ប្រជាពលរដ្ឋខេត្តតាកែវមួយចំនួនងាកមកប្រកបរបរចិញ្ចឹមបង្កង ខណៈទីផ្សារចាប់ផ្តើមកើនឡើងវិញ  

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងបានក្លាយជាមុខរបរមួយដែលកំពុងមានប្រជាប្រិយភាព ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងខេត្តតាកែវ ដែលល្បីល្បាញបង្កងឆ្ងាញ់ជាងគេ បានចាប់យកមុខរបរចិញ្ចឹមបង្កងកាន់តែកើនឡើង ដោយសារបង្កងមានតម្រូវការនៅលើទីផ្សារ ទូលាយ និងមានតម្លៃល្អ។

លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលខេត្តតាកែវ បានថ្លែងថា ការចិញ្ចឹមបង្កងបានក្លាយជាមុខរបរមួយដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពុងចាប់អារម្មណ៍ចិញ្ចឹម ដែលកាលពីមុនការចិញ្ចឹមបង្កងនេះមានត្រឹមប្រមាណ១០គ្រួសារប៉ុណ្ណោះ ប៉ុន្ដែគិតមកដល់ពេលនេះមានរហូតដល់ជាង ២០គ្រួសារ ដោយក្នុងនោះមានប្រជាពលរដ្ឋស្ថិតក្នុងស្រុកទ្រាំង ស្រុកបាទី​ ស្រុកអង្គរបុរី ស្រុកកោះអណ្ដែត ស្រុកបុរីជល់សារ ក្រៅពីនោះក៏មានបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង បាន និងកំពុងចាប់អារម្មណ៍លើការប្រកបរបរចិញ្ចឹមបង្កងនេះ ព្រមទាំងបានកំពុងសិក្សាពីកសិដ្ឋានចិញ្ចឹមបង្កងនៅក្នុងខេត្តតាកែវផងដែរ។

លោកបានបន្ដថា ៖

“ប្រសិនបើប្រៀបធៀបគុណភាព និងរសជាតិបង្កងចិញ្ចឹមនៅក្នុងស្រុក និងបង្កងរបស់ប្រទេសជិតខាង គឺបង្កងចិញ្ចឹមក្នុងស្រុកមានរសជាតិជាតិឆ្ងាញ់ជាង ដោយសារតែការចិញ្ចឹមផ្ដោតលើការចិញ្ចឹមតាមបែបធម្មជាតិសុទ្ធសាធ និងប្រើប្រាស់ចំណីជាប្រភេទខ្យង ខ្ចៅ ប៉ុណ្ណោះ ចំណែកឯចំណីគ្រាប់ ជាចំណីប្រើប្រាស់បន្ទាប់បន្សំប៉ុណ្ណោះ។”

លោកបានបន្តឱ្យដឹងថា មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុកចិញ្ចឹមបង្កងច្រើនជាងមុនក្រោមការខិតខំប្រឹងប្រែងណែនាំពីនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល ក៏ដូចជាខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ដែលមន្រ្ដីជំនាញតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋទៅលើការផ្តល់ចំណេះដឹងបច្ចេកទេស និងការចុះអនុវត្តន៍ដោយផ្ទាល់ជាមួយប្រជាកសិករ ទើបធ្វើឲ្យអ្នកចិញ្ចឹមមានទំនុកចិត្តច្រើនក្នុងការចិញ្ចឹម  និងបង្កភាពងាយស្រួល។

លោក ហាវ វិសិដ្ឋ បានបញ្ជាក់ថា

“បង្កងចិញ្ចឹមមានតម្រូវការទីផ្សារខ្ពស់ ផ្ដល់ផលចំណេញច្រើន និងមានតម្លៃរហូតដល់ចន្លោះ ២០-៣៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំពោះបង្កងលេខ១ តម្លៃ៣៥ដុល្លារក្នុងមួយគីឡូក្រាម, បង្កងលេខ២មានតម្លៃ ២០-២៥ដុល្លារក្នុងមួយគីឡូក្រាម។”

ដោយឡែក លោក សាប់ សារុន ​ប្រធាន​សមា​គម​អាជីវករ​បង្កង​ទឹក​សាបខេត្ត​តាកែវ​ បានប្រាប់ AMS ថា បច្ចុប្បន្ននេះការចិញ្ចឹមបង្កងទទួលបានផលល្អប្រសើរ ដូច្នេះប្រជាពលរដ្ឋចាប់ផ្ដើមពង្រីកការចិញ្ចឹមរបស់ខ្លួន។ សម្រាប់លោកបច្ចុប្បន្ន ក៏នៅមានចិញ្ចឹមបង្កងផ្ទាល់ខ្លួនដែរ ដោយមានតម្រូវការទីផ្សារ គាត់នៅមានផលិតផលបង្កងប្រមាណ ៣០-៤០ម៉ឺនក្បាលសម្រាប់លក់នៅខែសីហានេះ ជាប្រភេទបង្កងលេខ ២​ ​ដែលលក់ក្នុងទីផ្សារមានតម្លៃ២០-ដុល្លារក្នុងមួយគីឡូក្រាម។

លោក ​សាប់ សារុន បានបញ្ជាក់ដែរថា បង្កង​ដែល​ចិញ្ចឹម​បាន​នៅ​ក្នុង​ខេត្ត​តាកែវ​ គឺ​មិន​ខ្វះ​ទីផ្សារ​ទេ​ ពោល​គឺ​ឱ្យ​តែ​ចិញ្ចឹម​បាន​ប៉ុន្មាន ​គឺមាន​អ្នក​បញ្ជា​ទិញ​គ្មាន​សល់​ឡើយ​ ហើយនៅពេលខាងមុខប្រសិនជាមានពលរដ្ឋចិញ្ចឹមច្រើន ហើយអាចទប់ស្កាត់ការនាំចូលបង្កងពីប្រទេសជិតខាងបាន នោះប្រជាកសិករដែលជាអ្នកចិញ្ចឹមបង្កងអាចទទួបានផលច្រើនច្រើន ហើយអាចឈានដល់ការចុះបញ្ជីកំណត់​អត្តសញ្ញាណ​បង្កង​ខេត្ត​កែវដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រការពារផលប្រយោជន៍រួម​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង