ថែម ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់កិច្ចព្រមព្រៀង RCEP ដែលជាក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាននៅឆ្នាំ២០២២ជូនដល់វិស័យឯកជនដែលកំពុងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាដោយផ្តោតលើប្រធានបទសំខាន់​ៗ រួមមាន ៖ ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ ដើម្បីអាចឱ្យវិស័យឯកជនទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ។

លោកស្រី Carolyn Bagster លេខាទី១ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានរំលេចអំពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងអូស្ត្រាលី ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការលើកស្ទួយពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ២០២៤។

លោកស្រីបានបញ្ជាក់ថា ៖

«អូស្ត្រាលី គាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការពង្រឹងសមត្ថភាពវិស័យឯកជន និងបង្កើនអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)»។

​ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានមានប្រសាសន៍ថា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូសេដ្ឋកិច្ចចំនួន៥ទៀត រួមមាន៖ ចិន កូរ៉េ អូស្ត្រាលី ញូវហ្សេឡែន និងជប៉ុន ជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ថ្នាក់តំបន់។

ឯកឧត្តមបានគូសបញ្ជាក់ថា៖

«RCEP ជាកិច្ចព្រមព្រៀងដែលមានលក្ខណ:គ្រប់ជ្រុងជ្រោយ ទំនើប មានគុណ​ភាពខ្ពស់ សម្លឹងលើអនាគតវែងឆ្ងាយសម្រាប់ការពង្រីកទីផ្សារ ជួយគ្នាទៅវិញទៅមករវាងប្រទេសជាសមា​ជិក។ កិច្ច​ព្រមព្រៀង​នេះ​រួម​បញ្ចូល​ប្រជាពលរដ្ឋ​ប្រហែលជាង ២០០០​លាន​នាក់ ដោយ​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ​មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប GDP ​ស្មើ​នឹងប្រហែល ៣០% នៃ GDP សរុប​នៅ​លើ​ពិភពលោក»។

គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ ​គឺ​បន្ទាប​ពន្ធគយ បើក​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​សេវាកម្ម និង​លើក​កម្ពស់​ការ​វិនិយោគ​ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​តាម​ទាន់​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក ។ ពិសេស​ជាង​នេះ​ទៀត កិច្ច​ព្រមព្រៀង RCEP នេះ ត្រូវ​គេ​រំពឹង​ថា ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណា​យ ​​និ​ង​ពេលវេលា​សម្រាប់​ក្រុមហ៊ុន​នានា ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន ដោយ​មិន​ចាំបាច់​បំពេញ​តាម​តម្រូវការ​ដាច់​ដោយ​ឡែក​សម្រាប់​ប្រទេស​នីមួយៗ។ កិច្ចព្រមព្រៀង​នេះ​ក៏​ផ្ដោត​លើ​កម្មសិទ្ធិ​បញ្ញា​ផង​ដែរ ប៉ុន្តែ​នឹង​មិន​ផ្ដោត​លើ​កិច្ច​ការពារ​បរិស្ថាន និង​សិទ្ធិ​ការងារ​នោះ​ទេ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺធ្វើយ៉ាងណាជួយកាត់បន្ថយរបាំងពន្ធគយឱ្យបាន៩០% លើផលិតផលកសិកម្ម ឧស្សាហកម្ម និងដើម្បីជំរុញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសអ្នកមានដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ RCEP ក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ តាមរយៈការនាំមកនូវទីផ្សារ និងឱកាសការងារដល់អាជីវកម្ម និងប្រជាជនផងដែរ។

កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាគំនិតផ្ដួចផ្ដើមរបស់អាស៊ានដែលបានប្រកាសចាប់ផ្ដើមក្នុងការចរចាគ្នានៅឆ្នាំ២០១២ អំឡុងពេលកម្ពុជាគឺជាប្រធានប្ដូរវេនអាស៊ាន ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានបន្ទាប់ពីបានឆ្លងកាត់ការចរចាអស់រយៈពេលជាង១០ឆ្នាំ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ និងជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ ដែលត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។

RCEP គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ រួមមានដូចជាចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្រ្តាលី។ ដំបូងឡើយ RCEP គឺជាគំនិតផ្តួចផ្តើមរួមពីប្រទេសចំនួន១៦ នៅក្នុងឆ្នាំ២០១១ ហើយបានលេចចេញជារូបរាងពេញលេញនៅក្នុងឆ្នាំ២០១២ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១។ ប៉ុន្តែក្រោយមកនៅក្នុងឆ្នាំ២០១៩ ឥណ្ឌា បានសម្រេច​ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយសារការព្រួយបារម្ភអំពីបញ្ហាទីផ្សារ ដោយខ្លាចថាក្រុមហ៊ុន ឬរោងចក្រផលិតកម្មរបស់ខ្លួនអាចរងផលប៉ះពាល់ខ្លាំង ប្រសិនបើមានទំនិញចិនដែលមានតម្លៃថោកហូរហៀរនៅក្នុងប្រទេសខ្លួនច្រើន និងដោយសារហេតុផលមួយចំនួនទៀតពាក់ព័ន្ធទៅនឹងប្រយោជន៍សេដ្ឋកិច្ចជាតិ​។ តួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោក ដោយមើលឃើញថា សមាជិកនៃកិច្ចព្រមព្រៀងនេះសុទ្ធសឹងតែជាប្រទេ​សដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ កត្តាចម្បងផ្សេងទៀតដែលនាំឲ្យគេអាចនិយាយបានថា RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេនោះ គឺដោយ​សារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ មានទំហំទីផ្សាររវាងអន្តរតំបន់ធំ ដែលមានប្រជាជនប្រមាណ ៣០%នៃប្រជាជនសរុបក្នុងពិភពលោក ព្រមទាំងទំហំនៃផលិតផលក្នុងស្រុកសរុបនៃបណ្តាប្រទេសជាសមាជិកបូកបញ្ចូលគ្នា ស្មើនឹងប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុបក្នុងពិភពលោក។

RCEP ក៏បានបង្ហាញឱ្យកាន់តែច្បាស់អំពីផលប្រយោជន៍ក្នុងការទាញផលចំណេញពីគ្នាទៅវិញទៅមកពីប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី ជាដើម។ តួយ៉ាង ក្រឡេកទៅមើលប្រទេសកម្ពុជា យើងឃើញថាការចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះនឹងអាចនាំមកនូវផលប្រយោ​ជន៍ជាច្រើនមកដល់ប្រទេសកម្ពុជា។ កម្ពុជាទទួលបាននូវភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀង RCEP នេះលើទំនិញសំខាន់ៗជាច្រើនរួមមាន ទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម។ លើសពីនេះទៅទៀត កម្ពុជាក៏ទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះដូចជា ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published. Required fields are marked *