បន្ទាយមានជ័យ ៖ ទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលែងកូនបង្កងទឹកសាប ប្រមាណ ២០ម៉ឺនក្បាល កូនត្រី និងត្រីមេពូជក្នុងស្រុកចម្រុះជាង ១លានក្បាល រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជា ត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែប ចូលក្នុងអាងទឹកត្រពាំងថ្ម ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ហេតុអ្វីបានជាយើងត្រូវព្រលែងកូនត្រី? សម្ដេចថា ការព្រលែងកូនត្រី គឺជាការចាំបាច់ ដើម្បីឱ្យធនធានត្រីរបស់យើង មានការកើនឡើងសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ។ សម្ដេចក៏បានបញ្ជាក់ជាមុនដែរថា ព្រលែងកូនត្រី មិនមែនធ្វើតែថ្ងៃទី០១កក្កដានោះទេ ព្រលែងពេលណាក៏បានដែរ ព្រលែងរាល់ថ្ងៃក៏បានដែរ ឱ្យតែមានកូនត្រីព្រលែង ហើយមានទឹកដើម្បីព្រលែងតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលយើងធ្វើពិធីនោះ គឺជាពិធីនិមិត្តរូបអំពីយុទ្ធនាការនៃការព្រលែងកូនត្រីនៅក្នុងបឹង ក្នុងស្រះ ក្នុងត្រពាំង ដែលយើងមានលទ្ធភាពព្រលែង ដើម្បីទទួលបានត្រឡប់មកវិញនូវចំណីអាហារសម្រាប់ប្រជាពលរដ្ឋរបស់យើង ។

សម្ដេចតេជោ ក៏បានថ្លែងសង្កត់ធ្ងន់ថា ៖
“កាលពីសម័យមុនដែលខ្មែរយើងនិយាយថា “មានទឹក មានត្រី” ប៉ុន្តែក្នុងទសវត្សរ៍ ៦០ ផ្លាយមុនឆ្នាំ១៩៧០ យើងគិតថា ប្រជាពលរដ្ឋរបស់យើងមានត្រឹមតែ ៦ , ៧លាននាក់ប៉ុណ្ណោះ។ ពេលនោះ «ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច» ដល់ឥឡូវនេះ «ទឹករាក់ ត្រីតិច ប្រជាជនច្រើន» នេះជាចំណុចខុសគ្នានៅត្រង់កន្លែងហ្នឹង”
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងជំរុញឱ្យមានចលនាចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់ក្នុងការចូលរួមចំណែកបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារសម្រាប់បំពេញតម្រូវការតាមរយៈការបំផុសចលនាប្រជាពលរដ្ឋឱ្យភ្ញាស់កូនត្រី ព្រលែងកូនត្រី ចូលទៅក្នុងបឹងបួរ ទន្លេ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម វេង សាខុន បានបញ្ជាក់ឱ្យដឹងថា ៖
“អាងត្រពាំងថ្ម មានសហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលមានសមាជិកសរុប ២៣០នាក់ និងសហគមន៍នេសាទ ដែលមានអ្នកនេសាទប្រមាណ ៥០០នាក់ ព្រមទាំងមានកន្លែងអភិរក្សជលផលទំហំ ៣១,២ហិកតា លើផ្ទៃអាងទឹកសរុប ១១៨៩ហត ដែលសម្បូរទៅដោយត្រីច្រើនប្រភេទដូចជា៖ ត្រីឆ្ពិន តាឱន ឆ្លាំង រ៉ស់ ក្រាញ់ ផ្ទក់ អណ្ដែង ឆ្លូញ ស្លាត ត្រីសណ្ដាយ អន្ទង់និងពស់ព្រលឹត។ល។ហើយប្រភេទត្រីធំៗមានដូចជា ត្រីឆ្តោ សណ្ដាយ ក្រាយជាដើម”
ក្នុង១ថ្ងៃៗ មានអ្នកនេសាទពី ៣០០ទៅ ៤០០នាក់ មកពីស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកថ្មពួក ដោយម្នាក់ៗទទួលបានផលនេសាទជាមធ្យមពី ៣ ទៅ ៥គីឡូក្រាម ហើយផលនេសាទសរុបជាមធ្យមនេសាទបានប្រមាណ ១ ៤០០គីឡូក្រាមក្នុងមួយថ្ងៃ បានលក់ទៅឱ្យឈ្មួញចាំប្រមូលទិញ ដើម្បីយកទៅលក់បន្ត នៅផ្សារប៉ោយប៉ែត ក្នុងតម្លៃពី ៨ពាន់រៀលទៅ ២០ ០០០រៀលក្នុង ១គីឡូក្រាម តាមប្រភេទត្រី និងផលនេសាទមួយចំនួន លក់នៅនឹងកន្លែង ។
ឯកឧត្ដម រដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋបាលជលផល បានខិតខំសហការយ៉ាងសកម្ម ក្នុងការគ្រប់គ្រងធនធានជលផល ដោយអនុវត្តតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅនៃអនុវិស័យជលផល រហូត ដល់បច្ចុប្បន្ននេះ បានបង្កើតសហគមន៍ នេសាទចំនួន៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាបមានចំនួន៤៧៥ ដោយគិតទាំងសហគមន៍នេសាទអាងទឹកត្រពាំងថ្មផងដែរ និងសហគមន៍នេសាទសមុទ្រមានចំនួន ៤១សហគមន៍ ដើម្បីគ្រប់គ្រងធនធានជលផល ឱ្យមាននិរន្តរភាព។
ឯកឧត្ដម រដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់ រូបភាពដល់ប្រជាកសិករនិងអ្នកវិនិយោគ ព្រមទាំងបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់វារីវប្បករដើម្បីបង្កើនប្រាក់ចំណូលផងដែរ។រីឯការរៀបចំកន្លែងអភិរក្សធនធានជលផល សម្រេចបានចំនួន ៦៨២ កន្លែង និងសហគមន៍ស្រះជម្រកត្រីចំនួន ៩១៥ កន្លែង។ សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៣មក «ទិវាមច្ឆជាតិ» ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វពូជ ក្នុងស្រុកប្រមាណ ៥លានកូនក្នុង១ឆ្នាំ ទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើងសម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយសារហានិភ័យនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំ «ទិវាមច្ឆជាតិ» ចាប់ពីឆ្នាំ២០២០៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
MPTC និង La FrenchTech Phnom Penh ពិភាក្សាអំពី FrancoTech និង អនាគតនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2026
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2026
ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2026
បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត (

ក្រសួងដែនដីដោះស្រាយបញ្ចប់ វិវាទដីធ្លី ចំនួន ៣ ទីតាំង ក្នុងខេត្តព្រះសីហនុ ដោយជោគជ័យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/09/2026
ភ្នំពេញ ៖ វិវាទដីធ្លីចំនួន៣ទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសពីការដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន៣ទីតាំងនេះ ជាទំនាស់រវាងឈ្មោះ រតនៈ





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content