សមទ្ធិផលសំខាន់ៗដែលក្រសួងបរិស្ថានស​ម្រេចបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” ដែលប្រព្រឹត្តទៅនៅទីស្ដីការគណរដ្ឋមន្ត្រី។

នាឱកាសនោះ មន្ត្រីជាន់ខ្ពស់មកពីផ្នែកផ្សេងៗគ្នា បានឡើងថ្លែងអំពីសមិទ្ធផលនៃកិច្ចការរបស់ខ្លួនរៀងៗខ្លួន ដោយក្នុងនោះអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានថ្លែងផងដែរនូវអ្វីដែលក្រសួងបរិស្ថានសម្រេចបានជារួមក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងនូវកិច្ចការទាំងនោះរួមមានជាអាថ៌ ៖

១. ការធ្វើទំនើបកម្មស្ថាប័នដើម្បីប្រែក្លាយជារដ្ឋបាលទំនើប ព្រមទាំងទំនាក់ទំនងល្អជាមួយនឹងអ្នកពាក់ព័ន្ធនៅក្នុងវិស័យបរិស្ថាន។ ក្នុងនោះមានដូចជា៖

  • មន្ត្រីឧទ្យានុរក្សចំនួន ១ ២០០នាក់ដែលកាលពីមុនជាមន្ត្រីជាប់កិច្ចសន្យា បានក្លាយទៅជាមន្ត្រីរាជការអាជីព
  • ក្រសួងបានតម្លើងឋានន្ដរសក្កិ និងថ្នាក់ជូនដល់មន្ត្រីរាជការរបស់ទីស្ដីការក្រសួងបរិស្ថានសរុបចំនួន ៣៩៤នាក់ និងមន្ទីរបរិស្ថានរាជធានីខេត្តចំនួន ១ ៥៩៦នាក់ ក្នុងរយៈពេល៥ឆ្នាំមកនេះ
  • ក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាលចំនួន ២២៣នាក់
  • បណ្ដុះបណ្ដាលមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្ដីពីវិធីសាស្ត្រល្បាតនៅក្នុងការការពារធម្មជាតិនៅសាលានាយទាហានសកម្មចំនួន ៤២៧នាក់ និងបណ្ដុះបណ្ដាលមន្ត្រីរាជការនៅវិទ្យាស្ថានទូតចំនួន ២៥នាក់
  • ក្រសួងបានផ្ដល់ជាសម្ភារៈ រថយន្ដចំនួន១៩៤គ្រឿង ម៉ូតូចំនួន១២០០គ្រឿងសម្រាប់មធ្យោបាយធ្វើដំណើររបស់ថ្នាក់ដឹកនាំមន្ត្រីដើម្បីបំពេញការងារ។

២. គោលនយោបាយវិមជ្ឈការ និងវិសមជ្ឈការ ដែលជាមូលដ្ឋានគ្រិះជំរុញសមត្ថិភាពដោយរដ្ឋបាលថ្នាក់ក្រោមជាតិដោយក្រសួងផ្ដល់ការគាំទ្រទាំងបច្ចេកទេស ទាំងសម្ភារៈ និងថវិការដើម្បីសម្រេចគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាត ព្រមទាំងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពថ្មី។

ឆ្លើយតបនឹងគោលនយោបាយនេះ ក្រសួងក៏បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការទុកដាក់សំរាមនៅតាមទីក្រុងនានា ដោយមានសាច់ប្រាក់គាំទ្រពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងរង្វង់ថវិកា ៨ពាន់លានរៀលនៅក្នុងមួយឆ្នាំ ទៅដល់រដ្ឋបាលក្រុងទាំង ២៨ ដើម្បីអនុវត្តទៅក្នុងផែនការសំអាតទីក្រុងរបស់ខ្លួន។ ហើយបើគិតតាំងពីឆ្នាំ ២០១៥ រហូតមកដល់ឆ្នាំ ២០២២នេះ គឺថវិកាចំនួន ៥៦ពាន់លានហើយ ដែលត្រូវបានរាជរដ្ឋាភិបាលទំលាក់ទៅដល់ទីប្រជុំជន ក្រុងចំនួន២៨ដើម្បីសំអាតទីក្រុង។

៣.  ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការផ្សព្វផ្សាយអប់រំឱ្យមានប្រសិទ្ធិភាពតាមរយៈគ្រប់មធ្យោបាយ និងការបំផុសស្មារតី។ ដែលក្នុងនោះមានការសម្រេចបាន៖

