ឆ្នាំ២០២៣ កម្ពុជានាំចេញទៅប្រទេស RCEP ក្នុងទំហំទឹកប្រាក់ជាង ៨ ១៧២លានដុល្លារអាមេរិក​

ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣កន្លងទៅនេះ ការនាំចេញរបស់កម្ពុជាទៅកាន់បណ្ដាប្រទេស RCEP មានទំហំទឹកប្រាក់ ៨ ១៧២លានដុល្លារ កើនឡើង ២៨.៨៣ភាគរយ ខណៈការនាំចូលមានចំនួន ២១ ២៨៥លានដុល្លារ ថយចុះ ១៣.៧៨ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ពេញមួយឆ្នាំ២០២៣ ទំហំពាណិជ្ជកម្ម កម្ពុជាជាមួយនឹងបណ្តាប្រទេស RCEP (Regional Com​prehensive Economic Partnership) មានចំនួន ២៩ ៤៥៧លានដុល្លារ ថយចុះ ៥.០៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ មានចំនួន ៣១ ០៣១លានដុល្លារ។

កិច្ចព្រមព្រៀង RCEP បានចូលរួមចំណែកជាច្រើននៅក្នុងការជំរុញកំណើននៃការធ្វើធុរកិច្ចរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេស RCEP ហើយលើសពីនេះទៀត ក៏ជាការរួមចំណែកក្នុងការបង្កើនការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។

ឯកឧត្តម​ ​ប៉ែន​ សុ​វិជាតិ រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍ថា​​កិច្ចព្រម​​​ព្រៀង​ RC​E​P​ ​ ជា​កត្តា​ជំរុញ​កំណើន​ការនាំចេញ​រយៈពេល​វែង​ ​និង​ជា​មេដែក​ដើម្បី​ទាក់ទាញ​រំ​ហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន​មកកាន់​ព្រះរាជាណាចក្រកម្ពុជា​​ ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​សមាជិក​ RC​E​P​ ​ តំណាង​ឱ្យ​ជាង​​៦​១​​ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​។​

ឯកឧត្តម​ ​ប៉ែន​ សុ​វិជាតិ ​បានបញ្ជាក់ទៀតថា​ ៖

«បើ​ទោះបីជា​មានការ​កើន​ឡើង​នូវ​លទ្ធិ​គាំពារ​និយម​ ​និង​ការ​ធ្លាក់ចុះ​នៃ​តម្រូវ​ការ​សកល​ក៏ដោយ​ ​ក៏​កិច្ចព្រមព្រៀង ​RC​E​P​ ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ក្នុង​តំបន់​ ​ដោយ​នាំមក​នូវ​ផលប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​សមាជិក​ទាំងអស់​។»​

ឯកឧត្តម បណ្ឌិត​ ​គី​ ​សេរី​វ​ឌ្ឍន៍ ​ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​គូសបញ្ជាក់ថា ​កិច្ចព្រមព្រៀង ​RC​E​P​ ​បាន​ផ្តល់​ឱកាស​ដ៏​ច្រើន​សម្រាប់​កម្ពុជា​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​របស់​ខ្លួន​។​ ជាមួយនឹង​ការ​អនុគ្រោះ​ពន្ធ​​ផ្តល់​ដោយ​ RC​E​P​ ​ផលិតផល​ដែលផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជាទទួល​បាន​ការប្រកួតប្រជែង​កាន់តែ​ច្រើន​ ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផលិត​ផ្តល់​អត្ថប្រយោ​ជន៍​កាន់តែ​ច្រើន​ដល់​អតិថិជន​របស់​ខ្លួន​។​

ឯកឧត្តម​បានបញ្ជាក់​បន្ថែម​ថា​ ៖ ​

«កតិកាសញ្ញា​នេះ​បាន​បម្រើ​ជា​កម្លាំង​ជំរុញ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​សកលលោក​ ​ហើយ​ខ្ញុំ​ជឿជាក់​ថា​ ​វា​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ថ្មី​នៃ​ការ​ស្រូប​ទាញ​ពាណិជ្ជកម្ម​សកល​នា​ពេល​អនាគត​»​។​

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយកាលពីខែមុនថា ប្រទេសកម្ពុជា មានសេដ្ឋកិច្ចរឹងមាំបំផុត ដែលស្ថិតក្នុងចំណោមប្រទេសសមា​​ជិក RCEP ចំនួន៣ នាឆ្នាំ២០២៣កន្លងទៅនេះ ដែលដំណាលគ្នាជាមួយប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

គួររំលឹកដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ ឬហៅកាត់ថា RCEP បានចូលជាធរមាននៅតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជានៅក្នុងសម័យកាលនៃការរាតត្បាតជំងឺកូវីដ-១៩ ដោយបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីរាប់រយមុខសម្រាប់ការនាំចេញពីកម្ពុជា។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ៣០ភាគរយនៃប្រជាជនពិភពលោក ដែលមានផលិត​ផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក។ 

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុប១៥ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងរដ្ឋសមាជិកទាំង ១០ នៃអាស៊ាន និងដៃគូពាណិជ្ជកម្មចំនួន ៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមជាង២១ម៉ឺនដុល្លារអាម៉េរិក តែមានថ្ងៃខ្លះបានហក់ឡើងដល់ជាងកន្លះលានដុល្លារ និងប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ

ចំណេះដឹងសំខាន់ៗស្ដីពីការដាំដុះខ្ញីឱ្យទទួលបានផលច្រើនដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 12/07/2024

ខ្ញីជារុក្ខជាតិមើមដែលប្រជាជនខ្មែរនិយមដាំ និងយកទៅច្នៃជាគ្រឿងទេស បន្ថែមរសជាតិម្ហូបអាហារបានច្រើនមុខ អាចធ្វើជាឱសថបុរាណផងដែរ

គន្លឹះសំខាន់ៗចំនួន ៦ អាចជួយដោះស្រាយបញ្ហាបំណុលលើសលប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/07/2024

ពាក្យថាបំណុលគឺមិនមែនសំដៅលើភាពអវិជ្ជមានទាំងស្រុងនោះទេ ពោលគឺបំណុលមានគុណសម្បត្តិ និងគុណវិបត្តរៀងៗខ្លួន

គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន​៣ ​កំពុង​ដំណើរការ​មានទឹកប្រាក់ជាង ៥,៣ពាន់​លាន​​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/07/2024

រាជរដ្ឋាភិបាល គ្រោង​ចំណាយថវិកា​រាប់រយពាន់​លានដុល្លារអាមេរិក​ លើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុង​ប្រទេស​ ដើម្បីទាក់ទាញការវិនិយោគពីក្រៅស្រុកបន្ថែមទៀត

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ការចុះបញ្ជីយានយន្តអគ្គិសនីដែលជានិន្នាការថ្មី មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់

រយៈពេល ៥ខែ ដើមឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិសរុបជាង ១២លាន ៦សែននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ទេសចរអន្តរជាតិជាង២លាន៦សែននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៤ ខណៈទេសចរក្នុងស្រុកមានចំនួន ១០,៦៨៨,០៧៣ នាក់

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/07/2024

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម និងប្រែក្លាយពីកសិកម្មលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម

ក្រសួងកសិកម្ម និងសហគ្រិនខ្មែរ គាំទ្រគោលនយោបាយអាទិភាព«សហគមន៍កសិកម្មទំនើប»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ក្រសួងកសិកម្ម និង សហគ្រិនខ្មែរ បានចុះ MoU ជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឱ្យរស់រវើក