សម្ដេច​ធិបតី ៖ រយៈពេល១ឆមាស​ ឆ្នាំ២០២៤ កម្ពុជា​ទទួលបានសម្ទុះលំហូរ​វិនិយោគ​ដោយផ្ទាល់ពី​បរទេស​ខ្លាំង​ក្លា​

ភ្នំពេញ ៖ ឆ្នាំ២០២៤​ ជាឆ្នាំល្អប្រសើរ​សម្រាប់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើង​វិញ​បន្ទាប់ពីរង​ផលប៉ះពាល់​ដោយ​សារ​កូវីដ១៩ និង​បញ្ហាសេដ្ឋកិច្ច​​នាពេលកន្លងមក ។ ជាក់ស្ដែង​ក្នុង​រយៈពេល​៦ខែដើមឆ្នាំ ២០២​៤នេះ​ កម្ពុជា​ទទួលបានសន្ទុះលំហូរ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ខ្លាំង​ក្លា​ដែល​ធ្វើឱ្យកម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​សម្ទុះកំណើនសេដ្ឋ​កិច្ច​ខ្ពស់​មួយ​ក្នុង​តំបន់ ​។​

​​ក្នុងពិធីបើកវេទិកា​​ធុរកិច្ច​កម្ពុជា-បារាំង នៅ​ថ្ងៃទី​០៨ កក្កដា ២០២៤ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា​​ក្នុងឆមាសទី១​ឆ្នាំ ២០២៤​ កម្ពុជា​ទទួល​បានសន្ទុះលំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែខ្លាំង ហើយបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា រយៈពេល៦ខែ​កន្លងមកនេះ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគសរុប​ចំនួន​១៩០​គម្រោង​ដែលមានតម្លៃ ៣,២​ពាន់លានដុល្លារអាមេរិក កើនឡើង​៣ដង​បើប្រៀបធៀបនឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំ ២០២៤​ ។

សម្ដេចធិបតី​បន្តថា ជាមួយ​នឹង​ការ​ដាក់ប​ញ្ចូល​នៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែល​លេចធ្លោនៅឆ្នាំ ២០២៤ ​​​របស់ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិមួយ ​កម្ពុជា​ជាប់ចំណាត់ថ្នាក់ខ្ពស់​ក្នុង​ចំណោម​គោលដៅ​វិនិយោគ​កំពូលទាំង​៥០​របស់​ពិភពលោក​ ដែលការនេះ​ បានបង្ហាញឱ្យកាន់តែច្បាស់ពីភាពទាក់ទាញ​របស់កម្ពុជា​​ដោយ​វិនិយោគិន​សាកល​ ។

សម្ដេចធិបតី​បន្ថែមថា សមិទ្ធផល​ដ៏រឹងមាំទាំងនេះ គឺជា​សក្ខីភាពដែល​ឆ្លុះ​បញ្ចាំង​ឱ្យឃើញពីភាពរឹងមាំនៃមូល​ដ្ឋាន​គ្រឹះសេដ្ឋកិច្ចកម្ពុជា ដូចជាទីតាំង​យុទ្ធសាស្ត្រ នៅចំចំណុច​កណ្ដាលនៃតំបន់​ និងការ​ប្រមូលផ្ដុំ​នៃកម្លាំង​ពល​កម្ម​នៅវ័យក្មេង រស់​រវើក​និងមានជំនាញខ្ពស់ ក៏ដូចជាប្រសិទ្ធភាព​ក្នុង​គោលនយោបាយផងដែរ ។

សម្ដេច​បន្ថែមទៀតថា កម្ពុជាស្ថិតនៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​សេរី​បំផុតក្នុង​ពិភពលោក​ ហើយ​វិនិយោគិន​បរទេស​អាច​បង្កើត​គម្រោ​ងវិនិយោគ​ជាមួយ​នឹង​កម្មសិទ្ធិ​បរ​ទេស​១០០ភាគរយ​ក្នុង​វិស័​យ​ភាគច្រើន ដោយគ្មានលក្ខខណ្ឌ​តម្រូវ​ឱ្យមានការ​ចូលរួមវិនិយោគពី​វិនិយោគិនក្នុងស្រុកនោះឡើយ​ ។ ប៉ុន្តែ​មានករណីលើកលែងតែមួយគត់​គឺជន​បរទេស​មិន​មាន​សិទ្ធិកាន់​កាប់ដីធ្លី ។

សម្ដេច​បានបញ្ជាក់ថា ឆ្នាំ ២០២៤​នេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេស​​ ក្នុងការ​​ជំរុញ​ការ​វិនយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយ​បានសម្រួល​នីតិវិធី​និង​អត្ថ​ប្រយោជន៍ពិសេស​បន្ថែមទៀត ដល់​វិនិយោគិនលើសពីច្បាប់ស្ដីពី​វិនិយោគ ។ ហើយនៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល​នឹង​មានការ​ដាក់ចេញ​នូវ​គោល​នយោបាយ​បន្ថែមទៀត ដើម្បី​ជំរុញ​ការ​វិនិយោគនៅក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​ទៅផ្នែកនិ​ង​វិ​ស័យមួយចំនួន​ទៀត ។​

គួរ​បញ្ជាក់ថា ក្នុងឆ្នាំ ២០២៣​កន្លងទៅនេះ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័តគម្រោង​វិនិយោគ​ចំនួន២៦៨​គម្រោង​ដែលមានទឹកប្រាក់​វិនិយោគប្រមាណជិត​៥ពាន់​លានដុល្លារ​អា​មេ​រិក​ និង​បានធ្វើឱ្យ​កម្ពុជា​បា​នក្លាយជា​ប្រទេស​ទទួលបានសន្ទុះនៃកា​រវិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើនក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ៕

​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

Leave a Reply

Your email address will not be published.Required fields are marked *