ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​​ និង​រុស្ស៊ី​នឹង​ដំឡើង​រោងចក្រថាមពលនុយក្លេអ៊ែរ​នៅអេហ្ស៊ីប​តម្លៃ​ជាង​២,២​ពាន់លានដុល្លារ​គ្រោងដំណើរការ​ឆ្នាំ​២០២៨​

ក្រុមហ៊ុន​​របស់​ប្រទេសកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀង​​​​​ជាមួយក្រុមហ៊ុន Rosatom ដែល​ជា​កម្មសិទ្ធិ​របស់​ប្រទេស​រុស្ស៊ី ​ដើម្បីសាង​សង់​អគារ និង​​​​បំពាក់​សម្ភារៈបច្ចេកទេស​​​សម្រាប់​រោងចក្រ​នុយក្លេអ៊ែរ​ដំបូង​របស់​ប្រទេស​អេហ្ស៊ីបដែលមានតម្លៃ ២,២៥​ពាន់លាន​ដុល្លារ (៣​ពាន់ពាន់លានវ៉ុន)។ នេះបើផ្អែក​តាមការ​ចេញផ្សាយ​របស់​​សារព័ត៌មាន Middle East Monitor។

ក្រសួងថាមពលរបស់ប្រទេសកូរ៉េខាងត្បូង​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​កាល​ពី​សប្តាហ៍​មុន​នេះ​ដោយ​អះអាងថា ក្រុមហ៊ុនរដ្ឋ​របស់​ប្រទេស​កូរ៉េ​ គឺ​Korea Hydro & Nuclear Power Co បាន​ឈ្នះ​កិច្ច​សន្យា​ហើយ​ត្រូវ​បានជ្រើសរើស​ជាអ្នក​ដេញថ្លៃតែមួយគត់​សម្រាប់​ផ្នែក​នៃ​គម្រោង​នៅ El-Daaba របស់ប្រទេស​អេហ្ស៊ីប​ក្នុងខែធ្នូ​​ឆ្នាំ២០២១​ ​ខណៈដែល​ក្រុម​ហ៊ុន​របស់​ប្រទេស​រុស្ស៊ី Rosatom ​ជា​អ្នក​សាងសង់​​រ៉េអាក់ទ័រ​​សម្រាប់រោងចក្រ​នោះ ដែលគ្រោង​ដាក់​ឱ្យដំណើរ​ការ​នៅ​ឆ្នាំ​​២០២៨​​​។ 

ប្រធានាធិបតីកូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol បានស្វាគមន៍​កិច្ចព្រមព្រៀង​នេះ​នៅលើ​ទំព័រ Facebook ​របស់គាត់​ដោយ​ពណ៌នា​​ថា​ វាជារូបភាព​នៃ «បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ​​ដ៏ល្អ​ឥត​ខ្ចោះ» របស់ប្រទេស។

លោក Boris Arseev នាយក​ក្រុមហ៊ុន Rosatom សម្រាប់អាជីវកម្ម​អន្តរជាតិ​​​របស់​ប្រទេស​រុស្ស៊ី​ បាននិយាយនៅក្នុងពិធីចុះហត្ថលេខានេះថា៖​

“ថាមពល​នុយក្លេអ៊ែរ​មិន​ត្រឹមតែ​ដើរ​តួនាទី​យ៉ាង​​សំខាន់ក្នុងការបំពេញតម្រូវការកើនឡើងនៃថាមពលអគ្គិសនី​ និង​ការសម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កាបូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏នាំ​​ឱ្យ​ប្រទេស​រួមគ្នា​ផងដែរ។ យើង​នៅ Rosatom ជឿជាក់​យ៉ាង​មុតមាំ​ថាកិច្ច​សហប្រតិបត្តិការ​នុយក្លេអ៊ែរ​មិន​ត្រូវ​បញ្ឈប់​ក្នុង​គ្រា​ដ៏ចលាចល​ទាំងនេះ​ទេ។ ផ្ទុយ​ទៅវិញ វា​មាន​សារៈ​សំខាន់​បំផុត​ក្នុង​ការអភិវឌ្ឍន៍ ​និង​ពង្រីក​វា​ឱ្យកាន់តែ​មានអត្ថ​ប្រយោជន៍​ដល់ប្រទេសរបស់យើង”

Nikkei Asia បានរាយការណ៍ថា គម្រោងនេះនឹងជាលើកដំបូងក្នុងរយៈពេល ១៣​ឆ្នាំ​ដែល​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយត្រូវបានតែងតាំង​ឱ្យសាងសង់​រោងចក្រនុយក្លេអ៊ែរ​នៅក្រៅ​ប្រទេស។ ចុង​ក្រោយ​គឺកិច្ចសន្យាសាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Barakah របស់ UAE ចំនួន ៤​ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការពាណិ​ជ្ជកម្មនៅឆ្នាំ ២០២១​។

របាយការណ៍​មួយរបស់ Bloomberg បានកត់​សម្គាល់​ថា ប្រទេសរុស្ស៊ី​មាន​ប្រវត្តិ​យូរ​លង់​ក្នុងការ​អនុវត្ត​គម្រោង​ថាមពល​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងប្រទេស​អាហ្វ្រិក​ខាងជើង ដែល​ជារឿយៗ​ជា​ផ្នែក​នៃយុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ដ៏ទូលំ​ទូលាយ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក។​ អតីត​សហភាពសូវៀត​បានជួយ​សាងសង់ទំនប់ Aswan High Dam របស់​អេហ្ស៊ីប​ក្នុងទសវត្សរ៍ឆ្នាំ១៩៦០៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)