អ្នកជំនាញកសិកម្ម បានលើកឡើងនូវលទ្ធភាពនៃការចូលរួមរបស់មន្ទីរនៅតាមខេត្តក្នុងការផ្សព្វផ្សាយ និងគាំទ្រប្រើប្រាស់ផលិតផលកសិកម្មនៅក្នុងស្រុក ដើម្បីរកទីផ្សារគោលមួយដែលមានទីតាំងនៅកន្លែងផលិតស្រាប់ ធានាដល់ការផលិតឱ្យកាន់តែមាននិរន្តរភាព។

ឯកឧត្តម បណ្ឌិត សួង ណយ ដែលជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ ក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានមានប្រសាសន៍ថា មន្ទីរកសិកម្មមានលទ្ធភាពអាចបណ្ដុះជំនាញដាំដុះ មន្ទីរឧស្សាហកម្ម អាចជំរុញរឿងការកែច្នៃ វេចខ្ចប់ រីឯមន្ទីរពាណិជ្ជកម្ម និងមន្ទីរទេសចរណ៍អាចរួមគ្នារកទីផ្សារឱ្យប្រជាជន ព្រោះថាភោជនីយដ្ឋាន រម្យណីយដ្ឋាន សណ្ឋាគារ សុទ្ធតែជាកន្លែងដែលអាចទិញផលិតផលកសិផលក្នុងស្រុកទាំងអស់ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ៖
“មន្ទីរកិច្ចការនារី ដែលមានតួនាទីសំខាន់ក្នុងការអប់រំស្ត្រីមេផ្ទះ ឱ្យជួយទិញផលិតផលខ្មែរជាអតិបរមា…រីឯខាងមន្ទីរអប់រំ ត្រូវអប់រំសិស្សនិស្សិតដែលជាកូនខ្មែរ ធ្វើយ៉ាងណាឱ្យមានស្មារតីជាតិនិយម ទៅលើការជួយទិញផលិតផលក្នុងស្រុក ព្រោះកាលណាគាត់ជួយទិញផលិតផលរបស់ខ្លួន វាជាការរួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចមូលដ្ឋាន”
គួររំលឹកថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ជាវេទិកាដែលនាំអ្នកលក់ និងអ្នកទិញឱ្យបានជួបគ្នា ជជែកគ្នា ដើម្បីឱ្យយល់ពីតម្រូវការគ្នាទៅវិញទៅមក ឈានទៅរកការផលិតដែលត្រូវគោលដៅ។ សម្រាប់វេទិកានេះផងដែរគឺស្ថិតក្នុងគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារផលិតផលក្នុងស្រុក និង MSMEs (Local Producers & MSMEs and Buyers Matching Forum)។ ដោយឡែក ផលិតផលដែលត្រូវបានដាក់បង្ហាញនៅក្នុងវេទិកាសម្រាប់ខេត្តបន្ទាយមានជ័យ រួមមានចំនួន ៣៤មុខ ដែលរាប់បញ្ចូលទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកសិកម្ម។
វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ បាន និងកំពុងធ្វើឡើងនៅគ្រប់ខេត្តទូទាំងប្រទេសតែម្ដង ដើម្បីបញ្ជ្រាបការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង។ កន្លងមកវេទិកានេះធ្លាប់បានធ្វើនៅខេត្តចំនួន៦រួចហើយគឺ ខេត្តកំពង់ចាម (៥ សីហា) ខេត្តកំពត (១៨ សីហា) ខេត្តស្វាយរៀង (២៦ សីហា) ខេត្តសៀមរាប (៣១ សីហា) ខេត្តឧត្តរមានជ័យ (១៣ និង១៤ កញ្ញា) និងខេត្តបន្ទាយមានជ័យ (១៦ កញ្ញា)។ រីឯខេត្តដែលត្រៀមរៀបចំវេទិការរួមមាន ខេត្តតាកែវ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ កញ្ញា និងរាជធានីភ្នំពេញ ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ តុលាខាងមុខ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content