ភ្នំពេញ ៖ ជាមួយនឹងអស្ថេរភាពសង្គម និងសេដ្ឋកិច្ចដែលទើបតែនឹងបានបញ្ចប់ទៅនៅត្រឹមសតវត្សទី ២០ តំបន់អាស៊ីក្នុងពេលបច្ចុប្បន្នកំពុងតែវិវត្តខ្លួនទៅរកស្ថេរភាពជាក់លាក់មួយ ព្រមទាំងកសាងទំនាក់ទំនងល្អរវាងប្រទេសក្នុងតំបន់ ថ្វីបើប្រទេសនីមួយៗមានចំណុចមិនដូចគ្នាក៏ដោយ។ ប៉ុន្តែ បើទោះជាយ៉ាងនេះក្ដី ការមានជំនឿលើសាសនា វប្បធម៌ ក៏ដូចជានិន្នាការនយោបាយខុសគ្នាទាំងនោះ បានសាងនូវរូបភាពចម្រុះមួយរបស់ក្រុមប្រទេសនៅទ្វីបអាស៊ី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៧ អំពីអនាគតរបស់អាស៊ី បានថ្លែងពីអនាគតនៃសេដ្ឋកិច្ចប្រទេសក្នុងទ្វីបអាស៊ី បើទោះបីជាប្រទេសទាំង នោះមិនទាន់ជាប្រទេសអភិវឌ្ឃន៍ទាំងស្រុងក៏ដោយ។ ក្នុងខ្លឹមសារនោះ សម្ដេចបានថ្លែងសម្ដៅរកកិច្ចសហការគ្នាបន្តទៀត ដើម្បីជំរុញជីវភាពរបស់អាស៊ីទាំងមូលឱ្យកាន់តែស្គាល់ភាពល្អប្រសើរ។

សម្ដេចមានប្រសាសន៍ចែករំលែកចំពោះការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចអាស៊ីយ៉ាងដូច្នេះថា ៖
១- បណ្ដាប្រទេសអាស៊ីត្រូវធ្វើការព្រមគ្នាដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានលក្ខណៈបើកចំហរ មានតម្លាភាពប្រកបដោយបរិយាបន្នបំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តួនាទីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាគំរូល្អបំផុត នៃពាណិជ្ជកម្មបើកចំហរប្រកបដោយបរិយាបន្ន ដោយផ្អែកលើវិធានការច្បាប់ និងផ្អែកលើការ ប្ដេជ្ញាចិត្តពិតប្រាកដរបស់យើងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងន័យនេះ យើងត្រូវបន្ត និងខិតខំប្រឹងប្រែង លើកកម្ពស់នូវគំនិតផ្ដួចផ្ដើម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ផ្សេងទៀតដើម្បីចាប់យកសក្កានុពលនៃកិច្ចសហប្រតិបត្តិការអាស៊ីឱ្យដល់ចំណុចអតិបរិមា។
២- យើងត្រូវបន្តខិតខំរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចតំបន់ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន តាមរយៈ ៖
• ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួល បានការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ
• ការបន្តផ្តល់អាទិភាព លើកិច្ចសហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម
• ការជំរុញបន្ថែមនូវការតភ្ជាប់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់
• ការចាប់យកកាលានុវត្តភាព ពីបរិវត្តកម្មឌីជីថល
• ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការធ្វើអន្តរកាល ថាមពល តាមរយៈការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content