វិស័យឯកជនចង់ឲ្យរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធកសិកម្មកែច្នៃ ដើម្បីទាក់ទាញការវិនិយោគបន្ថែម

ភ្នំពេញ ៖ ភ្ជាប់ទៅនឹងមហិច្ឆតាចង់បានគម្រោងវិនិយោគថ្មីៗចូលមកកាន់កម្ពុជាបន្ថែមពីលើអ្វីដែលមានស្រាប់ វិស័យឯកជនតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា ដែលជាប្រតិបត្តិករយ៉ាងសកម្ម បានស្នើដល់រាជរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធផ្នែកកសិកម្មកែច្នៃ ដើម្បីអាចផ្តល់ឱកាស និងទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកមកបន្ថែមទៀត។

នៅក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានអនុគ្រោះ និងជួយជំរុញឱ្យមានពិពិធកម្មកាន់តែប្រសើរឡើង តាមរយៈការលើកលែងពន្ធដល់ការដាំដុះចម្រុះដោយផ្ទាល់ទៅដល់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស លើកលែងតែឈ្មួញកណ្តាលប៉ុណ្ណោះដែលត្រូវបង់ពន្ធទៅលើប្រាក់ចំណេញ។ ប៉ុន្តែសម្រាប់ការវិនិយោគទៅលើវិស័យកសិកម្មកែច្នៃមុនពេលលក់ចេញជាផលិតផលពាក់កណ្តាលសម្រេច ឬផលិតផលសម្រេច នៅតែប្រឈម ឬទទួលបានត្រឹមការព្យួរទុកពន្ធតាមរយៈសំណើសុំក្នុងរយៈពេលកំណត់ណាមួយពីប្រតិបត្តិករដែលជាអ្នកវិនិយោគ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការកែច្នៃវត្ថុធាតុដើមចេញពីកសិផលក្នុងស្រុកដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ និងឈានដល់ការនាំចេញ គឺជាវិស័យមួយដែលមានភាពចាំបាច់ ​និងសំខាន់បំផុតក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចទាំងប្រជាកសិករ ក៏ដូចជាសង្គមជាតិផងដែរ ជាពិសេសអាចនាំមកនូវបច្ចេកទេសថ្មីៗ និងផ្តល់ឱកាសការងារជាច្រើនដល់ពលរដ្ឋខ្មែរ។ ដូច្នេះ ការកៀរគរឱ្យមានការបណ្តាក់ទុនវិនិយោគនៅក្នុងឧស្សាហកម្មកែច្នៃកសិផលនេះគឺជាអាទិភាពបំផុត។

អ្នកឧកញ៉ា បានបញ្ជាក់ថា ៖

«ថ្នាក់ដឹកនាំគួរពិចារណាលើការលើកលែងពន្ធទៅលើការវិនិយោគក្នុងវិស័យកសិកម្មកែច្នៃ ដើម្បីអាចបង្កើនភាពទាក់ទាញវិនិយោគិនក្នុងវិស័យនេះបន្ថែមទៀត ខណៈដែលពពេលបច្ចុប្បន្ននេះ អ្នកវិនិយោគទទួលបានត្រឹមការព្យួរពន្ធតាមរយៈការស្នើសុំក្នុងរយៈពេលកំណត់ខ្លីតែប៉ុណ្ណោះ។ ប្រសិនបើថ្នាក់ដឹកនាំមានគោលនយោបាយក្នុងការលើកលែងពន្ធដូចការលើកឡើង វានឹងក្លាយជាមេដែកឆក់ដែលស្រូបទាញទុនវិនិយោគចូលមកបន្ថែមជាមិនខាន ដែលអាចបង្កើនទាំងលទ្ធភាពផលិតកែច្នៃកសិកផលក្នុងស្រុក ជួយទាំងសេដ្ឋកិច្ចប្រជាកសិករតាមរយៈការទទួលបានតម្លៃសមរម្យ ហើយអាចមមានលទ្ធភាពប្រកួតប្រជែងខ្ពស់ទៀតផង»។

ជាមួយនឹងការស្នើសុំឱ្យរដ្ឋាភិបាលពិចារណាក្នុងការលើកលែងពន្ធលើវិស័យមួយនេះ អ្នកឧកញ៉ា លឹម ហេង បានអះអាងថា ទោះជារដ្ឋាភិបាលលើកលែងពន្ធ ប៉ុន្តែចំណូលថវិកាជាតិក៏មិនបាត់បង់ទៅណានោះដែរ គ្រាន់បង្វែរពីចំណូលពន្ធលើការវិនិយោគទៅជាចំណូលតាមរយៈពន្ធផ្សេងៗដែលស្ថិតនៅក្នុងប្រតិបត្តិការនៃការវិនិយោគដដែល ដូចជា ពន្ធលើអាករបន្ថែម ពន្ធលើប្រាក់ចំណេញ និងពន្ធប្រាក់ខែបុគ្គលិកជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញពីទស្សនៈគាំទ្រចំពោះការស្នើសុំខាងលើនេះ ដែលវាជាចំណុចសំខាន់ក្នុងទាក់ទាញទុនវិនិយោគបន្ថែមនៅកម្ពុជា។

លោកបណ្ឌិតបានមានប្រសាសន៍ថា ៖

«សម្រាប់ការលើកលែងពន្ធសម្រាប់សហគ្រាសកែច្នៃកសិផលនេះ ទោះជាមិនមែន QIP ក៏ដោយ ក៏គួរតែមានការលើកលែងទៅ។ លើកលែងដំបូងអាចនឹងមានការធ្លាក់ចុះចំណូលពន្ធដារបន្តិចបន្តួច ព្រោះសហគ្រាកែច្នៃនៅកម្ពុជាមានចំនួនតិចប៉ុណ្ណោះ ផ្ទុយទៅវិញ នៅក្នុងរយៈពេលវែង ចំណូលពន្ធនឹងកើនឡើង ព្រោះចំនួនអ្នកវិនិយោគកើនឡើងច្រើន អាចបង្កើតការងារក៏ច្រើន ដែលរដ្ឋអាចប្រមូលពន្ធពាក់ព័ន្ធត្រឡប់មកវិញ»។

និយាយជារួម ការលើកលែងពន្ធនៅក្នុងវិស័យមួយនេះនឹងផ្តល់ចំណេញច្រើនដល់កម្ពុជា ខណៈដែលអ្នកវិនិយោគអាចវិភាគទៅលើគម្រោងប្រតិបត្តិការលើមុខជំនួញ ក៏ដូចជាការវិនិយោគរបស់ខ្លួនបានយ៉ាងច្បាស់លាស់ ទាំងទំហំទុនដែលត្រូវបណ្តាក់លើកដំបូង ទាំងទំហំនៃផលចំណេញត្រឡប់មកវិញ ដែលមិនមែនជាការវិនិយោគដោយប្រថុយប្រថាននោះទេ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *