លោក Yoon Suk-yeol ជាអ្នកនយោបាយកូរ៉េខាងត្បូង អតីតរដ្ឋអាជ្ញាសាធារណៈ និងជាមេធាវី ដែលបានកាន់តំណែងជាប្រធានាធិបតីទី១៣ ។ មុនពេលលោកកាន់តំណែងជាប្រធានាធិបតី គាត់បានបម្រើការជាអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង ចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

លោក Yoon Suk-yeol កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៦០ នៅ Bomun-dong ស្រុក Seongbuk ទីក្រុងសេអ៊ូល ដែលមានឪពុកឈ្មោះ Yoon Ki-jung និងម្តាយ ឈ្មោះ Choi Jeong-ja ហើយត្រូវបានតែងតាំងជាអគ្គរដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូងដោយប្រធានាធិបតី Moon Jae-in ក្នុងខែកក្កដា ឆ្នាំ២០១៩ ក្រោយពេល។

ក្នុងអំឡុងពេលដឹកនាំរបស់ Yoon ការិយាល័យរដ្ឋអាជ្ញាកំពូលបានធ្វើការស៊ើបអង្កេតយ៉ាងស្វិតស្វាញលើលោក Cho Kuk ដែលជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Moon ដែលនឹងនាំទៅដល់ការលាលែងពីតំណែងរបស់លោក Cho។ ការប៉ះទង្គិចគ្នារបស់ Yoon ជាមួយរដ្ឋបាល Moon រហូតដល់ការលាលែងពីតំណែងជាអគ្គរដ្ឋអាជ្ញាក្នុងខែមីនា ឆ្នាំ២០២១ និងបាននាំឱ្យលោកខិតទៅរកការប្រជែងតំណែងជាបេក្ខជនប្រធានាធិបតី។
នៅក្នុងខែមិថុនា ឆ្នាំ២០២១ លោក Yoon បានប្រកាសពីបេក្ខភាពរបស់គាត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content