សម្ដេចតេជោ ហ៊ុន សែន ស្នើបារាំងនាំមុខក្នុងការចរចាជាមួយធនាគារអឺរ៉ុប ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់សាធារណរដ្ឋបារាំងចរចាជាមួយធនាគារអឺរ៉ុប និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣ សំដៅបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ តាមរយៈឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលកន្លងមកសម្ដេចតែងស្នើឱ្យបារាំងបន្ដការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះមានទាំងវិស័យទឹកនេះផងដែរ។ ដូច្នេះសម្ដេចសង្ឃឹមថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បន្ដមានវត្តមានជួយក្នុងការអនុវត្តគម្រោងបន្ដបន្ទាប់ ពិសេសជំហានទី៣។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ 

“ឯកអគ្គរដ្ឋទូតបារាំង សុំឱ្យបារាំងនាំមុខក្នុងការចរចាជាមួយធនាគារអឺរ៉ុប និងសហភាពអឺរ៉ុប ផ្ដល់ជំនួយឥតសំណងបន្ថែមមកជំហានទី៣ សូមអរគុណទុកឱ្យហើយ។ ខ្ញុំតែជួប ខ្ញុំសុំហើយ ព្រោះខ្ញុំមិនមែនសុំយកទៅធ្វើផ្ទះឯណា ខ្ញុំសុំដើម្បីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។”

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រសិនបើមិនឱ្យកម្ពុជាពឹងបារាំងដើម្បីជួយសាងសង់ តើឱ្យកម្ពុជាទៅពឹងអ្នកណា? ដូច្នេះនេះជារឿងពិតដែលបារាំងបានចូលរួមចំណែកអភិវឌ្ឍន៍រោងចក្រផលិតទឹកស្អាតនៅកម្ពុជា ក្នុងនោះមានទាំងរោងចក្រនៅសង្កាត់និរោធន៍ ខណ្ឌព្រែកព្នៅ រហូតដល់រោងចក្រនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលជាប្រភពផ្គត់ផ្គង់ធំជាងគេ។ ជាមួយនឹងសំណើស្នើសុំឲ្យជួយបន្ដទៀតនេះ, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ភាគីបារាំង និងសហភាពអឺរ៉ុប កុំឱ្យមានការព្រួយបារម្ភរឿងសំណងដែលកម្ពុជាបានខ្ចី ពោលរដ្ឋាករទឹករាជធានីភ្នំពេញ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងត្រឡប់ទៅវិញនៅពេលណាមួយ ព្រោះទឹកទាំងអស់នេះបូមទៅលក់ ហើយយកលុយចំណេញអភិវឌ្ឍន៍បន្ដទៀតមួយផ្នែក និងមួយផ្នែកទៀត ទុកដើម្បីសងត្រឡប់ទៅវិញ។

សូមជម្រាបថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រ​ក្នុង​វិស័យអភិ​វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់​ដោយ​ក្រុមហ៊ុន Vinci Construction Gra​n​ds Projets មកពីប្រទេសបារាំង ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយ​ផ្តល់យោបល់ពី​ទី​ប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។

រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិត​ទឹក​ស្អាត ដែលមានស្រាប់ចំនួន ៦៤០,០០០ម៉ែត្រ​គូបក្នុងមួយថ្ងៃ នាំឲ្យរដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ មានសមត្ថភាព​ផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំង​បន្ថែម​ការផ្គត់​ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០​,​០០០គ្រួសារ និងជួយដោះ​ស្រាយ​​​បញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់​ជាយរាជ​ធានី​ភ្នំពេញ និងសង្កាត់​ចំនួន៣ នៅក្រុងតាខ្មៅ។

នៅដើមឆ្នាំ២០២៤ ក្រោយដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបាក់​ខែងជំហាន​ទី​២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុប​បាន​ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្ដល់ថវិកាចំនួន៨៥​លាន​ដុល្លារ ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន១៥លានដុល្លារ។ ដោយឡែករាជរដ្ឋាភិបាលទទួលបន្ទុកពន្ធក្នុងការនាំចូលសម្ភារទាំងឡាយ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី