ភ្នំពេញ ៖ ត្របកឈូក គឺជាទម្រង់ក្បាច់ខ្មែរតំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង ហើយបានក្លាយជានិមិត្តសញ្ញាអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានដឹកនាំពេញមួយឆ្នាំ។
កម្ពុជា គឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ជាមួយនឹងការកំណត់យកក្បាច់ត្របកឈូកខ្មែរ ក្លាយជានិមិត្តសញ្ញាតំណាងអាស៊ានឆ្នាំ២០២២ បានបញ្ជាក់យ៉ាងច្បាស់នូវអត្ថន័យនៃរូបនិមិត្តសញ្ញា ដូចជា ៖
- ពណ៌ទាំង ៣ នៅលើស្រទាប់នៃត្របកឈូក គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និងភាពចម្រុះនៃអាស៊ាន។
– ស្មារតីស្នូល ៖ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា!
– គោលបំណងសំខាន់៖ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។
– លទ្ធផលរំពឹងទុក៖ រួមមានសេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ និងបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២នេះដោយមោទនភាពបំផុត!
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត
ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍
• 23/04/2024
ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។
Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2024
Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។