រុស្ស៊ី​ កំពុងបង្វែ​រការនាំ​​ឈើ​ទៅ​កាន់ទីផ្សារ​មជ្ឈឹមបូព៌ា​ អាស៊ី និង​អាមេរិក​កណ្តាល​

បន្ទាប់​ពីប្រទេស​រុស្ស៊ី​ទទួល​​រងនូវទណ្ឌកម្ម​​​​ជាបន្តបន្ទាប់​​​​ពីបណ្តា​​ប្រទេស​លោក​ខាងលិច​លើ​ការ​ឈ្លាន​ពាន​ចូល​​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ឲ្យ​រុស្ស៊ី​បាត់​បង់​​​ទីផ្សារ​នាំ​ចេញ​ជា​ច្រើន ប៉ុន្តែ​ក្រសួង​​ឧស្សាហកម្ម​ ​​និង​ពាណិជ្ជកម្មនៃប្រទេសមួយនេះបាន​អះអាង​ពី​​​ការ​ពង្រីកទីផ្សារ​នាំចេញ​​​ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា អាស៊ី និង​អាមេរិក​កណ្តាល។

ប្រទេសរុស្ស៊ីត្រូវបានគេគិតថារកបាន​ប្រាក់​ជិត ១០០ពាន់លានដុល្លារ ពីការនាំចេញប្រេង និង​ឧស្ម័ន​ក្នុង​អំឡុង​ពេល ១០០​ថ្ងៃ​ដំបូងនៃ​ការ​ចាប់​ផ្តើម​​​ប្រតិបត្តិការ​សង្រ្គាម​​លើ​ប្រទេសអ៊ុយ​ក្រែន ដោយ​មិន​ទាន់រាប់បញ្ចូល​​​​ការ​ដាក់​ទណ្ឌកម្ម​លើ​​ទំនិញ និងសេវាកម្ម​​​ផ្សេងៗ​ទៀត​។ នេះ​បើ​យោង​តាមការ​ចេញ​​​ផ្សាយ​​របស់​ព័ត៌មាន ​ BBC។

ប្រទេសរុស្ស៊ី​​​ ក៏​រង​ការ​​ដាក់​ទណ្ឌកម្ម​ជាបន្តបន្ទាប់​ពីបណ្តាប្រទេសលោក​ខាងលិច​​​​ដល់​ជុំទី៥​ ដោយ​សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្ម​ប្រឆាំងនឹងរុស្ស៊ីកាលពីដើមខែមេសា រួម​ទាំង​ការហាមប្រាមការនាំចូលឈើ និង​ផលិតផល​ឈើ​ពីរុស្ស៊ី។ ការរឹត​បន្តឹង​ពិត​ជា​នឹង​ចូល​ជាធរ​មាន​ចាប់​ពីថ្ងៃទី១០​ខែកក្កដា។ នេះ​បើ​តាម​ទីភ្នាក់​ងារ​​​​​ព័ត៌មាន​​រុស្ស៊ី TASS។

យោងតាមការ​ផ្សាយ​របស់ TASS ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​​បាន​អះអាង​​​កាល​ពីថ្ងៃ​អាទិត្យ​ថា ប្រទេស​​នៃ​​មជ្ឈិមបូព៌ា​ អាស៊ីខាងត្បូង និង​អាមេរិក​កណ្តាល​អាច​ក្លាយ​ជា​ទីផ្សារ​នាំចេញ​ដ៏ជោគជ័យ​សម្រាប់ផលិតផលនៃវិស័យឈើរបស់រុស្សី។

ក្រសួង​​បាន​និយាយ​ថា ៖ ​

“យើង​ជឿថា បណ្តាប្រទេសមជ្ឈិមបូព៌ា និង​អាស៊ី និង​បណ្តា​ប្រទេស​នៃ​អាមេរិក​ខាងត្បូង រួមទាំងអាមេរិក​កណ្តាលផងដែរ ​អាច​ក្លាយ​ជាទីផ្សារ​ដ៏ជោគជ័យ​សម្រាប់​ការលក់​ផលិតផល​ក្នុង​ស្រុក ខណៈដែលក្រុមហ៊ុន​រុស្ស៊ី​បាន​សហការ​ជាមួយ​ប្រទេស​ជាច្រើនមុនពេល​ដាក់​ទណ្ឌកម្ម​ដោយ​សហភាព​អឺរ៉ុប​ក៏ដោយ”

ក្រសួង​បានកត់សម្គាល់ថា ​ក្រុមហ៊ុន​រុស្ស៊ី​កំពុង​កំណត់​រចនាសម្ព័ន្ធ​ឡើងវិញ​យ៉ាង​សកម្ម ​ទាំង​រំហូរ​ដឹក​ជញ្ជូន ​​និងការ​នាំចេញ​នៅក្នុងវេនរបស់ខ្លួន ដោយមានក្រសួងផ្តល់ជំនួយលើបញ្ហានេះ រួម​ជាមួយ​នឹង​បេសកកម្ម​ពាណិជ្ជកម្ម។

ប្រទេស​រុស្ស៊ី​ មានប្រទេស​ជាសម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​មួយចំនួន​​នៅតំបន់​​​អាមេរិក​កណ្តាល ដូច​ជា វ៉េណេស៊ុយអេឡា ​និងគុយបា ជាដើម ខណៈតំបន់​មជ្ឈឹម​បូព៌ា​ហាក់​រក្សា​ជំហរ​​​មិនកាន់ជើង​ខាងណា​​​ក្នុងសង្គ្រាម​នៅអ៊ុយក្រែននោះឡើយ​​។​ ដោយឡែកសម្រាប់បណ្តាប្រទេស​នៅតំបន់អាស៊ី​ដែលមានបញ្ហា​ផ្នែកសេដ្ឋកិច្ច​ ដូចជា ​ស្រីលង្កា ក៏មើល​ឃើញ​ពីភាពចាំបាច់​នៃ​ការ​នាំ​ចូល​​ផលិតផល​ពីប្រទេស​រុស្ស៊ី​ផង​ដែរ៕ ​​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី