ការកើនឡើងនៃផលិតកម្មសំបកកង់ឡានក្នុងស្រុក ជាសញ្ញាវិជ្ជមានសម្រាប់វិស័យកៅស៊ូនៅកម្ពុជា

ភ្នំពេញ ៖ គិតមកដល់ពេលនេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ក្នុងនោះរោងចក្រចំនួន ២កំពុងដំណើរការ និងមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។

រោងចក្រទី១ ដែលបានដំណើរការ គឺមានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង និងរោងចក្រទី២ដែល​បាន​ដំណើរការផងដែរ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ រីឯរោងចក្រមួយទៀតស្ថិតនៅក្នុងដំណាក់កាលសាងសង់គឺមានទីតាំងនៅក្នុងខេត្តក្រចេះ។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រ ខាត ថាយអឺរ ឯ.ក ដែលជារោងចក្រផលិតសំបកកង់រថយន្ដដំបូង​បង្អស់នៅកម្ពុជា ក៏កំពុងមានគម្រោងក្នុងបោះដើមទុនបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពផលិតផងដែរ។

ទាក់ទិននឹងរឿងនេះ អ្នកជំនាញបានបង្ហាញការសាទរដោយគូសបញ្ជាក់ថា នេះជាដំណឹងល្អសម្រាប់អ្នកដាំដំណាំកៅស៊ូ ក៏ដូចជាសម្រាប់វិស័យកៅស៊ូនៅកម្ពុជាតែម្ដង។ ជាដំណឹងល្អព្រោះថា កន្លងមក កម្ពុជាពឹងផ្អែកខ្លាំងទៅលើទីផ្សារខាងក្រៅក្នុងការលក់ជ័រកៅស៊ូ ដែលការពឹងផ្អែកបែបនេះនឹងធ្វើឱ្យទីផ្សារកៅស៊ូមិនមានស្ថិរភាព។ ហេតុដូច្នេះហើយបានជាពេលកន្លងមក នៅពេលដែលតម្លៃកៅស៊ូធ្លាក់ចុះខ្លាំង ប្រជាកសិករដែលដាំដុះកៅស៊ូបង្ខំចិត្តកាប់​ដើមកៅស៊ូចោល។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបដែរនោះបានមានប្រសាសន៍ថា តាមរយៈការវិនិយោគរោងចក្រផលិតកៅស៊ូកង់រថយន្ដនៅកម្ពុជានេះ គឺជាសញ្ញាមួយល្អសម្រាប់វិស័យកម្មន្ដសាល មិនមែនវិស័យកាត់ដេរ ដែលជាអនុវិស័យ​សម្រាប់ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ជាពិសេសគឺផលិតផលកសិកម្ម។

អ្នកឧកញ៉ាបន្តថា៖

«នៅពេលដែលយើងមានរោងចក្រវិនិយោកកង់ឡានហើយ បរិមាណ​កៅស៊ូ​មួយចំនួនគឺថាយើងផ្គត់ផ្គង់នៅនឹងទីផ្សារក្នុងស្រុករបស់យើងតែម្ដង ដែលលក់ឱ្យរោងចក្រ​ផលិតកង់​រថយន្ដនេះឯង…ខ្ញុំជឿថា បើមានរោងចក្រកាន់តែច្រើន​ ដំណាំផ្នែកឧស្សាហកម្មកៅស៊ូនេះនឹងមាន​ការ​កើនឡើង ខុសពីពេលកន្លងមកដែលកៅស៊ូមានបញ្ហាទីផ្សារ ទើបធ្វើឱ្យប្រជាកសិករសុ​ខចិត្ត​កាប់កៅស៊ូចោល ដើម្បីដាំដំណាំផ្សេងជំនួសវិញ»។

គួរបញ្ជាក់ថា ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេល១១ខែ កម្ពុជារកចំណូលបាន៤៤៦ ៩២៥ ៦៧៤ដុល្លារ ដែលក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន ៤៤៥ ៤២២ ២៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូមានចំនួន ១ ៥០៣ ៤៣៩ដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា ផលិតផលជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៣៣៤ ៨៨៣តោន កើនឡើងចំនួន ៥ ៥២៧តោន ស្មើនឹង១,៧% ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២។ រីឯតម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមរយៈពេល១១ខែ ឆ្នាំ២០២៣ គឺ១ ៣៣៣ដុល្លារ ក្នុងមួយតោន បាន​ថយចុះចំនួន១១១ដុល្លារក្នុងមួយតោន ស្មើនឹង៧,៧% ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២ ។

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ នៅ​កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប ៤០៤ ៥៧៨​ ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន ៣១៥ ៣៣២​ ហិកតា ស្មើនឹង ៧៨ ​ភាគរយ និង​ផ្ទៃដី​ថែទាំ​ចំនួន ៨៩ ២៤៦ ​ហិកតា ស្មើនឹង ២២​ ភាគរយ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី