ម៉ូស្គូ ៖ ប្រទេសរុស្ស៊ីទើបតែមើលឃើញមានកំណើនសេដ្ឋកិច្ចបានប្រមាណជា៤,៥ភាគរយកាលពីឆ្នាំទៅបន្ទាប់ពីជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងអំឡុងពេលរាតត្បាតនៃវីរុសកូវីដក្នុងឆ្នាំ២០២០កន្លងទៅ។

សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសព្វាវុធមួយនេះត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានធ្វើការព្យាករណ៍ទុកថា រុស្ស៊ីនឹងនឹងជួបវិបត្តិសាជាថ្មី និងកាន់តែធ្ងន់ធ្ងរជាងអ្វីដែលរដ្ឋាភិបាលក្រុងម៉ូស្គូធ្លាប់បានជួបឆ្លងកាត់កាលពីឆ្នាំ២០២០ ដោយសារតែសកម្មភាពលុកលុយរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ។

អស់រយៈពេល៧ថ្ងៃកន្លងមកនេះ សកម្មភាពប្រយុទ្ធរវាងគ្នានៅតែបន្តទោះបីជាមានកិច្ចប្រជុំគ្នារវាងភាគីទាំងពីរ និងភាគីដែលពាក់ព័ន្ធក្តីហើយក្នុងពេលជាមួយគ្នានេះដែរ ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អឺរ៉ុបដែលមានទាំងអង់គ្លេស និងអាមេរិកផងក៏ចេះតែកើតមានឡើងជាបន្តបន្ទាប់គ្នា។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ច្រើនទាំងនោះ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្រុងម៉ូស្គូទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយគេជឿជាក់ថាវានឹងធ្វើឲ្យខូចខាតទៅដល់ឃឿនសេដ្ឋកិច្ចរបស់រុស្ស៊ីធ្ងន់ធ្ងរ ប្រសិនបើសកម្មភាពនេះនឹងនៅតែបន្តកើតឡើង។
អ្នកជំនាញនៅឯធនាគារវិនិយោគធំបំផុតរបស់ពិភពលោក Goldman Sachs បានលើកឡើងថាបណ្តាធនាគារវិនិយោគជាច្រើនបានធ្វើការលុបចោលការព្យាករណ៍របស់ខ្លួនថារុស្ស៊ីនឹងមានកំណើនសេដ្ឋកិច្ចប្រមាណជា២ភាគរយទៅជាដាំក្បាលចុះដល់ទៅ -៧ភាគរយទៅវិញនៅក្នុងឆ្នាំ២០២២នេះ។
អ្នកជំនាញផ្សេងទៀតក៏បានធ្វើការព្យាករណ៍ស្រដៀងគ្នានេះដែរ ហើយបន្ថែមថាមិនត្រឹមតែរុស្សីនោះទេ ផលប៉ះពាល់សេដ្ឋកិច្ចនឹងអាចជះឥទ្ធិពលទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សកលលោកផងដែរ ពីព្រោះថាបច្ចុប្បន្នផលិតផលក្នុងស្រុក ឬ GDP របស់រុស្ស៊ីមានចំណែករហូតទៅដល់ ១,៥ភាគយរនៃ GPD របស់សកលលោក ហើយទំនិញជាច្រើនពីប្លុកអឺរ៉ុបចូលទៅទីផ្សាររុស្ស៊ីមានទៅដល់ ២,៩ភាគរយ ខណៈដែលទំនិញពីអង់គ្លេសទៅរុស្ស៊ីមានប្រមាណ ០,៩ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content