និស្សិតអាហារូបករណ៍ RED+ ប្ដេជ្ញាយកជំនាញវិទ្យាសាស្ត្រកសិកម្មទៅអភិវឌ្ឍន៍សហគមន៍វិញ

ពោធិ៍សាត់ ៖ និស្សិតអាហារូបករណ៍មួយរូប ដែលបច្ចុប្បន្នកំពុងសិក្សាឆ្នាំទី២ នៃសកលវិទ្យាល័យ ភូមិន្ទកសិកម្ម បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ សំដៅយកជំនាញរបស់ខ្លួនទៅអភិវឌ្ឍន៍ឱ្យបានជាប្រយោជន៍នៅស្រុកភូមិវិញ។

យុវជន ថន ខាក់ ជានិស្សិតផ្នែកវិទ្យាសាស្ត្រកសិកម្ម និងជាម្នាក់ក្នុងចំណោម ១៦នាក់ដែលបានទទួលអាហារូបករណ៍ពីគម្រោងអប់រំសហគមន៍ RED+ នៃតំបន់ជួរភ្នំក្រវាញ។ និយាយដោយឡែក តែក្នុងខេត្តពោធិ៍សាត់ យុវជន ថន ខាក់ ជានិស្សិតតែម្នាក់គត់ដែលទទួលបានការអប់រំដល់ថ្នាក់ឧត្តម សិក្សា។

ក្នុងឱកាសចូលរួមយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ ដែលបានចាប់ផ្ដើមនៅក្នុងខេត្តពោធិ៍សាត់ យុវជន ថន ខាក់ រៀបរាប់ទាំងមោទនភាពថា ខ្លួនបានមើលឃើញពីសក្កានុពលផ្នែកកសិកម្មនៅក្នុងសហគមន៍ ប៉ុន្តែយ៉ាងណា ការធ្វើកសិកម្មទាំងនោះហាក់បន្តធ្វើទៅតាមទម្លាប់ដែលចេះតៗគ្នាមក។

យុវជន ថន ខាក់ ៖

“បើតាមជំនាញរបស់ខ្ញុំត្រឡប់មកភូមិវិញ ខ្ញុំនឹងបង្រៀនពួកគាត់ពីការធ្វើកសិកម្ម បែបទំនើប ដែលធ្វើនៅលើដីទំហំតូច តែទទួលបានទិន្នផលច្រើន ខុសពីអ្វីដែលពួកគាត់កំពុងធ្វើ”

ដោយឆន្ទៈនេះហើយ ដែលអ្នកអនុវត្តគម្រោងបានជ្រើសរើសយកយុវជនរូបនេះ កាលពីឆ្នាំ២០២២ កន្លងទៅ។ បើតាមនិស្សិតរូបនេះដដែល ការដាក់ពាក្យយកអាហារូបករណ៍ក៏មិនស្រួលពេកដែរ ដោយខ្លួនត្រូវសរសេរពាក្យដាក់ទៅកាន់សហគមន៍ និងក្រោយមកមានការសម្ភាសន៍ជាមួយក្រុមការ​ងារអនុវត្តគម្រោង។ នៅក្នុងកិច្ចសម្ភាសន៍ គឺគម្រោងអប់រំសហគមន៍ចង់ឃើញពីឆន្ទៈពិតប្រាកដរបស់សិស្សរូបនោះ ក្នុងការវិលត្រឡប់មកជួយជាប្រយោជន៍ដល់សហគមន៍វិញ បន្ទាប់ពីបញ្ចប់ការសិក្សា។

យុវជន ថន ខាក់ បន្តរៀបរាប់ថា ៖

“គេអត់មានកំណត់មុខវិជ្ជាដែលយើងត្រូវរៀនទេ គឺយើងរៀនអី​ដែលយើងស្រឡាញ់ ហើយត្រូវត្រឡប់មកជួយសហគមន៍ឱ្យបាន៣ឆ្នាំវិញ…អ្នកខ្លះគេរៀនទេសចរណ៍ ព្រោះសហគមន៍គេមានកន្លែងទេសចរណ៍ តែខ្ញុំជ្រើសរើសរៀនកសិកម្ម ព្រោះប្រជាជនភាគច្រើនក្នុង សហគមន៍ខ្ញុំជាកសិករ”

ដោយឡែក សម្រាប់អាហារូបករណ៍វិញ យុវជនរូបនេះអះអាងថា គម្រោងអប់រំសហគមន៍ RED+ បានរ៉ាប់រងនូវរាល់ការចំណាយទាំងអស់ រាប់បញ្ចូលទាំងថ្លៃបង់សាលាប្រចាំឆ្នាំ ការចាយវាយប្រចាំខែ មានការធានារ៉ាប់រងសុខភាព ការកាត់សម្លៀកបំពាក់ ការចំណាយលើសម្ភារៈសិក្សាជាដើម ពោលគឺនិស្សិតដែលជាប់អាហារូបករណ៍នេះ ផ្ដោតតែលើការខិតខំរៀនសូត្រប៉ុណ្ណោះ។

តាមរយៈជំនួយជាការអប់រំនេះ យុវជន ថន ខាក់ ប្ដេជ្ញាបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បី​ប្រយោជន៍របស់សហគមន៍ជារួម និងជាពិសេស ជាចំណែកមួយធ្វើឱ្យប្រជាសហគមន៍មានជម្រើស ការងារ និងឈប់ចូលព្រៃបរបាញ់សត្វ ឬពឹងលើអនុផលព្រៃឈើ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី