អាមេរិកជាសហស្ថាបនិកតុលាការអន្តរជាតិ ICC តែមិនចុះឈ្មោះក្នុងបញ្ជីសមាជិកភាព

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court) ត្រូវបានបង្កើតឡើងកាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៩៩៨ នៅក្នុង​ក្រុង​រ៉ូមប្រទេសអ៊ីតាលី ប៉ុន្តែ​លិខិត​បទ​ដ្ឋាន​អន្តរជាតិរបស់ ICC មិនបាន​ចូល​ជា​ធរមានភ្លាមៗឡើយរហូតដល់​ឆ្នាំ២០០២​។ យ៉ាងណាក៏ដោយ ថ្វីត្បិតតែត្រូវបានចាត់ទុកថាជាប្រព័ន្ធតុលាការអន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោកក្តី ប៉ុន្តែ ICC ក៏ទទួលរងនូវការរិះគន់ជាច្រើននៅឡើយពាក់ព័ន្ធទៅនឹងបញ្ហាកង្វះខាតកិច្ចការងារសំខាន់ៗជាច្រើនបូករួមកង្វះខាតធនធានគ្រប់គ្រាន់ ជាពិសេសបញ្ហាកង្វះខាតសមាសភាពចូលរួមផងដែរពីសំណាក់មហាអំណាចធំៗមួយចំនួន។

គិតត្រឹមឆ្នាំ២០១៩ សមាជិកនៃតុលាការ ICC មានសរុបដល់ទៅ១២៣ប្រទេស ប៉ុន្តែបែរជាមិនមានវត្តមានរបស់ប្រទេសដែលមានឥទ្ធិពលខ្លាំងៗចូលរួមទៅវិញដែលក្នុងនោះមានប្រមាណជា៦ប្រទេសដែលស្ថិតនៅខាងក្រៅបញ្ជីសមាជិកដូចជា ស៊ូដង់, អ៊ីស្រាអ៊ែល, ឥណ្ឌូនេស៊ី, ឥណ្ឌា, រុស្ស៊ី, ចិន ជាពិសេសអាមេរិក ហើយបន្ថែមលើសពីនេះកាលពីឆ្នាំ២០២១កន្លងទៅនេះ ហ្វីលីពីនក៏បានប្រកាសដកខ្លួនចេញពីបញ្ជីសមាជិក ICC ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតចំពោះសមាសភាពរបស់សហរដ្ឋអាមេរិកដែលចាប់តាំងតែការកើតឡើងនៃគំនិតផ្តួចផ្តើមអាមេរិកគឺត្រូវបានរាប់បញ្ចូលជាសហស្ថាបនិកមួយដែររបស់ ICC ។ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងនឹងតុលាការអន្តរជាតិ ICC មានការប្រែប្រួល និងបត់បែនជាប់ជានិច្ចពីអាណត្តិមួយទៅអាណត្តិមួយ។

រំលឹកឡើងវិញ រដ្ឋបាលអតីតប្រធានាធិបតីលោក Bill Clinton ដែលជាអ្នកចូលរួមជួយរៀបចំកិច្ចចរចាដើម្បីបង្កើត ICC និងក៏ជាអ្នកបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូមក្នុងឆ្នាំ២០០០ផងដែរ ប៉ុន្តែមិនបានបញ្ជូនវាសម្រាប់ការផ្តល់សច្ចាប័នពីព្រឹទ្ធសភានោះទេ។ ក្រោយមក រដ្ឋបាលរបស់អតីតប្រធានាធិបតីលោក George W. Bush ដែលជារដ្ឋបាលរបស់សហរដ្ឋអាមេរិកនៅពេលបង្កើត ICC បាននិយាយថា ខ្លួននឹងមិនចូលរួមជាមួយ ICC ទៅវិញ និងបន្ទាប់មកនៅក្នុងអំឡុងពេលនៃរដ្ឋបាលរបស់លោក​អតីតប្រធានាធិបតី Barak Obama សហរដ្ឋអាមេរិក​បានចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ការងារ​ជាមួយ​តុលាការ​ជា​បន្តបន្ទាប់​ឡើងវិញ ប៉ុន្តែនៅក្នុង​នាម​ជា​អ្នក​សង្កេតការណ៍ប៉ុណ្ណោះ។

មានការចេញផ្សាយកាលពីគ្រាកន្លងមកជាច្រើន ដូចជានៅ Wikipedia, Nomad Capitalist និង Reuter ជាដើមបានផ្សព្វផ្សាយអំពីមូលហេតុដែលនាំឲ្យមានការសម្រេចចិត្តដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក្នុងការមិនចូលរួមជាសមាជិករបស់តុលាការអន្តរជាតិ ICC​ នោះក៏ដោយសារតែមានការព្រួយបារម្ភថារដ្ឋាភិបាលរបស់ខ្លួនព្រមទាំងបុគ្គលមួយចំនួនទៀតអាចនឹងប្រឈមមុខទៅនឹងទោសទណ្ឌនៃបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិតាមរយៈសង្គ្រាមជាច្រើនដែលមានអាមេរិកជាអ្នកគាំទ្រពីក្រោយក្នុងនោះដូចជាសង្គ្រាមនៅអាហា្គនីស្ថានជាដើម។

គួរឲ្យដឹងដែរថា តុលាការ ICC មានសិទ្ធិអំណាចក្នុងការកាត់ទោសទៅលើបទល្មើស​ព្រហ្មទណ្ឌ​អន្តរជាតិ​ចំនួន​៤ប្រភេទដែលកន្លងមកត្រូវបាន​អនុម័តដែលក្នុងនោះ​មានដូចជា​បទឧក្រិដ្ឋប្រល័យពូជសាសន៍​(genocide) បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​(crime against humanity) បទឧក្រិដ្ឋ​សង្គ្រាម​(war crime) និង​បទឧក្រិដ្ឋ​ឈ្លានពាន (crime of aggression)​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព