​៦ខែ ឆ្នាំ២០២៥​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់​ ៥លាន ៦សែនតោន​ ជាមួយនឹង​ចំណូលជាង​៧០លានដុល្លារ

ព្រះសីហនុ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា​កំពង់ផែទឹកជ្រៅតែមួយគត់​របស់កម្ពុជា​ ដែលអាច​តភ្ជាប់ការ​ដឹកជញ្ជូនផ្លូវទឹក​ពី​កម្ពុជាទៅកាន់​បណ្ដា​ប្រទេស​ជាច្រើនទៀត​លើ​ពិភពលោក ។​ ដោយឡែក ក្នុងរយៈពេល៦​ខែ​ដើមឆ្នាំ២០២៥​នេះ កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ ទទួលបានទំនិញ​ឆ្លងកាត់ប្រមាណ ៥,៦លានតោន ដោយក្នុងនោះទំនិញ​នាំចូល​មាន​បរិមាណ ៤,២លានតោន និង​ទំនិញនាំចេញមានចំនួន ១,៣​លាន​តោន ។ ​នេះបើតាម​លោក ​ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ ក្នុងកិច្ច​សម្ភាសន៍កាលពីពេលថ្មីៗនេះ ។​

នៅក្នុងកិច្ច​សម្ភាសន៍ជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃ​ លោក ឡុង ឌីម៉ង់​បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ២០២៥កន្លងទៅនេះដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួល​បានកុងតឺន័រ​ឆ្លងកាត់ប្រមាណ ៥៨ម៉ឺន​TEUs ដែលស្មើនឹង​ប្រមាណជាង​៣៧ម៉ឺន​ទូរកុងតឺន័រ ហើយក្នុងនោះដែរ នាំចូល​មានជាង​៣០ម៉ឺន​TEUs និង​នាំចេញប្រមាណ២៨ម៉ឺន​TEUs ។​ ដោយឡែកនាវា​ចូលចត​សរុប​ក្នុងរយៈពេល​៦​ខែ​ដើមឆ្នាំ២០២៥នេះ មានប្រមាណ ៨៨៩គ្រឿង​ និងទទួលបានចំណូលពីអាជីវកម្ម​សរុប​ប្រមាណជាង ៧០​លានដុល្លារអាម៉េរិក   ។​

លោក​បន្ថែមថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានជម្រៅទឹកប្រមាណ ៩,៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវា​ដែល​មានចំណុះផ្ទុកទម្ងន់​៣ម៉ឺន​ទៅ ៤ម៉ឺន​តោន​ចូលចតបាន ឬប្រមាណ១៨​ភាគរយ​នៃវានា​ដែលឆ្លងកាត់តំបន់​អាស៊ីប៉ាស៊ីហ្វិក ដែល​មាន​កម្រិត​តិចតួច​នៅឡើយ​ ។ ដូច្នេះ ដើម្បីឱ្យវា​នាលើពិភពលោក​កាន់តែច្រើនអាច​ចូលចត​បាន រាជរដ្ឋាភិបាលកម្ពុជាបាន​អភិវឌ្ឍន៍​កំពង់ផែទឹកជ្រៅ​ក្រុងព្រះសីហនុ ពី​ជម្រៅទឹក៩,៥ម៉ែត្រ ទៅ ជម្រៅទឹក ១៤,៥ម៉ែត្រ​  ដែលនឹងអនុញ្ញាតឱ្យ​នាវា​ប្រមាណ៨០ទៅ៩០​ភាគរយនៃ​នាវា​ឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក​ចូលចតបាន ។ នៅឆ្នាំ២០៣០ កំពុង​ផែស្វយ័តក្រុងព្រះសីហនុ នឹង​អភិវឌ្ឍន៍​ពីជម្រៅទឹក​១៤,៥ម៉ែត្រ​ទៅ១៧,៥ម៉ែត្រ ដែលនៅពេលនោះ នឹងអាច​ឱ្យកំពង់ផែរបស់កម្ពុជា អាច​ប្រកួត​ប្រជែង​ជាមួយកំពង់ផែរបស់ប្រទេសជិត​ខាង​បាន ហើយនឹងធ្វើតម្លៃដឹកជញ្ជូនតាមផ្លូវ​របស់​កម្ពុជា​នឹង​មានតម្លៃទាបជាងមុនផងដែរ ។

គួរ​បញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍ​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានវិនិ​យោគសាងសង់​ប្រព័ន្ធដឹកជញ្ជូន​តាមផ្លូវទឹក គឺព្រែកជីកហ្វូណ​នតេជោ​ដែលអាច​តភ្ជាប់​ការដឹកជញ្ជូនពី​ផ្លូវទឹកសាប ទៅ​ផ្លូវទឹកសមុទ្រ ដែលជា​គម្រោង​ផ្លូវដឹកជញ្ជូនប្រវត្តិសាស្ត្រ​របស់កម្ពុជា ។​

តាមរយៈការ​អភិវឌ្ឍផ្លូវទឹកទាំង​នេះ នឹងធ្វើឱ្យកម្ពុជា​កាន់តែសក្ដានុពល​ក្នុងការទាក់ទាញការ​វិនិយោគ​ពី​ខាងក្រៅបន្ថែមទៀត​ ដើម្បីផលិត​និង​នាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស​ស្រ​បនឹង​រាជ​រដ្ឋា​ភិបាល​កម្ពុជាបានកំណត់យក​ខេត្តព្រះសីហនុ​ជាប៉ូលសេដ្ឋកិច្ច​ ហើយ​មានផែនការ​ក្នុងការទាក់ទាញទុនវិនិយោគឱ្យបាន២០ពាន់​លានដុល្លារអាមេរិកក្នុងរយៈពេល១៥ឆ្នាំខាងមុខ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *