ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន៤ ដែលមានទុនវិនិយោគជិត២០លានដុល្លារ និងឱកាសការងារជាង៧០០កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអនុម័ត ដោយក្នុងនោះគម្រោងវិនិយោគចំនួន៣ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងមួយគម្រោងស្ថិតនៅខេត្តស្វាយរៀង។
គម្រោងវិនិយោគទាំងបួន ផ្តោតទៅលើវិស័យ រោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក រោងចក្រស្លនិងកែច្នៃលោហៈធាតុ រោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ និង រោងចក្រផលិតសម្ភារៈវេចខ្ចប់ ។

ក្រុមហ៊ុនទាំង៤ដែលទទួលបានវិញ្ញាបនបត្រវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា មាន៖
១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។
២- “ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD.” បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

៣- “ក្រុមហ៊ុនHUANDA COCOA FOOD CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។
៤-“ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO.,LTD.”គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គ័រជីខេត្តព្រះសីហនុក្នុងទុនវិនិយោគ១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន១០៤កន្លែង៕ដោយៈញ៉ែម សុផល




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content