ភ្នំពេញ ៖ បន្ទាប់ពីបានឃើញចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចេញបទបញ្ជាបន្ទាន់សម្រេចឱ្យបញ្ចប់សកម្មភាពឈូសឆាយព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនចំនួន២ដែលមានទំហំច្រើនរយហិកតាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បណ្តាប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនទូទៅ បានបង្ហាញពីក្ដីអបអរសាទរជាខ្លាំង ជាមួយនឹងការបង្ហាញពីទឹកចិត្តស្រឡាញ់ និងព្យាយាមចូលរួមសកម្មភាពថែរក្សាការពារបរិស្ថាន ចូលរួមដាំដុះកូនឈើឡើងវិញនៅតាមតំបន់នានានៅទូទាំងប្រទេស។

គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជារបន្ទាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការដែលមានខ្លឹមសារថា ៖

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ីរ៉ង់ បង្ហាញលទ្ធផលវាយលុកមូលដ្ឋានទ័ពអាម៉េរិករយៈពេល ១៥ ថ្ងៃចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ

ពលរដ្ឋអាល្លឺម៉ង់ ជាង៧០ភាគរយ គ្មានជំនឿចិត្តលើប្រសិទ្ធភាពវិស័យយោធាក្នុងករណីប្រទេសជួបសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត

KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content