សហគ្រិនស្ត្រីមានការកើនឡើងជាលំដាប់ ខណៈការស្វែងរកកម្ចីឥណទាននៅតែជាបញ្ហា

គិតមកទល់ពេលបច្ចុប្បន្ន សហគ្រិនស្ត្រីមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយគេសង្កេត​ឃើញថាស្រ្តីក្នុងវ័យ ២០ ទៅ ៣០ ឆ្នាំ (Gen Y & Z ) ហ៊ាន​ចាប់ផ្តើម​អាជីវកម្មថ្មីៗ និងហ៊ានក្នុង​ការចូលរួមដឹកនាំ ក៏ដូចជាហ៊ានធ្វើជាអ្នកសម្រេចចិត្តក្នុងក្រុមហ៊ុន។ ប៉ុន្តែបើទោះបីជាអាជីវកម្មថ្មីៗដែលមានស្ត្រីជាអ្នកកាន់កាប់ច្រើនក៏ដោយ ភាគច្រើនគឺជាប្រភេទអាជីវកម្មខ្នាតតូច (Micro SME) ដែលទាមទារឱ្យពួកគេមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ទោះបីជាមានការកើនឡើងនូវចំនួនសហគ្រិនជាស្ត្រី ប៉ុន្តែបញ្ហាចម្បងដែលពួកគេជួបប្រទះគឺ ការមិនទទួលបានកម្ចីពីធនាគារ។

លោកស្រីបន្តរៀបរាប់ថា ៖ សហគ្រិនស្ត្រីភាគច្រើនមានការប្រឈមមុខខ្លាំងទៅនឹង​លក្ខខណ្ឌកម្ចី​ពីធនាគារ ស្ថាប័នហិរញ្ញ​វត្ថុផ្សេងៗ ដោយសារតម្រូវការលក្ខខណ្ឌអនុលោមភាគច្រើនដែល​សហ​គ្រិន​ស្រ្តី​មិនមានលទ្ធភាព​នឹងបំពេញបាន ដូចជា ខ្វះខាតទ្រព្យដាក់បញ្ចាំ លិខិតបញ្ជាក់​អាជីវកម្ម និងមានការទាមទារលើបញ្ជីចំណូលចំណាយជាដើម។

លោកស្រីបន្តសង្កត់ធ្ងន់ថា បច្ចុប្បន្នការផ្ដល់លក្ខខណ្ឌកម្ចីលើកលែងផ្សេងៗសម្រាប់សហគ្រិនស្រ្តី នៅមានកម្រិតនៅឡើយ។ ជាក់ស្ដែង ស្ត្រីនៅលីវ ឬស្ត្រីដែលលែងលះ មិនអាចឈរឈ្មោះម្នាក់​ឯងខ្ចីឥណទាន បើ​ទោះបីជាពួកគេមានអាជីព​ ឬអាជីវកម្មក៏ដោយ។

ដោយឡែក បច្ចុប្បន្ននេះ សហគ្រិនស្ត្រីដែលប្រើប្រាស់ឈ្មោះរបស់ខ្លួនក្នុងការយកកម្ចីគឺមានតិចតួច (ត្រឹមតែ ២០%) ដោយភាគច្រើនត្រូវបង្ខំចិត្តប្រើប្រាស់កម្ចីក្រៅផ្លូវការដើម្បីដំណើរអាជីវកម្មរបស់​ខ្លួន។ នេះបើតាមការឱ្យដឹងបន្ថែមពីលោកស្រី យូ បូរី។

យ៉ាងណាក៏ដោយ ការមិនទទួលបានកម្ចីអាជីវកម្មពីធនាគារនេះក៏មានចំណែកចេញពីសហគ្រិនដែរ ដែលពួកគេភាគច្រើនមិនទាន់បានយល់ដឹងច្បាស់អំពីការប្រើប្រាស់ទុន ការរៀបចំឯកសារ និងកង្វះការបង្ហាញផ្លូវជាដើម។ ដូច្នេះហើយ សហគ្រិនខ្លួនឯងក៏ត្រូវតែមានការខិតខំប្រឹងប្រែងបន្តទៀតដែរ។

យោងតាមរបាយការណ៍ស្រាវជ្រាវអំពី «តួនាទីរបស់សហគ្រាសធុនតូច និងមធ្យមក្នុងសេដ្ឋកិច្ច​ឌីជីថល​កម្ពុជា» បានឱ្យដឹងថា​ សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យអាជីវកម្មប្រហែល ៩០% និងការងារជាង ៥០% នៅទូទាំងពិភពលោក។ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យមដែលចុះ​បញ្ជីផ្លូវ​ការ បានរួមចំណែកដល់ ៤០% នៃចំណូលជាតិ (GDP) នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

តាមការប៉ាន់ស្មាននៅក្នុងរបាយការណ៍ខាងលើ ពិភពលោកនឹងត្រូវការការងារចំនួន ៦០០ លានកន្លែងបន្ថែមទៀតនៅឆ្នាំ២០៣០ ដើម្បី​ស្រូបយកកម្លាំងពលកម្មពិភពលោកដែលកំពុង​កើនឡើងជាលំដាប់​។ ដូច្នេះហើយ ការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យមនឹង​ក្លាយជា​អាទិភាពខ្ពស់សម្រាប់រដ្ឋាភិបាលជា​ច្រើននៅជុំវិញ​ពិភពលោក។ ទោះបីយ៉ាងណា លទ្ធភាពទទួលបានហិរញ្ញប្បទានគឺជាឧបសគ្គចំពោះការរីកចម្រើន​របស់​សហគ្រាស​ធុនតូច និងមធ្យម (SME)៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)