  • ចាប់ពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅតួនាទីរវាងស្ថាប័នអភិរក្ស និងស្ថាប័នអភិវឌ្ឍន៍ រវាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម
  •  តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ តំបន់អភិរក្សដែលត្រូវបានបង្កើតហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានចំនួន ២៣ទីតាំង នៅក្នុងផ្ទៃដី ៣លាន២សែនហិចតា
  • តំបន់អភិរក្សសរុបចំនួន ១៨កន្លែងដែលបានមកពីការផ្ទេរពីក្រសួងកសិកម្ម ត្រូវបានក្រសួងបរិស្ថានប្រែក្លាយទៅជាព្រៃអភិរក្សចំនួន១៣កន្លែង និងព្រៃផ្ដល់ផលចំនួន៥កន្លែង
  • ៦ឆ្នាំនេះ តំបន់ការពារធម្មជាតិបានកើនឡើងពី២៣ តំបន់មក៧៣តំបន់​ និងកើនឡើងផ្ទៃដីពី៣លាន២សែន ហិចតា ទៅ៧លាន៣សែនហិចតា ដែលស្មើនឹង ៤១%នៃផ្ទៃដីកម្ពុជារបស់យើង
  • តំបន់ការពារធម្មជាតិ​៧៣កន្លែង នៅក្នុងនោះមានឧទ្យានជាតិចំនួន ១០តំបន់ មានដែនជម្រកសត្វព្រៃចំនួន១៩តំបន់ មានតំបន់ការពារទេសភាពចំនួន១៤តំបន់ តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន១០តំបន់ តំបន់រ៉ាមសារចំនួន៥តំបន់ តំបន់បេតិកភ័ណ្ឌធម្មជាតិចំនួន១៣តំបន់ និងតំបន់ឧទ្យានជាតិសមុទ្រចំនួន២តំបន់។ ដោយឡែកក្រសួងក៏កំពុងពិនិត្យលទ្ធភាពបង្កើននូវឧទ្យានជាតិសមុទ្របន្ថែមមួយទៀតផងដែរ គឺនៅខេត្តកែប។

៤. ជារបត់ថ្មីរបស់កម្ពុជាក្នុងការទទួលបានថវិកាពីការអភិរក្សរបស់យើងតាមរយៈការរក្សាឈើឈរដើម្បីរកចំនូលតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិដោយ៖

  • ចាប់តាំងពីឆ្នាំ២០១៦ កម្ពុជាបានចូលទៅក្នុងឥណទានកាបូនស្ម័គ្រចិត្តអន្តរជាតិ ដែលកម្ពុជាជាប្រទេសទី២ក្នុងចំណោមអាស៊ានបន្ទាប់ពីឥណ្ឌូនេស៊ី
  • ផ្ទៃដីនៃការលក់ឥណទានកាបូននេះបានកើនឡើងពី ១លាន៧សែនហិចតា ស្មើនឹង១៧,៦%នៃផ្ទៃដីតំបន់ការពារធម្មជាតិ
  • ពេលនេះ កំពុងពិនិត្យផ្ទៃដីបន្ថែមទៀត ១លាន១សែន៩ម៉ឺនហិចតាដើម្បីបញ្ចូលទៅក្នុងក្របខ័ណ្ឌនៃការលក់ឥណទានកាបូន ដែលធ្វើឱ្យផ្ទៃដីសរុបដែលអាចលក់ឥណទានកាបូនបាន នឹងកើនឡើងរហូតទៅដល់ ២៤៦០០០០ ហិចតា ដែលស្មើនឹងប្រមាណជា ៣៤%នៃផ្ទៃដីតំបន់ការពារធម្មជាតិ។ ក្រសួងក៏បានប្រកាសដែរថាបទល្មើសព្រៃឈើខ្នាតធំលែងកើតមានទៀតហើយ។

ក្រៅពីនោះក្រសួងក៏បានសម្រេចនូវការសហការធ្វើគម្រោងជាមួយអង្គការដៃគូរ ទាំងជាតិ​ និងអន្តរជាតិ​ ដូចជាគម្រោង RED+ យុទ្ធនាការអន្ទាក់សូន្យ ការកសាងហេដ្ឋារចនាសម្ព័ន្ធធននឹងការប្រែប្រួលអាកាសធាតុ ទស្សនាទាន រដ្ឋាភិបាលបៃតងត្រូវបានអនុវត្តជាបណ្ដើរៗដោយក្រសួងស្ថាប័នចំនួន១៤៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)