(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៦កក្កដានេះ បានយល់ព្រមអនុញ្ញាតឱ្យអ្នកប្រើប្រាស់រថយន្ដចង្កូតស្ដាំចូលមកបង់ពន្ធបាន ដោយមិនតម្រូវឱ្យកែចង្កូតឡើយ។ ក៏ប៉ុន្តែលក្ខខ័ណ្ឌយោគយល់នេះ គឺធ្វើឡើងសម្រាប់តែរថយន្ដចង្កូតស្ដាំដែលកំពុងចរាចរណ៍នៅក្នុងប្រទេសតែប៉ុណ្ណោះ ពោលគឺមិនយោគយល់ឡើយសម្រាប់រថយន្ដចង្កូតស្ដាំដែលនាំចូលមកថ្មីៗទៀត។

ឆ្លើយតបទៅតាមសំណើររបស់បងប្អូនប្រជាជន ដែលកំពុងប្រើប្រាស់រថយន្ដចង្កូតស្ដាំ សម្ដេចតេជោ បានយល់ព្រម និងក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ចូលទៅបង់ពន្ធ ដើម្បីទទួលបានស្លាកលេខដើម្បីប្រើប្រាស់ ដោយមិនចាំបាច់កែចង្កូតពីស្ដាំ ទៅឆ្វេង។ ដោយឡែក សម្រាប់រថយន្ដដែលបានកែចង្កូតរួចទៅហើយ ទុកថាបណ្ដោយតាមនោះតែម្ដង។
សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ខាតថា សុពលភាពនៃលក្ខខ័ណ្ឌដែលផ្ដល់ជូននេះ គឺត្រឹមតែថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះប៉ុណ្ណោះ។ ដូច្នេះ បើសិនជាមានរថយន្ដចង្កូតស្ដាំនាំចូលមកថ្មីនៅថ្ងៃបន្ទាប់ គឺសម្ដេចមិនអនុញ្ញាតឱ្យបង់ពន្ធ ឬក៏ប្ដូរចង្កូតឡើយ ពោលគឺនឹងឃាត់រថយន្ដនោះទុកតែម្ដង។

លើសពីនេះ សម្ដេចបានអំពាវនាវឱ្យមានការចូលរួមពីសំណាក់នគរបាលគ្រប់ផ្នែកដើម្បីធ្វើការងារនេះ ជាពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ដោយឱ្យបញ្ជូនរថយន្ដចង្កូតស្ដាំនោះត្រឡប់ទៅវិញ ក្នុងករណីដែលពិនិត្យឃើញនៅព្រំដែនស្រាប់។ សម្ដេចក៏បានអំពាវនាវផងដែរ ទៅកាន់ប្រជាជន និងបណ្ដាអ្នករកស៊ី សូមឱ្យបញ្ឍប់ការនាំចូលរថយន្ដចង្កូតស្ដាំតទៅទៀត។
គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានរថយន្ដចង្កូតស្ដាំដែលបានកក់ប្រាក់ពន្ធ និងអាករចំនួន ៦៩៩៩ គ្រឿង ក្នុងនោះបានកែចង្កូតរួចហើយចំនួន ៤២៩៩ គ្រឿង និងមិនទាន់បានកែចង្កូតចំនួន ២៥០៩ គ្រឿង។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ នាព្រឹកថ្ងៃទី ០៦ កក្កដា ដែលធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/03/2026
ការបាត់បង់ជីវិតរបស់មេដឹកនាំបដិវត្តអ៊ីស្លាមដ៏ធំបំផុតរបស់អ៊ីរ៉ង់រូបនេះត្រូវបានគេមើលឃើញថា ទំនងជាមិនអាចអនុញ្ញាតឲ្យនយោបាយអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកត្រឡប់ទៅធម្មតាវិញបានដូចមុននោះទេ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content