ក្រុមប្រទេស BRICS មានទ្រព្យសម្បត្តិវិនិយោគច្រើនជាងក្រុមប្រទេស G7

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានចូលរួមជាសមាជិក BRICS ទ្រព្យសម្បត្តិសម្រាប់វិនិយោគសរុបរបស់ក្រុមប្រទេសនេះបានកើនឡើងលើសពីក្រុមប្រទេស G7។ បន្ថែមពីនេះ ពួកគេក៏បានស្វាគមន៍អារ៉ាប់រួម (UAE) អេហ្ស៊ីប អ៊ីរ៉ង់ និងអេត្យូពី ដែលនាំឱ្យមានការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (PPP) និងចំណែកនៃផលិតកម្មប្រេងពិភពលោកផងដែរ។

ផ្អែកលើ​​របាយការណ៍​របស់​ក្រុមហ៊ុន Henley & Partners បានបង្ហាញថា ប្រទេសដែលជាសមាជិក BRICS មានទ្រព្យសម្បត្តិដែលអាចវិនិយោគបានមានចំនួនសរុប ៤៥ ទ្រីលានដុល្លារ។ BRICS ជាក្រុមប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើនមួយដែលពីមុនរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។ ថ្មីៗនេះ ពួកគេបានទទួលការពង្រីកដ៏ធំមួយបន្ទាប់ពីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់ចូលរួមក្នុងខែមករាឆ្នាំ២០២៤ នេះ។

បច្ចុប្បន្ននេះ ប្រទេសទាំង ១០ នេះមានបុគ្គលចំនួន ១,៦ លាននាក់ដែលមានទ្រព្យសម្បត្តិវិនិយោគសរុបជាង ១ លានដុល្លារ ហើយបុគ្គលជាង ៤ ៧០០ នាក់មានទ្រព្យសម្បត្តិជាង ១០០ លានដុល្លារ និងមហាសេដ្ឋីជាង ៥០០ នាក់។ គេព្យាករណ៍ថា ចំនួនមហាសេដ្ឋីនឹងកើនឡើងថែម ៨៥ ភាគរយក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លើសពីនេះ របាយការណ៍នេះបង្ហាញថា ចិនមានចំនួនមហាសេដ្ឋីច្រើនជាងគេនៅក្នុងប្លុកនេះ ដែលមានចំនួន ៨៦២ ៤០០ នាក់ ខណៈដែលឥណ្ឌាមាន ៣២៦​ ៤០០ នាក់។ ប្រទេសទាំងពីរត្រូវបានព្យាករណ៍ថានឹងឃើញកំណើនសេដ្ឋីខ្លាំងបំផុតក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺ ៨៥ ភាគរយ និង ១១០ ភាគរយរៀងគ្នា។

ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងអេត្យូពីក៏ត្រូវបានមើលឃើញថា កំណើនទ្រព្យសម្បត្តិឯកជនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយចំនួនមហាសេដ្ឋីរបស់ពួកគេកើនឡើង ៣៥ ភាគរយ ៧៧ ភាគរយ និង ៣០ ភាគរយរៀងគ្នា។ ឥឡូវនេះ ប្លុកនេះមានចំណែក ៤៥ ភាគរយនៃចំនួនប្រជាជនពិភពលោកសរុប និង ៣៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ខណៈដែលក្រុម G7 មានចំណែក ៣០ ភាគរយ។

លោក Juerg Steffen នាយកប្រតិបត្តិនៃក្រុមហ៊ុន Henley & Partners បាននិយាយថា ការដាក់បញ្ចូលបណ្តាប្រទេសមកពីខាងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង មិនមែនគ្រាន់តែជាការពង្រឹងផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹកពីកំណើនសេដ្ឋកិច្ចរបស់ពួកគេ។ BRICS ដែលមានភាពរីកចម្រើនដោយសារធនធានថាមពលរបស់ខ្លួន ឥឡូវនេះកំពុងបង្ហាញនូវសេដ្ឋកិច្ចចម្រុះបន្ថែមទៀត។

លោក Steffen បានបន្ថែមថា ការកើនឡើងនៃវត្តមាននៃបណ្តាប្រទេសមកពីខាងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅក្នុង BRICS បានបង្ហាញពីលទ្ធភាពមួយសម្រាប់វិនិយោគិនសកលលើសពីតំបន់ ដោយអាចចូលទៅកាន់ទីផ្សារអ្នកប្រើប្រាស់ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ទីតាំងភូមិសាស្រ្តជាយុទ្ធសាស្រ្ត វប្បធម៌ចម្រុះ និងអាជីវកម្ម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន