បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

បរទេស ៖ បណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ីបានបង្ហាញពីក្តីបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ច កើតមានអតិផរណា ដោយសារការឡើងថ្លៃនៃតម្លៃប្រេង ហើយថែមទាំងបានដាក់ចេញនូវវិធានការខ្លះៗដើម្បីទប់ទល់នឹងវិបត្តិប្រេងដែលកំពុងកើតមាន និងអាចបន្តទៅថ្ងៃខាងទៀតក្នុងរយៈពេលមិនអាចកំណត់បាន នេះបើងយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Anadolu Ajansi ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ​ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃជិត ៩% ឬ ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលថ្នាក់ដឹកនាំយោធាអ៊ីរ៉ង់បានគំរាមថា តម្លៃប្រេងអាចឡើងថ្លៃដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលការវាយប្រហារគ្នានៅច្រកសមុទ្រ Hormuz នៅតែបន្ត។ ស្ថិតក្នុងស្ថានការណ៍មិនច្បាស់លាស់បែបនេះ បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេង ដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់ កំពុងប្រឈមមុខនឹងការការខ្វះការផ្គត់ផ្គង់ ហើតតម្លៃថាមពលនឹងកាន់តែឡើងខ្ពស់។

លោក Trinh Nguyen អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Natixis បានលើកឡើង​ថា ស្របពេលដែលតម្រូវការ​កំពុង​កើន​ឡើងខ្លាំង អ្នកដែលងាយរងគ្រោះជាងគេគឺប៉ាគីស្ថាន និង​បង់ក្លាដែស បន្ទាប់​មក​គឺ​បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌា ក៏ងាយរងគ្រោះផងដែរ ដោយសារការពឹងផ្អែកលើការនាំចូលប្រេងឆៅជិត ៩០%។

នាយករដ្ឋមន្តី្រឥណ្ឌា លោក Narendra Moody បានទទួលស្គាល់ និងព្រមានថា ប្រទេសឥណ្ឌាគឺងាយរងគ្រោះដោយសារតែស្តុកប្រេងបម្រុងរបស់រដ្ឋគ្របដណ្តប់បានប្រហែល ១០ ថ្ងៃប៉ុណ្ណោះ ខណៈពេលដែលស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនអាចគ្របដណ្តប់បានប្រមាណ ៦៥ ថ្ងៃ។



ក្រៅពីប្រទេសមហាអំណាច ឥណ្ឌា សូម្បីតែប្រទេសម៉ាឡេស៊ី ដែលជាអ្នកនាំចេញប្រេងដ៏សំខាន់មួយក្នុងតំបន់ក៏ជួបកង្វះខាតប្រេងភ្លាមៗផងដែរ ខណៈដែលខ្លួនអាចផ្គត់ផ្គង់ និងគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេសបានយ៉ាងហោចណាស់រហូតដល់ខែឧសភាប៉ុណ្ណោះ។ ក្នុងន័យនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសរយៈពេល២ថ្ងៃ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដើម្បីពិនិត្យឡើងវិញនូវជំហរសារពើពន្ធរបស់ប្រទេស។ ទន្ទឹមនឹងនេះ សភារបស់ប្រទេសស្រីលង្កា គ្រោងនឹងបើកការជជែកដេញដោលគ្នារយៈពេល ២ថ្ងៃផងដែរនៅសប្តាហ៍ក្រោយ ស្តីពីជម្លោះមជ្ឈិមបូព៌ា និងផលប៉ះពាល់លើការនាំចូលឥន្ធនៈ។ ក្រៅពីនេះ ប្រទេសប៉ាគីស្ថាន និងបង់ក្លាដែស ក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងមួយចំនួន រួមមាន គោលនយោបាយការងារពីផ្ទះ កាត់បន្ថយការដឹកជញ្ជូន និងការបែងចែកប្រេងឥន្ធនៈ ខណៈដែលថៃ ប្រើយន្តការកាត់បន្ថយប្រើប្រាស់ថាមពលនៅក្នុងការិយាល័យរដ្ឋាភិបាល និងលើកទឹកចិត្តដល់ការបំពេញការងារពីចម្ងាយ។ គួរកត់សម្គាល់ថា បង់ក្លាដែស ក៏ធានាបានការផ្គត់ផ្គង់ប្រេងពីម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរីផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើដៃគូផ្គត់ផ្គង់ផ្សេងទៀត។

ដោយឡែក នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Son Joo-suk ប្រធានក្រុមហ៊ុន Korea National Oil Corp. បានសុំទោសជាសាធារណៈសម្រាប់ការឡើងថ្លៃនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ នៅខាងប្រទេសនេប៉ាល់ឯណោះវិញ ពួកគេនឹងបញ្ជូនជើងហោះហើរទៅកាន់ទីក្រុងឌូបៃនៅថ្ងៃពុធ សប្ដាហ៍ក្រោយនេះ ដើម្បីជម្លៀសអ្នកដំណើរដែលជាប់គាំង ខណៈដែលភាពតានតឹងបានកើនឡើងពាសពេញតំបន់។ សូមជម្រាបថា បន្ទាប់ពីសន្តិសុខនេប៉ាល់បានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋានអន្តរជាតិ Zayed របស់ទីក្រុងឌូបៃ ពួកគេកាន់តែព្រួយបារម្ភអំពីសុវត្ថិភាពរបស់កម្មករនេប៉ាល់ ដែលមានប្រមាណ ៧ សែននាក់កំពុងរស់នៅអារ៉ាប់រួម ។

យ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែក្តៅមិនទាន់ស្ងប់នៅឡើយនោះទេ ពោលគឺបន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអែលបើកការវាយប្រហាររួមគ្នាទៅលើអ៊ីរ៉ង់ចាប់គិតតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ រហូតមកម៉្លេះ។ ជាការឆ្លើយតប អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារពីសំណាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលសំដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រដែលមានមូលដ្ឋានយោធារបស់អាម៉េរិក។ ដោយឡែក ចាប់តាំងពីថ្ងៃទី ១ ខែមីនា ទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដែលជាមូលហេតុធ្វើឲ្យមានការឡើងថ្លៃតម្លៃថាមពល និងការដឹកជញ្ជូនឡើងថ្លៃ ហើយថែមទាំងតម្រូវឱ្យមានការចំណាយពេលយូរជាងធម្មតាក្នុងការដឹកជញ្ជូនទំនិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា

ក្រសួងរៀបចំដែនដី លើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងជំរុញឱ្យវិស្វករ និងស្ថាបត្យករកម្ពុជា ទៅបម្រើការងារនៅក្រៅប្រទេស ដើម្បីទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ថ្មីៗលើវិស័យសំណង់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីទំហំ ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជា ពីប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាអ្នកនាំចេញផលិតផលកែច្នៃសម្រេច

ចិន បញ្ចូលអង្គភាពជប៉ុនចំនួន ៤០ ចូលទៅក្នុងបញ្ជីខ្មៅ និងបញ្ជីតាមដាន ដើម្បីរឹតបន្តឹងការនាំចេញរ៉ែកម្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

ចិន បានដាក់អង្គភាពរបស់ជប៉ុនចំនួន ៤០ ចូលទៅក្នុងបញ្ជីខ្មៅរឹតបន្តឹងការនាំចេញ និងបញ្ជីស្ថិតនៅក្រោមការពិនិត្យឃ្លាំមើល ដើម្បីកាត់ផ្ដាច់មិនឱ្យទីក្រុងតូក្យូប្រើប្រាស់ទំនិញដែលអាចប្រើប្រាស់បានពីរមុខងារ

កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

ទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក U.S. News & World Report បានវាយតម្លៃ និងផ្ដល់ចំណាត់ថ្នាក់លេខ ១ ដល់កម្ពុជា ជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

អាជីវកម្មចិញ្ចឹមត្រីរ៉ស់ដ៏ធំមួយកន្លែង មានលទ្ធភាពផ្គត់​ផ្គង់ត្រីសាច់ចូលទីផ្សារបានដល់ប្រមាណ ២០តោនក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 30/06/2026

TP កសិដ្ឋានចិញ្ចឹមត្រីរ៉ស់ ផ្តោតសំខាន់ទៅលើប្រភេទរ៉ស់រហូតដល់ប្រមាណ ៩០ភាគរយ កំពុងក្ដាប់ចំណែកទីផ្សារផ្គត់ផ្គង់ត្រីរ៉ស់ស្រស់តាមបណ្តាខេត្ត/ក្រុង និងរាជធានីភ្នំពេញ បានចន្លោះពី ១៥ ទៅជាង ២០តោនក្នុងមួយថ្ងៃ

កូរ៉េខាងត្បូង បោះទុនជាង ៥០០ ពាន់លានដុល្លារ ផលិតបន្ទះឈីប ឆ្លើយតបនឹងតម្រូវការ AI កើនឡើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/06/2026

កូរ៉េខាងត្បូង បានប្រកាសបោះទុនជាង ៥០០ ពាន់លានដុល្លារសម្រាប់វិនិយោគលើឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួន ដោយសារតម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) កំពុងហក់ឡើងខ្ពស់ខ្លាំង

ត្រឹមរយៈពេល​ ២ ឆ្នាំ តំបន់​សេដ្ឋកិច្ច​ពិសេស​​​កោះកុង ចេ​ជាង​​ ទទួល​បាន​ទុន​វិនិយោគ​ជាង ៥៦០ លានដុល្លារ​​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

រយៈពេល​ត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់​សេដ្ឋកិច្ចពិសេស​កោះកុង ចេជាង បាន​ទាក់ទាញទឹកប្រាក់​វិនិយោគប្រមាណជាង ៥៦០ លានដុល្លារអាម៉េរិក ជាពិសេស​បង្កើតឱកាស​ការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ

រុស្ស៊ី ពន្លឿនការបង្កើតបណ្តាញផ្កាយរណប Rassvet ប្រជែងនឹង Starlink របស់លោក Elon Musk

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/06/2026

ប្រទេសរុស្ស៊ី កំពុងជំរុញយ៉ាងលឿនក្នុងការដាក់ពង្រាយបណ្តាញអ៊ីនធឺណិតបញ្ជូនពីផ្កាយរណបស្របគន្លងតាមកម្រិតទាបថ្មីមួយនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rassvet

Leave a Reply

Your email address will not be published. Required fields are marked *