ភ្នំពេញ ៖ ជាមួយនឹងកិច្ចអភិវឌ្ឍន៍ឥតឈប់ឈរក្រោមការខិតខំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ដែលមានទីតាំងនៅម្ដុំព្រែកប្រាក្នុងខណ្ឌច្បារអំពៅ តភ្ជាប់មកតំបន់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានក្លាយជាគម្រោងអាទិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបម្រើដល់វិស័យដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីបន្ថែមចំនួន២ទីតាំងនៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេបាសាក់នឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយដោយស្ថិតនៅក្នុងគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ បម្រើដល់ការដឹកជញ្ជូន ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។

សម្ដេចតេជោបានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះការសិក្សាពីគម្រោងសាងសង់ត្រូវបានបញ្ចប់រួចរាល់ដែលមានប្រវែងបណ្តោយ ៨៤៥ម៉ែត្រ បែងចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលជាទំហំធំងាយស្រួលចរាចរណ៍ ជាមួយនឹងទំហំថវិកាចំណាយប្រមាណ ៦០លានដុល្លារ ដែលអាចនឹងទទួលខុសត្រូវលើការសាងសង់របស់ក្រុមហ៊ុនចិន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១

រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content