ក្រសួងកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងឱកាសវិនិយោគស្រូវ អង្ករ ទៅកាន់ទីផ្សារអឺរ៉ុប

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា និងបានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា ខណៈកម្ពុជាកំពុងផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំពីគោលនយោបាយស្នូលរបស់កម្ពុជា ដែលផ្ដោតលើការអភិវឌ្ឍ ព្រមទាំងនិរន្តរភាពសន្តិសុខ និងសុវត្ថិភាពស្បៀង។ កម្ពុជាមានសក្តានុពលនៅកម្រិត Up Stream និងមានសន្តិសុខស្បៀង ព្រមទាំងមានអតិរេកស្រូវប្រមាណ ៦.៥លានតោនក្នុងមួយឆ្នាំ ដែលជាឱកាសសម្រាប់អ្នកវិនិយោគលើការកែច្នៃប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់នាំចេញ។

ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីសហគមន៍កសិកម្មតាមគំរូថ្មី នៅក្នុងវិស័យកសិកម្ម ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកម្រិតទ្រង់ទ្រាយធំ ធានាគុណភាព តាមស្តង់ដារគោលនយោបាយសម្រាប់នាំចេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនឹងផ្តល់ផលចំណេញដល់កសិ​ករ និងអ្នកវិនិយោគ ជាមួយនឹងផលិតផលកសិកម្ម មានជាអាទ៍ ម្រេចកំពត អង្ករផ្ការំដួល និងសែនក្រអូបជាដើម និងបានណែនាំឱ្យភាគីដៃគូ សហការជាមួយអគ្គនាយកដ្ឋានជំនាញសិក្សា និងស្វែងយល់បន្ថែមក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅសហគមអឺរ៉ុប ពិសេសអង្ករ និងស្វាយចន្ទី ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត។

​ក្នុងរយៈប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​​ ​ ​កម្ពុជា​បាន​ក្លាយ​ជា​តួអង្គ​សំខាន់នៃប្រទេស ​ក្នុង​ឧស្សាហកម្ម​អង្ករ ​ដោយវិ​ស័​យ​ស្រូវ​អង្ករ​របស់​​កម្ពុជា​មាន​ជាង​៧​០​% ​នៃ​ផ្ទៃដី​ដាំ​ដុះ​កសិកម្ម​របស់​ខ្លួន​ ​ហើយ​រួមចំណែក​ប្រហែល​ ​៥​០​% ​ដល់​ទិន្ន​ផល​កសិកម្ម​របស់​ប្រទេស​។​ ​ជាង​នេះ​ទៅទៀត​ ​ទី​ផ្សារ​អង្ករ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ពីរ​   ទ​ស​វត្សរ៍​ចុងក្រោយ​នេះ​ ​ដោយ​អ​តិ​រេ​ក​ការ​ផលិត​ ​រក​ច្រក​ចូល​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ធំ​ៗ​ ​ជាពិសេស​ទី​ផ្សារ​អឺរ៉ុប​។​

រដ្ឋាភិបាល​កម្ពុជា​ ​ទទួលស្គាល់​គន្លង​កើន​ឡើង​នេះ​ ​ដោយ​បាន​ដាក់​ចេញ​កំណែ​ទម្រង់​គោល​នយោបាយ​ដើម្បី​បង្កើន​ផលិតកម្ម​ស្រូវ​ ​និង​ដាក់​អង្ករ​កម្ពុជា​ឱ្យ​លេចធ្លោ​នៅ​លើ​ផែនទីពិភពលោក​។​ ជាមួយនឹង​រោងចក្រ​ ​និង​សមត្ថភាព​ប្រតិបត្តិការ​ទំនើប​ៗ​របស់​ខ្លួន​ ​គឺក្រុមហ៊ុន​ ​Long​ ​Grain​ ​Co​. ​L​t​d​ ​ ជា​សហគ្រាស​ផលិត​ ​និង​ចែកចាយ​អង្ករ​ពិសេស​មួយ ​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នៃ​ប្រទេស​កម្ពុជា​ ​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីធ្វើការ​ផលិត ​និង​ចែកចាយ​អង្ករ​ចូល​ទៅ​ក្នុង​ទី​ផ្សារ​អង្ករ​សកល​ ​។​

​ក្រុមហ៊ុន​រំពឹង​ថា​ ​រោងចក្រ​​នឹង​បង្កើន​ផលិតកម្ម​ ​ពី​ ​៣​៣​ ០​០​០​តោន​ក្នុង​មួយ​ឆ្នាំ​ ​ដល់​ ​២​០​០​ ០​០​០​តោន​នៅ​ឆ្នាំ​២​០​២​៥​ ​ទន្ទឹម​នឹង​ពង្រីក​ទៅ​ផ្នែក​ផ្សេងទៀត​ដូចជា​ទឹកដោះគោ​អង្ករ​ ​នំ​អង្ករ​ ​គ្រាប់អង្ករ ​និង​ប្រេង​អង្ករ​ ដែលជាឧត្តមភាព​ ​និង​ចក្ខុវិស័យ​សម្រាប់​អនាគត​។​ ​

ដោយឡែក សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីពេលថ្មីៗនេះបានចូលរួមពិព័រណ៍នៅទីក្រុងខឹឡូញ​Colo​g​ne ប្រទេសអាល្លឺម៉ង់ ។ ពួកគេរំពឹងថានឹងទទួលបានចំណែកទីផ្សារកាន់តែច្រើននៅអឺរ៉ុប សម្រាប់អង្ករក្រអូបនាពេលខាងមុខ។ ក្នុងក្តីរំពឹងខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជាឧស្សាហកម្មឈានមុខគេថាអង្ករក្រអូប និងអង្ករសរីរាង្គរបស់ប្រទេសកម្ពុជា អាចពង្រីកទីផ្សារអឺរ៉ុបរបស់ខ្លួន បន្ទាប់ពីពិព័រណ៍ពាណិជ្ជកម្មអាហារ Anuga ឆ្នាំ ២០២៣ នៅទីក្រុងCologneប្រទេសអាល្លឺម៉ង់។

ឧកញ៉ា ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា CRF រួមជាមួយនឹងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា បានសម្របសម្រួលដល់ការចូលរួមរបស់រោងម៉ាស៊ីនកិនស្រូវកំពូលទាំង ៨ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ៦-១១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។

សូមបញ្ជាក់ថា កម្ពុជាមានអង្ករក្រអូប និងអង្ករស ដូចជា សែនក្រអូប០១ និងពូជផ្ការំដួល ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២២ សម្រាប់ការនាំចេញទៅកាន់ទីផ្សារ EU និងបណ្តាប្រទេសមួយចំនួនទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។