សមាគមជប៉ុន-កម្ពុជា ចង់បើកការិយាល័យនៅកម្ពុជាដើម្បីទាក់ទាញ SME និងវិនិយោគិនជប៉ុន

តូក្យូ ៖ សមាគមជប៉ុន-កម្ពុជា មានគម្រោងនឹងបើកការិយាល័យនៅកម្ពុជាក្នុងគោលបំណងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ ការិយាល័យនេះនឹងជួយទាក់ទាញសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុនជាច្រើនចូលកម្ពុជា។ នេះជាការលើកឡើងរបស់លោក តាកាហាស៊ី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅសណ្ឋាគារ New Otani Tokyo នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។

លោកតាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) បានគូសបញ្ជាក់ថា ការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួនប្រមាណ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។

បើតាមប្រធានសមាគមជប៉ុន-កម្ពុជា បានក្តីរំពឹងថា បើអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជាក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជាក៏ដូចជាការទទួលបាននូវអត្ថប្រយោ​ជន៍នានាពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសម្រាប់តែវិនិយោគិនជប៉ុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម

យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2024

នៅក្នុងអំឡុងពេលវិបត្តិសកល មានក្រុមហ៊ុនខ្លះខាតបង់ធ្លាក់ចំណូល និងខ្លះទៀតឈានទៅដល់បិទទ្វារក៏មាន ប៉ុន្តែមានអាជីវកម្មខ្លះនៅតែអាចដំណើរការល្អ និងទាញបានប្រាក់ចំណេញ

វិវាទដីធ្លីជិត ១ម៉ឺន ៤ពាន់ ករណីបានត្រូវដោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ពីឆ្នាំ២០២៣គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង១៣០០០ករណី ស្មើនឹងជិត៩០​ភាគ​រយនៃជម្លោះ

ក្រសួងដែនដី រៀបចំកិច្ច​ប្រជុំជាមួយ​វិស័យ​ឯកជន​ក្នុងវិស័យ​សំណង់ និង​អច​លនទ្រព្យ​ ដើម្បី​រកបញ្ហា​ និ​ងដំណោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ក្នុងគោលដៅជំរុញការ​អភិវឌ្ឍ​វិស័យ​សំណង់ ​និងអចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បន្ថែម ក្រសួង​រៀបចំដែន ​និងវិស័យឯកជន ​បានជួ​បពិភាក្សារកដំណោះស្រាយរួមគ្នា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/07/2024

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *